13 មតិ

ថ្នាំរំលូតកូន​

២២ កក្កដា ២០១៤

ខ្ញុំទៅ​ដល់​គ្លីនិក ខ្ញុំចូល​ទៅ​សួរ​ផ្នែក​បើក​ថ្នាំ​ ថា​តើ​ថ្នាំ​រំលូត​កូន​ហ្នឹង គេ​ប្រើ​យ៉ាង​ម៉េច។ ផ្នែក​បើកថ្នាំ​គេ​រវល់ កំពុង​ជាប់​និយាយ​ទូរសព្ទ គេ​ឲ្យ​ខ្ញុំ​ចាំ​សិន។ ស្រាប់​តែ​មាន​បង​ស្រី​ម្នាក់​ដើរ​មក ហើយ​សួរ​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​ការ​អី។ ខ្ញុំ​ឆ្លើយថា ខ្ញុំ​ចង់​ដឹង​ពីរបៀប​ប្រើ​ថ្នាំ។

ខ្ញុំ​ស្រាយ​ថង់​ លា​ឲ្យ​គាត់​មើល។ អុញ! នៅ​ខាង​ក្រោយ​ប្រអប់​ថ្នាំ គេ​មាន​ដាក់​ពី​របៀប​ប្រើ​ប្រាស់​តើ។ អុញ! វា​មិន​អានឬ​ក៏​ម៉េច? ទោះ​ជា​យ៉ាង​ណា ខ្ញុំនៅ​តែ​សួរពេទ្យ​ដដែល ដើម្បី​បញ្ជាក់។

ប្រអប់ថ្នាំផ្នែក​ខាង​មុខ​

ប្រអប់ថ្នាំផ្នែក​ខាង​មុខ​

ប្រអប់​ថ្នាំ​ផ្នែក​ខាងក្រោយ ជាមួយ​នឹង​របៀប​ប្រើ​ប្រាស់​ថ្នាំ​

ប្រអប់​ថ្នាំ​ផ្នែក​ខាងក្រោយ ជាមួយ​នឹង​របៀប​ប្រើ​ប្រាស់​ថ្នាំ​

បន្ទះ​ថ្នាំ (ថ្នាំ​មានប្រាំគ្រាប់ មួយ​គ្រាប់ជាថ្នាំលេប និង​បួនគ្រាប់​ទៀតជា​ថ្នាំ​សុល)

បន្ទះ​ថ្នាំ (ថ្នាំ​មានប្រាំគ្រាប់ មួយ​គ្រាប់ជាថ្នាំលេប និង​បួនគ្រាប់​ទៀតជា​ថ្នាំ​សុល)

 

ពេទ្យ​ប្រាប់​ថា ថ្នាំ​វាមាន​ប្រាំគ្រាប់។ មួយគ្រាប់​ជា​ថ្នាំ​លេប និង​បួន​គ្រាប់​ទៀត​ជា​ថ្នាំ​សុល។ ថ្នាំដែល​លេប គឺ​ត្រូវ​លេប​មុន​គេ និង​បួន​គ្រាប់​ទៀត ត្រូវ​លេបតាម​ក្រោយ។ ពេទ្យ​ប្រាប់​ខ្ញុំ​បណ្តើរ ខ្ញុំ​យក​ប៊ិច​កត់បណ្តើរ ព្រោះ​ខ្ញុំ​ខ្លាច​ខ្ញុំភ្លេច ណាមួយ​ខ្លាច​ប្រាប់​វា វា​ភ្លេច ដូច្នេះ​មាន​តែ​កត់​ដាក់ក្រដាស​ឲ្យ​វា​តែម្តង។

ពេទ្យ​នៅ​ប្រាប់​ទៀតថា យល់​ល្អ ថ្នាំ​គ្រាប់​គួរ​តែ​លេប​ពេល​បាយ​ថ្ងៃ​ត្រង់នេះ​រួច​ឲ្យ​ហើយ​ទៅ ហើយ​ចាំ​ថ្នាំ​សុល​ចាំ​ប្រើ​ពេល​យប់​ថ្ងៃ​ស្អែក​ទាំង​បួន​គ្រាប់​តែ​ម្តង។ ខ្ញុំ​ក៏​ចាប់​ឆ្ងល់ និង​សួរ​ពេទ្យ​ថា តើ​ថ្នាំសុល​ហ្នឹង​ថ្នាំ​ស្អីគេ ហើយ​ម៉េចក៏​ត្រូវ​ប្រើ​ពេល​យប់។ ពេទ្យ​ចាប់​សួរ​វិញ​ថា ហ្អែង​អត់​ដឹង​ទេ​ហី ប្រើ​ខ្លួន​ឯងក៏​ម៉េច​ហ្នឹង។ ខ្ញុំ​ថា ខ្ញុំ​​យក​ថ្នាំ​មក​សួរ​ឲ្យ​មិត្ត​ភក្តិ ម្សិលមិញ​វា​ភ័យ​ពេក ទើប​វា​ភ្លេច​ថា​គួរ​លេប​ម៉េចៗ។ ពេទ្យ​ថា ថ្នាំ​សុល​ហ្នឹង ប្រាប់​អ្នក​ប្រើ​ទៅ គេ​ដឹង​ហើយ។ ខ្ញុំក៏​អត់មាត់ ហើយយក​​ដៃ​ទាញ​ទូរសព្ទ​មក​ថត​រូប​ថ្នាំ​ទុកជា​អនុស្សាវម៉ៅ​ (រូប​ទាំង​បី​ខាង​លើ)។

មុន​នឹង​មកវិញ ខ្ញុំ​សួរ​ពេទ្យ ប្រសិន​បើ​មានបញ្ហា​អីៗ តើ​ខ្ញុំ​គួរ​ទាក់​ទង​នឹង​ពេទ្យ​តាម​ណា។ ពេទ្យ​ថា គួរ​តែ​តេ​មក​លេខ​នេះៗ។ រួច ខ្ញុំ​ក៏​ត្រឡប់មកវិញ។

មក​វិញ ខ្ញុំ​ក៏​ប្រាប់​មិត្ត​ខ្ញុំ​ថា​គួរ​តែ​លេប​តាម​នេះៗ ប្រសិន​បើមាន​បញ្ហា​ស្អី​គួរ​តែ​ទាក់​ទងតាម​នេះៗ។ ដោយ​ទប់​ឆ្ងល់មិន​កើត​ ខ្ញុំក៏​ឆ្លៀត​សួរ៖ «ដឹង​តើ​ហី ថា​ថ្នាំ​សុល គេប្រើ​ម៉េច?»។ វា​ថា វា​ដឹង។ ខ្ញុំ​បញ្ជាក់៖ «ថ្នាំ​សុល​ហ្នឹង ប្រភេទ​ថ្នាំញុក​តាម​គូទ​អី​ហ្នឹង​មែន?»។ វា​ថា ហ្នឹង​ហើយ។

ខ្ញុំក៏ត្រឡប់មក​ផ្ទះវិញ។ ​ខ្ញុំ​យក​រូប​ថត​មក​មើលឡើង​វិញ ហើយ​អាន​ពី​របៀប​ប្រើ​ថ្នាំ​ឡើង​វិញ ទើប​ដឹងកាន់​តែ​​ច្បាស់​ ថា​ថ្នាំ​គេ​ប្រើ​ម៉េច៕​

13 comments on “ថ្នាំរំលូតកូន​

  1. ធ្លាប់​ត្រូវ​ប៉ាម៉ាក់​ស៊ុលឲ្យម្ដង កាលនៅតូចៗ កាលហ្នុងមិនដឹងឈឺអីទេ

  2. សុំសួរថាពេលនោះអ្នកដែលប្រើថ្នាំនេះ គាត់មានកូនប៉ុន្មានខែក្នុងពោះ? ហើយទៅពិភាក្សាគ្លីនីកណាដែរ? អាចប្រាប់បានទេ?

  3. ខ្ញុំ​ចង់បាន​ថ្នាំ​នឹងអោយខ្ញុំធ្វើបែបណា

  4. មានប្រសិទ្ធភាពប៉ុន្មាន ភាគរយ ដែរ លោកគ្រួ

  5. ទិញនៅណាបង​ មានលេខទំនាក់ទំនងទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: