2 មតិ

តើ​ប្អូន​ចង់ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ទេ?

១៦ កក្កដា ២០១៤

សំណួរនេះ​នៅ​តែ​តោងស្អិត​… តោង​ស្អិត​ប៉ុន្មាន​ថ្ងៃ​ហើយ​នៅ​តែ​មិន​ទាន់​របូត​។

«តើ​ប្អូន​ចង់ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ទេ?» មាន​គេម្នាក់​សួរ​ខ្ញុំ។​

ហ៊ឹម! ចម្លើយ​របស់​ខ្ញុំ នៅ​តែ​ដដែល​ គឺ​ថា«​​អត់​ចង់»។ តើខ្ញុំ​មាន​សមត្ថភាព​អី​ក្លាយ​ទៅ​ជា​អ្នកនិពន្ធ? ខ្ញុំ​គ្រាន់​តែ​ចូល​ចិត្ត​សរសេរ​លេង​ ដើម្បីជាការ​កម្សាន្តប៉ុណ្ណោះ​។ ចូល​ចិត្ត​សរសេរ​ ដើម្បី​​បំបាត់​ភាព​តឹងតែង​ក្នុង​ចិត្ត​ប៉ុណ្ណោះ។

ណាមួយ​ អ្នក​និពន្ធ​ល្បីមាន​ប្រយោជន៍​ស្អីទៅ? កិត្តិយស? កេរ្តិ៍​ឈ្មោះ? ចុះ​តើ​មាន​សេរីភាព​ទេ? ក្នុង​ចិត្តខ្ញុំ មនុស្ស​កាន់​តែ​ខ្ពស់ នឹង​កាន់តែ​ពិបាក នឹង​កាន់​តែ​ប្រែ​ប្រួល នឹង​កាន់​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់ផ្សេង​​ទៀត។

ខ្ញុំ​ចូល​ចិត្ត​ដែល​ខ្លួន​ឯង​បែប​នេះ។ ខ្ញុំ​ស្រលាញ់​​ខ្លួន​ឯង​ដែល​ខ្លួន​ឯង​បែប​នេះ។ ខ្ញុំ​ខ្លាច​អារម្មណ៍​ដែល​ខ្លួន​ឯង​ជា​ផ្ទាំង​ស៊ីប​មួយ​ដែល​ត្រូវ​គេ​បាញ់ពី​លិចពី​កើត។ ខ្ញុំ​ខ្លាច​អារម្មណ៍​ដែល​ខ្លួន​ឯង​នឹង​រឹត​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ឯកោ។ ខ្ញុំ​ខ្លាច​អារម្មណ៍​ដែល​ខ្លួន​ឯង​គ្មាន​សេរីភាព​​ក្នុង​ការ​សម្តែង​ពី​អារម្មណ៍​របស់ខ្លួន។

ខ្ញុំ​ចូល​ចិត្ត​​ខ្លួន​ឯង​ដែល​ជាមនុស្ស​បែបនេះ។ ខ្ញុំចូល​ចិត្ត​រប៉ិល​រប៉ូច មិន​ចេះ​នៅ​ស្ងៀម សម្តី​ត្រង់ៗ… ជា​ពិសេស​ចូលចិត្តធ្វើ​ខ្លួន​សេរី​ មិន​បាច់​ក្រែងចិត្តខ្លាច​អ្នក​ណា៕​

2 comments on “តើ​ប្អូន​ចង់ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: