2 មតិ

យល់​សប្តឆ្លង​ភព

២៥ មិថុនា ២០១៤

រាល់​ដង មិន​ដែលនឹក​នា​ ថា​ខ្លួនបាន​យល់​សប្ត​ឃើញ​អី​ខ្លះ​ទេ។ ចម្លែក ព្រឹក​នេះ មក​អង្គុយរក​នឹក។​ ទីបំផុត ខ្ញុំ​ក៏​ដឹងថា ខ្លួន​បាន​យល់សប្ត​ដ៏​អស្ចារ្យ​មួយ។​ គឺយល់​សប្ត​ឆ្លង​ភព។​

ការ​យល់​សប្ត​នេះ ផ្តើម​ចេញពី​ឆាក​ទៅ​មើល​កុន ជាមួយ​នឹងមិត្តភក្តិ។ ខ្ញុំ​មានមិត្ត​ពីរនាក់ដើរ​ជាមួយ មិន​ដឹង​ជាឈ្មោះ​ស្អីខ្លះ​ទេ។ គឺ​​ក្មេង​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់ដែល​មាន​អាយុ​ប្រហាក់ប្រហែល​នឹង​ខ្ញុំ។ ខ្ញុំ​ជាមេកើយ​។​

ពួក​យើង​បាន​នាំ​គ្នា​ទៅមើល​កុន។ កន្លែង​មើល​កុន​នោះ ផ្លូវចូល​កន្លុក​កន្លៀត​ ដូចជា​ដើរ​ចូល​មើល​ប្រាសាទ​ចឹង។ ពេល​ខ្លះ ខ្ជិល​ដើរ ពួក​យើង​ក៏​ប្រែ​ខ្លួន​ផ្សេងៗ។ ​ប្រែធ្វើ​កូន​ចាប​កូន​ព្រាប។ ឯខ្ញុំ​ប្រើ​វិជ្ជា​សម្រាល​ខ្លួន។ សម្រាល​ខ្លួន​ខ្ញុំ ដូចជារត់ចឹង។

ថាមែនៗ។ សម្រាល​ខ្លួន​របស់​ខ្ញុំនេះ គឺ​មិន​ស្រួល​ឡើយ។ គឺ​រត់​ទៅ​បុក​​នឹង​យុវជន​​ម្នាក់។ អាសូរ​តែ​យុវជន​នោះ សុភាព​គួរ​ឲ្យ​រាប់អាន។ តែ​គេ​ច្រលើសបើស មក​ចែចង់ និង​ចង់​បំពាន។

តែសំណាង​ល្អ ខ្ញុំ​បាន​មិត្ត​ខ្ញុំ​មក​ជួយ។ មិត្ត​ខ្ញុំប្រែ​ខ្លួន​ជា​ឆ្កែ ស្ទុះ​រត់​ទៅ​ត្របាក់​ខាំ​នឹង​យុវជន​នោះ។ សាច់​រឿង​ក៏​ចេះ​តែ​ស្មុគ​ស្មាញ ពួក​យើង​នាំគ្នា​រត់ ព្រោះ​យុវជន​នោះ ស្រាប់​តែ​មាន​គ្នា​ច្រើន រត់​ដេញ​ចាប់​យើង ពី​ក្រោយ។ ពួក​យើង​រត់ តែ​មិន​ដឹង​រត់​ទៅ​ដល់ទីណា​ខ្លះទេ។

រត់ៗ​ ក៏​ស្រាប់​តែ​ឡើង​មកជិះ​ទូក​ដ៏​ធំមួយ។ ទូក​នេះ គេ​ដាក់​សម្រាប់​ឲ្យ​អ្នក​ទេសចរ។ ពួក​យើង​បាន​មក​ដល់​កន្លែង​មួយ គឺ​កោះ​។ កោះ​​នោះ​ស្អាត​ណាស់។ ក្មេង​ប្រុស​ដែល​នាំ​ខ្ញុំ​រត់ ខំ​ដើរ​រកខ្ញុំ ព្រោះ​វង្វេង​គ្នា ទីបំផុត​ក៏ជួប​។ ឯស្រី​ម្នាក់​ទៀត មិន​ដឹង​ជាគាត់​ទៅ​ដល់​ទីណា​ឡើយ។​

ខ្ញុំ​ក៏​យល់​សប្ត​បង្អូស​ដល់​ទិដ្ឋភាព​មួយ ហាក់​ដូច​ជា​ក្នុងខ្សែ​ភាព​យន្ត​។​ ឃើញ​បុរស​ចំណាស់​ម្នាក់ ស្លៀក​ពាក់​បុរាណ ដៃ​កាន់​ផ្កាឈូក​ដ៏​ធំមួយ បាន​បញ្ជាឲ្យ​បុរស​ម្នាក់​ ឲ្យ​ទៅៗ ទៅ​យក​ជីវិត​អមតៈ​ឲ្យ​អញ។ បញ្ជារួច បុរសចំណាស់​​នោះក៏​យក​ដាវ​កាត់​ដំបង​ផ្កា​ឈូក​ដ៏​ធំ​ នៅ​នឹង​ដៃ​ចោល ហើយ​ជញ្ជាំងបុរាណ​ក៏លេច​ចេញជាទ្វារ​​របើកមួយ​។ បុរស​ដែល​ត្រូវបាន​បញ្ជានោះ ក៏​ដើរ​ចូល​ទៅ ហើយ​ក៏​បាត់​ស្រមោល។ បុរស​ចំណាស់​ដែល​បញ្ជា​គេ ក៏​រលាយ​ខ្លួន​បាត់​ស្រមោល​ដែរ​។

ខ្ញុំ​ក៏​លេចខ្លួនចេញមក ជាមួយ​នឹង​ក្មេងប្រុស​ម្នាក់​ដែល​ដើរ​ជាមួយ។ បុរស​ចំណាស់​នោះ គឺជា​ឪពុក​ខ្ញុំ។ ឯ​បុរស​ដែល​ត្រូវ​ឪពុក​ខ្ញុំ​បញ្ជា​នោះ ត្រូវជា​គូស្នេហ៍​ខ្ញុំ។ តើ​មាន​រឿង​អ្វី​កើត​ឡើង? ទ្វារនៅ​តែមិនទាន់​បិទ។ ខ្ញុំ និងក្មេង​ប្រុស ក៏​នាំគ្នាដើរ​ចូល​ទៅ ហើយ​យើង​ក៏​ឃើញនូវ​រឿង​ប្លែកៗ​ជា​ច្រើន។​

***សូម​បញ្ជាក់ កំណត់​ហេតុ​នេះ សរសេរ​មិនទាន់​ចប់​ទេ។ សូម​រង់​ចាំ​អាន នៅ​ពេល​ឆាប់ៗ​នេះ។ តេនៗតារ៉េនតេនៗ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: