បញ្ចេញមតិ

ពូ​លក់​ខ្នើយ​

២០ ឧសភា ២០១៤

ខ្ញុំ​កំពុង​តែ​ចាំ​មិត្ត​ភក្តិ​ខ្ញុំ​រៀប​ឥវ៉ាន់​ទៅ​ផ្ទះ​វិញ។ ម៉ោង​១១ គ្រាន់​តែ​អង្គុយ​ក្រោម​ឆ័ត្រ​ ញើស​របស់​ខ្ញុំ​ក៏​ហូរ​ស្រក់​មក​តក់ៗ ព្រោះ​តែ​កំដៅ​ព្រះ​អាទិត្យ​ក្តៅខ្លាំង​ស្ទើរ​តែ​ទ្រាំ​មិន​បាន។ ស្រាប់​តែ​មានពូ​ម្នាក់ វ័យ​កណ្តាល​ សម្បុរ​ខ្មៅ មាឌ​តូច ពាក់​អាវ​យឺត​ដៃ​វែង ស្លៀក​​ខោខ្លី​​ត្រឹម​ជង្គង់ បាន​បរ​ម៉ូតូ​មក​ឈប់ក្បែរ​​កន្លែង​លក់​របស់មិត្ត​ខ្ញុំ​។​

គាត់ជា​អ្នក​លក់​ខ្នើយ ដោយ​សណ្តោង​រទេះ​ ជិះ​លក់​តាម​ផ្ទះ។ គាត់​ស្គាល់​មិត្ត​ភក្តិ​ខ្ញុំ។ ដូច្នេះ​ហើយ បាន​ជា​គាត់​ឈប់ និង​និយាយ​សំណេះ​សំណាលគ្នា​។​

បើ​តាម​ឮ​អ្វីដែល​ពួកគាត់​និយាយ​គ្នា ពូ​អ្នក​លក់​ខ្នើយ ជា​អ្នក​ខេត្តតាកែវ គាត់​មក​រក​ស៊ី​នៅ​សៀមរាប​នេះ ជាង​១០​ឆ្នាំ​ហើយ តាំងតែ​ពីមាន​កង់​កញ្ចាស់មួយ​ទុក​​​ដើរ​លក់​ រហូត​ដល់​មាន​ម៉ូតូមាន​រទេះ​ និង​ទិញ​ដីធ្វើផ្ទះ​បាន​នៅ​សៀមរាប​នេះ។

«ដើរ​លក់​ខ្នើយ មុខ​របរ​នេះ បើ​មិន​ស៊ូ គឺ​រក​មិន​បាន​ទេ។ ទាល់តែ​ស៊ូ ទាល់​តែ​ពូកែ​និយាយ​ ពូកែ​ហៅគេ​ដែរ បានបាន។»

គាត់​មិន​ត្រឹម​តែ​ជិះ​ដើរលក់​តែ​នៅ​សៀមរាប​ទេ គាត់ក៏​ជិះ​ដើរលក់​នៅ​តាម​ខេត្ត​ដែរ ជា​ពិសេស​ភូមិ​ភាគ​ខាងជើង ដូច​ជា​អន្លង់​វែង និង​ព្រះ​វិហារ​ជា​ដើម។​

«បើ​ចង់​ទៅ​ព្រះ​វិហារ ទៅអន្លង់​វែងអី ទាល់​តែ​ដល់​ខែ​ទាហាន​បើក​លុយ ដល់​ខែ​គេ​ប្រមូល​ផល បានទៅ​លក់ដាច់។ ពេល​ខ្លះ យើង​អាច​លក់ ដូរ​ជា​ស្រូវ ដូរជា​សណ្តែក ហើយ​យក​មកលក់នៅ​ណេះ វា​បាន​ថ្លៃ​ជាង។»

ក្រៅ​ពី​លក់ខ្នើយ ពេល​ខ្លះ គាត់ក៏​ដើរ​ទិញប្រមូល​អេតចាយផង​​ដែរ។

«បើ​ពឹង​តែ​លើ​មុខ​របរ​មួយ ក៏​រស់​មិន​ស្រួល​ដែរ មីអូន​អើយ។ ពេល​ខ្លះ ពូ​ចេះ​តែ​សន្សែសន្សំ​នេះ ចេះ​តែ​ត្បិត​ត្បៀ​ត​នោះតាក់​តិចៗ។ ពេល​ខ្លះ ពូ​ដើរ​ទិញ​ប្រមូល​អេត​ចាយ​យក​មកស្តុកទុក រហូត​ដល់​បាន​ច្រើន លក់​ចេញ​ម្តង។ ព្រោះ​បើ​ទុក​លុយនៅ​ហោប៉ៅនៅ​ដៃខ្លួន​ឯង​​ វា​អត់​ចំណេញ។»

តាម​រយៈ​គាត់ ខ្ញុំ​បាន​រៀន​សូត្រជាច្រើន​ អំពី​ការ​រក​ស៊ី​។ គាត់​ជា​មនុស្ស​គួរ​ឲ្យ​គោរព និង​គួរ​យក​គំរូ​តាម។ ខ្ញុំ​កោត​សរសើរ ចំពោះ​ការ​តស៊ូ និង​ទង្វើ​របស់​គាត់​៕​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: