១៧ តុលា ២០១៤
អ្វីៗសុទ្ធតែមានគោលបំណង។ តើជីវិតរបស់ខ្ញុំមានគៅលបំណងអ្វី? តើកើតមកដើម្បីតែយំឬ? ខ្ញុំស្អប់ការយំ ខ្ញុំពិតជាស្អប់ខ្លាំងណាស់។ ខ្ញុំស្អប់។ ព្រោះមនុស្សដែលធ្វើឲ្យខ្ញុំយំ គ្មាននរណាក្រៅពីគាត់។ ខ្ញុំស្អប់ ហេតុអីក៏ខ្ញុំរស់នៅដើម្បីតែមនុស្សម្នាក់។ តើមនុស្សម្នាក់នេះ មានឥទ្ធិពលអ្វី? ចង់ឲ្យខ្ញុំយំ ក៏យំ ចង់ឲ្យខ្ញុំសើច ក៏សើច។ ខ្ញុំស្អប់ដោយសារតែស្ថានភាពពឹងផ្អែកបែបនេះ។
ខ្ញុំចង់ក្លាយជាមនុស្សមិនចេះយំ មិនចេះស្រក់ទឹកភ្នែក ហើយក៏មិនចេះអាណិត។ ខ្ញុំស្អប់ខ្លួនឯង ដែលចូលចិត្តអាណិតគេ។ ខ្ញុំស្អប់ចរិតខ្លួនឯង ដែលតែងគិតអ្នកដទៃជាធំ។ ខ្ញុំស្អប់ខ្លួនឯង ដែលខ្លួនមិនចេះអាត្មានិយម។ ខ្ញុំស្អប់ ស្អប់រហូតដល់ថ្នាក់ថា ខ្ញុំមិនដឹងថាខ្ញុំស្អប់អ្វីឲ្យប្រាកដ។ ឬមួយ ខ្ញុំស្អប់ ស្អប់ដែលជីវិតមួយនេះ មិនមែនជាជីវិតរបស់ខ្ញុំ?
ខ្ញុំហត់ហើយ… ប្រសិនបើអាច សូមឲ្យខ្ញុំស្លាប់ឆាប់ៗទៅចុះ…
កាន់តែស្អប់ កាន់តែជំពប់លើ! កុំស្អប់អីអូន! ស្រឡាញ់វាទៅ!