8 មតិ

ខ្លាច

២២ កក្កដា ២០១៤

ពិតជា​មាន​អារម្មណ៍​មិនល្អ។ នៅតាមដង​ផ្លូវ​ទៅ​គ្លីនិក​រ៉ាក់(RHAC) អារម្មណ៍​របស់​ខ្ញុំ​ស្លុង មុខខ្ញុំនឹងស្អុយ​ប៉ែះ។ ខ្ញុំ​មានអារម្មណ៍​ថា ខ្ញុំ​ចាប់​ផ្តើមខ្មាស់ ខ្មាស់គេជាង​ម្សិលមិញទៅ​ទៀត ព្រោះលើក​នេះ​ ខ្ញុំ​ទៅ​តែ​ឯង​។ ប៉ុន្តែ​អ្វីដែលខ្ញុំ​អាច​ធ្វើ​បាន មាន​តែ​រៀន​ធ្វើ​ចិត្ត កាត់​កេរ្តិ៍ខ្មាស់ ចាត់​ទុកថា ដើម្បី​បំពេញចិត្តដែល​ចង់​ដឹងចង់ឮ​។

តែ​ខ្ញុំ​នៅ​តែមិនអាចធ្វើ​ចិត្ត​បាន។ ខ្ញុំ​នៅ​តែតូចចិត្ត។ ​បើ​ខ្ញុំ​ទៅ​ទីនោះ មិន​ជួប​អ្នក​ស្គាល់​ ក៏​មិន​សូវ​អី​ប៉ុន្មាន។ ប៉ុន្តែ​ខ្ញុំមាន​មនុស្ស​ស្គាល់​ច្រើន​នៅទីនោះ។ គេ​សួរ​ខ្ញុំថា ខ្ញុំ​មក​ធ្វើ​អី​ទៀត​ហើយ ខ្ញុំ​ថា​ខ្ញុំ​មក​សួរគេ​រឿង​ប្រើថ្នាំ​រំលូត​កូន។ ខ្ញុំមិនដឹង​ថា​គេ​នឹង​គិត​លើ​ខ្ញុំ​យ៉ាង​ម៉េច​ខ្លះ​នោះ​ទេ។ ខ្ញុំ​អត់​ចូល​ចិត្ត​និយាយច្រើន ហើយ​ខ្ញុំ​ក៏អត់​ចូល​ចិត្ត​និយាយ​កុហក ខ្ញុំ​ចូល​ចិត្ត​និយាយអ្វី​​ដោយ​បើក​ចំហ ដូច្នេះ ខ្ញុំមិន​សូវមានអារម្មណ៍​ភ័យ​ខ្លាច។​

ខ្ញុំ​គិត តើគេនឹងគិត​លើ​ខ្ញុំ​យ៉ាង​ម៉េច បើ​ខ្ញុំ​ជា​ស្ត្រីមិន​ទាន់​រៀប​ការ។ តើ​គេនឹងគិត​ទេ ថាខ្ញុំ​ទិញថ្នាំ​ដើម្បី​រំលូត​កូន​ខ្លួន​ឯង? ហ៊ឹម! បើខ្ញុំមិនទាន់​មាន​សង្សារ ប្រហែល​ជាខ្ញុំ​មិន​សូវ​គិត​ច្រើន​ដល់ថ្នាក់​ហ្នឹង​ទេ​មើលទៅ។ ខ្ញុំ​គិត ខ្លាច​គេមិន​ជឿ​ចិត្ត​ខ្ញុំ។ ខ្ញុំ​គិត ខ្លាច​គេ​គិតអី​ផ្តេសផ្តាស ថា​ខ្ញុំ​មិន​មាន​ភាព​បរិសុទ្ធ​ឲ្យ​គេដល់ថ្ងៃរៀប​ការ។

