6 មតិ

រំលូតកូន

២១ កក្កដា ២០១៤

រំលូត​កូន ស្តាប់ទៅ​ហាក់​ដូច​​ជា​រឿងមួយ​ដ៏​អាក្រក់​អាក្រី​ណាស់។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​កត់​រឿង​នេះ​ទុក​ ទុក​សម្រាប់​រំលឹក​ខ្លួន​ឯង ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​ជួប​រឿង​ដូច​គេ។​

ព្រឹក​នេះ ម៉ោង​ប្រហែល​ជា​ជិត​ប្រាំបួន​ មានលេខ​ប្លែក​តេ​មក។ ដំបូង​នឹក​ឆ្ងល់​ស្មាន​តែ​អ្នក​ច្រលំ​លេខមក​ពី​ណា​ទៀត​ហើយ។ តាម​​ពិត គឺ​មិត្តឯងសោះ។

គាត់​តេ​ខ្ញុំ​ គាត់​សួរ​សុខ​ទុក្ខខ្ញុំ យ៉ាង​ម៉េចៗហើយ។ ខ្ញុំ​ក៏​សួរ​ទៅ​វិញ តេ​មក​ហ្នឹង មាន​រឿង​អី​ទៀត​ហើយ។ មាន​បញ្ហា​ទៀត​ហើយ​ឬ? គាត់​ថា គាត់​ចង់ទៅ​ពេទ្យ គាត់​សួរ​ខ្ញុំ​ថា តើ​នៅ​រ៉ាក់(RHAC) គេ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺទូទៅ​តើ​ហី។ ខ្ញុំ​ថា បើ​តាម​ដែលខ្ញុំដឹង​ គេ​ភាគច្រើន​​ផ្តោ​ត​តែ​ទៅ​លើ​រោគ​ស្រ្តី និងសុខភាពបន្តពូជ​អី​ហ្នឹង។ ម៉េច​មាន​បញ្ហា​ស្អី? គាត់មិន​តប គាត់​គ្រាន់​តែ​ប្រាប់​ឲ្យមក​យក​គាត់​នៅ​ផ្សារលើ។​

លុះ​ទីបំផុត ពេលជិត​​​ទៅ​ដល់​គ្លីនិក ទើប​ខ្ញុំ​ដឹង​ថា គាត់​ចង់​រំលូត​កូន​។ តើ​ប៉ុន្មាន​ខែ​ហើយ? គាត់​ថា ទើប​តែ​មួយ​ខែ​ទេ ទើប​ចង់​យក​ចេញ។ គាត់​ទៅ​សួរកន្លែង​លក់​ថ្នាំ​ពេទ្យ​ដែរ ដើម្បី​រក​ថ្នាំ តែ​គេអត់​ហ៊ានលក់​ឲ្យ ទើប​គេឲ្យ​គាត់​ទៅ​រក​ពេទ្យ​អង្គការអីហ្នឹង។

ខ្ញុំ​ថា គួរ​តែ​ប្រឹក្សា​ជាមួយ​នឹង​ពេទ្យ​ឲ្យ​ស្រួល​បួល​ទៅ ក្រែង​លោ​គេមានយោបល់​អី​ល្អៗ​ ណាមួយ​សួរ​គេ​ផង ថា​រំលូត​វាហ្នឹង អាច​ប៉ះ​ពាល់​អី​អត់។ ខ្ញុំ​ខ្លាច​ជំនួស។ វីវរៗ មាន​រឿង​អី​ទៅ គេ​ថា​ខ្ញុំ​ជា​មេ​ចាក់រុក នាំ​កូន​គេ​ចឹង។ ចប់​ហើយ​ខ្ញុំ! ប្រឈម​មុខ​ដាច់​ទាំង​សីល ប្រឈមមុខ​ដាច់​ទាំង​ឈ្មោះ។​

នៅ​ក្នុង​សាល​រង់ចាំ… មានមនុស្ស​ច្រើន ខ្ញុំ​អង្គុយ​ចាំ​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​ វីស​តែនឹង​​ដេក​លក់។ ហ៊ឹម! មនុស្ស​មកទីនេះ ភាគ​ច្រើន​សុទ្ធ​តែ​ជា​ស្រ្តី សុទ្ធ​តែ​ជា​អ្នក​មាន​គ្រួសារ នៅ​មុខ​បន្ទប់​អេកូសាស្ត្រ​ (បន្ទប់​ឆ្លុះ​មើល​កូន)។ មាន​ដែរ ​ក្មេងៗ​​ពីរ​បី​នាក់។ ខ្ញុំ​ឃើញ​ម្នាក់នោះ ស្អាត​អើយស្អាត។ ខ្ញុំ​ចេះ​តែ​លួច​មើល​គេ ហើយ​លួចគិត ហេតុ​អី​បាន​ជា​គាត់​មុខ​ស្អុយ​ម៉េះ។ ម៉ែ! ហេតុ​អី​ក៏​មនុស្ស​ស្អាតៗ សម្តី​អាក្រក់​ម៉េះ។ គេ​និយាយ​ទូរសព្ទ​ជាមួយ​នរណា​ក៏​មិន​ដឹង សម្តី​អាក្រក់ស្អុយ​ដូច​អាចម៍​ គ្មាន​សម​នឹង​រូបសោះ។​ អស់អារម្មណ៍!

ខ្ញុំ​បែរ​មក​​និយាយ​ជាមួយ​នឹង​បងស្រី​ម្នាក់​ទៀត។ សម្តី​គាត់​ចេញ​មក​នឹង​សុភាព មិន​ដូច​នឹង​ម្នាក់​អម្បាញ់​មិញ​សោះ។ រួស​រាយ​រាក់​ទាក់ សម​ហើយ​ជាមួយ​នឹង​អាពៅ។ ខ្ញុំនិយាយជាមួយ​នឹង​គាត់​ស៊ី​សង្វាក់​គ្នាល្អណាស់។​

ខ្ញុំនិយាយ​​សំណេះ​សំណាល​ជាមួយ​គាត់ រហូត​ដល់​ដឹង​ថា​គាត់​ឈឺ​អី។ គាត់​សួរ​ខ្ញុំ ថា​មិត្ត​ខ្ញុំ​កើត​អី។ មិត្ត​ខ្ញុំ​ថា គាត់​ចង់រំលូតកូន​ចេញ ព្រោះ​ចាញ់​ពេក ហើយ​ណាមួយ​អាកូន​បង​ទើប​តែ​ប្រាំមួយ​ខែ​ហ្នឹង។ គាត់​ឲ្យ​យោបល់​ថា យើង​នៅ​ក្មេងគួរ​តែ​ទុក។ អ្នក​អង្គុយនៅ​ជិតៗ​នោះ ក៏​បន្ទោរថា​​ឲ្យ​ទុក​ដែរ។ ព្រោះ​បើ​រំលូត​ពេល​នេះ វា​អាច​នឹង​មាន​បញ្ហា​សុខភាព ជា​ពិសេស​ស្បូន​មិន​អាច​នៅ​ល្អ​ដូច​មុន។​

មិត្ត​ខ្ញុំ​ស្ទាក់​ស្ទើរ​បន្តិច តែ​នៅ​តែ​ជ្រើស​រើស​យក​វិធី​រំលូត ខ្លាច​កូន​ញឹក ខ្លាច​មើល​មិន​ទាន់។

មិត្ត​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ពិនិត្យ។ ខ្ញុំចេះ​តែ​និយាយ​និង​សួរ​ពីនេះពីនោះ​ ហេតុ​តែ​ចង់​ដឹង​ចង់​ឭ​ ទីបំផុត ខ្ញុំ​ក៏​បាន​ដឹង​រឿង​ដែល​ខ្ញុំ​ចង់​ដឹង។

គាត់​ថា បើ​រំលូត​កូន យល់​ល្អ គួរ​តែ​ទៅ​អង្គការ​ម៉ារីស្តុប នៅ​ម្តុំ​ផ្សារ​ញ៉ែ។ អង្គការនោះ ជំនាញ​ខាង​យក​កូន​ចេញក្រោមអាយុ​បីខែ។ បើលើស​ពីនេះ គេ​មិន​យកឲ្យ​ទេ។ គាត់ថា គាត់​ធ្លាប់ទៅ​រំលូត​នៅ​ទីនោះ។ កាលណោះ​កូន​គាត់អាយុ​លើស​ពី​មួយ​ខែ។ សេវា​រំលូត បើ​យក​ថ្នាំ​ទម្លាក់ គឺ​១៥ដុល្លារ បើយក​ចេញ​ អាយុ​១ខែ​ ៣០ដុល្លារ ហើយ​បើ​អាយុ​លើស​ពីហ្នឹង តម្លៃ​ក៏​ថ្លៃ​តាម​ហ្នឹង។ ឯ​ថ្លៃ​​ពិនិត្យ​ផ្ទៃពោះគេ​យក​ផ្សេង គឺ​១៥០០០រៀល ថោក​ជាង​នៅ​រ៉ាក់​។ នៅ​រ៉ាក់​ គេ​យក​តម្លៃ​ ៦ដុល្លារ។ ឯ​ថ្នាំ​រំលូត​កូន មាន​អា​៣០ អា​៥០ និង​អា​៧០ដុល្លារ។ ហ៊ឹម!

ឯ​ថ្នាំ​រំលូត ភ្លេច​សួរ ថា​គេ​លេប​ម៉េច លេប​ប៉ុន្មាន​ថ្ងៃ ហើយ​វា​មាន​ប៉ុន្មាន​គ្រាប់ ហើយ​វា​នឹង​ធ្វើ​ទុក្ខ​ម៉េច​ខ្លះ?​ យ៉ាហ៊ី! ចេះ​ភ្លេច​ចំនុច​សំខាន់​ទៅ​កើត។ ខួរ​ក្បាល​ខ្ញុំ​មាន​តែលេខ​មែន!

នៅ​តាម​ផ្លូវ​ត្រឡប់​មក​វិញ មិត្ត​ខ្ញុំ​និយាយ​ទាំង​រាង​ស្ទាក់​ស្ទើរ តើ​គួរ​តែ​ទុក​កូន​នេះ​ឬ​ក៏​អត់? បើ​ទុក វា​ស្តាយ​លុយ​ដែល​ទិញ​ថ្នាំ។ បើ​អត់​​ទុក វា​ស្តាយកូន។ ហ៊ឹម! មិន​ដឹង​ថា​គាត់​នឹង​សម្រេច​ចិត្ត​បែប​ណា​ទៀត ហើយ​ក៏​មិន​ដឹង​ថា​គាត់​បានលេប​ថ្នាំ​ហ្នឹង​ហើយ​នៅ។ ក្នុង​ចិត្ត​ខ្ញុំ​​ពេល​នេះ ​គ្រាន់​តែ​លួច​សង្ឃឹម​ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ ទោះ​គាត់​ជ្រើស​រើស​យក​ជម្រើស​មួយ​ណាក៏​ដោយ៕​

6 comments on “រំលូតកូន

  1. សូមជួយនាងណា! ប្រយត្ន័នាងចង់ឆាប់ធ្លាក់ឈាមអស់នាងលេបម៉ាដងតាំងអស់នោះនាងអាចស្លាប់ឬមានជំងឺស្លេកស្លាំង!​

  2. ធម្មតាត្រឹមមួយខែអី វាកម្រណាស់ដែលមានបញ្ហា ។ ជាធម្មតាអាចមាន​អស់កម្លាំង ធ្លាក់ឈាម និងរាគ ។ បើមានបញ្ហា ទៅកន្លែងដែលយកថ្នាំមកជាបន្ទាន់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: