ថ្ងៃនេះ បើកសៀវភៅកំណត់ហេតុមកអាន។ អានបណ្តើរ សើចបណ្តើរ! ខ្ញុំក៏ស្រាប់តែនឹកឃើញគំនិតសរសេររឿងថ្មី។ សរសេររឿងស្នេហា បែបកំណត់ហេតុ។ ទើបតែសរសេរបានប៉ុន្មានល្បះនេះ ហើយក៏នឹកគិតដាក់ចំណងជើង៖ «ទេវបុត្រSMS»…
១៧ ឧសភា ២០០៩
ល្ងាចម្សិលមិញ មានគេច្រលំSMSមក៖ «Amok! Where are you now? Call me!» (អាមោឃ! ហ្អែងនៅណាហ្អា៎? ឆាប់ខលមកអញភ្លាម!)។
ខឹងតេវ! អាណាចេះ សម្តីក៏ព្រហើនម៉េះៗ។
«Amok! I am home. I don’t know you. You have had wrong number.» (អាមោឃ! អញនៅផ្ទះ អញអត់ស្គាល់ហ្អែងទេ។ ហ្អែងច្រលំលេខហើយ។)
«Wrong number? You use this number. Don’t joke around me.»(ច្រលំលេខស្អី? អញស្គាល់ហ្អែងម៉ាជាតិហើយ! កុំលេងច្រើន!)
«Okay, tell me what my name is. And your name?» (អូខេ! ចឹងប្រាប់មក ថាអញឈ្មោះអី? ហើយហ្អែងឈ្មោះអី?)
អិនចុចពិលរបស់ខ្ញុំក៏រោទ៍…
ឆាប់សរសេរឲ្យលឿនមក ប្រយ័ត្នអ្នកអានខឹង
កុំយូរពេកណា អូនចាំ ^_^