ណាមួយ ខ្ញុំ​គិត​ ប្រសិន​បើ​មិត្ត​ខ្ញុំលេប​ទៅ​ មិន​បាន​តាមវេជ្ជបញ្ជា​ត្រឹមត្រូវ​ហើយ​សុខៗ​ស្រាប់​តែ​មាន​បញ្ហា តើ​គេ​នឹង​បន្ទោសមក​ខ្ញុំ​ទេ? ខ្ញុំ​ភ័យ។ អារម្មណ៍​នេះ ពិត​ជា​គួរ​ឲ្យ​ខ្លាច។​ ប្រហែល​ជា​គួរ​ឲ្យ​ខ្លាច ជាង​អារម្មណ៍​ដែល​អ្នក​ត្រូវ​​រំលូត​កូន​ទៅ​ទៀត​​។​

ហេតុ​អី​ខ្ញុំ​ក៏​ចូល​ចិត្តរករឿង​ដាក់​ខ្លួនម៉្លេះ? T_T

 

 

8 comments on “ខ្លាច

  1. ម៉េចក៏គេមិនមកខ្លួនឯង? អត្មានិយមណាស់ ដែលយកកិត្តិយសមិត្តភក្តិមកលេងសើច

    • បន្ទោស​ក៏​មិន​កើត គួរ​តែ​បន្ទោស​ថា មក​ពី​ខ្ញុំ​ក្លាហាន​ក្លាហែក​ពេក… ហះៗៗៗ

      • គេមាន​ប្ដីមាន​ប្រពន្ធហើយ តែយើងនេះនៅទេ! មិនមែន​មិន​ចង់​ឲ្យ​ជួយមិត្តភក្ដិទេ តែមិនមែនគេធ្វើមិនបានឯណា។

        • មក​ពី​ភាព​អៀន​ខ្មាស់ ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច… ប្រសិន​ជា​គេ​អាច​ចាត់​ការបាន គេ​មិន​អំពល់​ទុក្ខ​ដល់​ខ្ញុំ​ទេ… ខ្ញុំ​គ្រាន់​តែ​អន់​ចិត្ត បើ​ខ្ញុំជា​មិត្ត​ភក្តិ​ខ្ញុំ ខ្ញុំ​ក៏​អន់​ចិត្ត រឿងនេះគួរ​តែ​ណាស់​តែ​ខាង​ប្តីជួយ​ មិន​គួរ​ណាស់ ខ្ញុំ​ជា​មិត្ត​ភក្តិ​ជា​អ្នក​ក្រៅ​ទៅ​លូកដៃ​ជួយ​នោះ​ទេ… ធ្វើ​ម៉េច នេះ​វា​ជា​កម្ម​របស់​គ្នា..

          • មកពី​គាត់មិន​ជជែកគ្នា​ឲ្យ​បាន​ត្រឹម​ត្រូវ! ប្រយ័ត្ន​ប៉ះពាល់​សុខភាពប្រពន្ធគេ គេមក​ខឹងនឹងយើងទៅ

            • អត់​ទេ! មក​ពី​​គេ​ជជែកគ្នា​ហើយ បាន​ចង់​រំលូត! ប្តី​គាត់​ជា​អ្នក​ដឹង​រឿង​ពីដើម​ដល់​ចប់។ តែ​គ្រាន់​តែ​មិន​ហ៊ាន​តែ​ប៉ុណ្ណឹង ពេល​ខ្លះ​កម្រិត​វប្បធម៌ ជា​រនាំង…

              • បើខ្ញុំជាប្ដីខ្ញុំមិនធ្វើបែបនេះទេ តែសំណាងហើយព្រោះខ្ញុំមិនការទេ ហាហាហា

              • ឲ្យ​តែ​ប្រាកដ… កុំ​ឲ្យ​ដូច​ខ្ញុំ ថា​ដំបូង ខ្ញុំ​ការទេ ស៊ូ​នៅ​ព្រៅ​អស់មួយ​ជីវិត និយាយ​អត់ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មាន​សង្សារ ហះៗៗៗ… តែ​នៅ​ទំនេរ​ក៏​ល្អ​ដែរ ព្រោះ​មានសេរីភាព ខ្ញុំ​គាំទ្រ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: