១២ មេសា ២០១៤
យប់មិញនេះ ខ្ញុំហៀបនឹងដេកលក់ទៅហើយ ស្រាប់តែឮសំឡេងអ៊ីខ្ញុំឡូឡាពីផ្ទះខាងណោះ ក៏ធ្វើឲ្យខ្ញុំភ្ញាក់ ខ្ញុំគិត ខ្ញុំខ្វល់។ ខ្ញុំក៏ក្រោកទៅរកអីអាន អានក៏មិនចូល។ ខ្ញុំក៏បើកហ្វេសប៊ុកមើលរូបថតចាស់ៗ។ ប៉ុន្តែខ្ញុំនៅបន្លប់ខ្លួនឯងមិនបាន។
ខ្ញុំគិត ខ្ញុំបារម្ភ តែគួរឲ្យស្តាយ ខ្ញុំជួយអីមិនបាន។ប្រសិនបើខ្ញុំមានលុយ ប្រសិនបើខ្ញុំមានលទ្ធភាពអាចសម្រេចអ្វីៗបានគ្រប់យ៉ាង រឿងប្រហែលជាមិនធ្លាក់ដល់ដំណាក់កាលនេះ តើពិតមែនទេ?
ខ្ញុំអាណិតក្មេងៗ ខ្ញុំអាណិតគាត់។ ខ្ញុំអាណិតក្មេងធំ ព្រោះយល់ពីសំពាធចិត្ត ដែលរងនូវអំពើវិកលរបស់ម្តាយ។ ខ្ញុំខ្លាចគ្នាគិតខ្លី ខ្ញុំខ្លាចគ្នាមានគំនិតខ្មាសគេ មិនខ្វល់ពីការរៀនសូត្រ គិតធ្វើស្អីមិនគួរគប្បី។ ខ្ញុំបារម្ភពីក្មេងតូចៗ ដែលគ្នាទៅថ្ងៃមុខ នឹងខ្វះភាពកក់ក្តៅ។ ខ្ញុំអាណិតអ៊ី ដែលគាត់ត្រូវចូលទៅនៅក្នុងពិភពមួយទៀត ដែលមនុស្សគ្រប់គ្នា យល់មិនដល់ពីគាត់។
ហ៊ឺម! ប្រសិនបើបងប្អូនចេះស្រលាញ់គ្នា ចេះចែករំលែកគ្នា រឿងនឹងមិនធ្លាក់ដល់ដំណាក់កាលនេះ តើមែនទេ?
«នេះហើយជាកម្មពៀរដែលវាបានសាង» អ៊ីថ្លៃខ្ញុំថា៕
អ្វីដែលប្អូន គួរធ្វើ គឺធ្វើសេចក្ដីអធិដ្នាន ចំពោះពួកគេណា !
នេះ ជាទឹកចិត្ដមួយ ដែលប្អុន អាចធ្វើបាន ដោយសេចក្ដីល្អ
និងសុទ្ធចិត្ដបំផុត ។
ការគ្រាន់តែអង្គុយដកដង្ហើមធំ រៀបរាប់នេះ ឬនោះ មិនអាចជួយអ្វី
ដល់ពួកគាត់ ឬខ្លួនប្អុនបានឡើយ ។ ចូរព្យាយាមអធិដ្ឋាន ឲ្យបានប្រចាំ
ឲ្យបានខ្លាំង ចំពោះមនុស្សគ្រប់រូប … ហើយកសាងសមត្ថភាពខ្លួន ឲ្យបាន
ប្រសើរទៅៗ ! ថ្ងៃនេះ១ យើងអាចជួយ ដល់ជនទាំងនោះ ក្នុងចំណែកខ្លះៗ
បាន !! យើងអាចជួយបាន ៗៗៗៗ យើងអាចធ្វើអ្វីខ្លះបាន ចំពោះពួកគេ ។
ធ្វើដូច្នោះ ទឹកចិត្ដប្អូន នឹងរឹងប៉ឹងទៅៗ ! នឹងកាន់តែល្អទៅៗ ! នឹងកាន់តែ
មោះមុតទៅៗ ! នឹងកាន់តែកសាងសេចក្ដីព្យាយាមទៅៗ ដើម្បីអនាគត
ខ្លួនផង និងអ្នកដទៃផង ។
ពិភពលោក មនុស្សរស់នៅពោរពេញដោយទុក្ខ និងសេចក្ដីលំបាក ។
សាកគិតថា ឱ !! តើអាត្មាអញ អាចជួយអ្វីខ្លះបានដែរហ្ន ចំពោះពួកគេ ?
អរគុណបង! អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺមានតែអធិដ្ឋាន អធិដ្ឋាន… ហ៊ឹម!
ចិត្តគេ ចិត្តយើង មិនពាក់ព័ន្ធគ្នាទេ!
«នត្ថិ សន្តិ បរំ សុខំ»
ចិត្តគេ ចិត្តយើង មិនពាក់ព័ន្ធគ្នាទេ តែចិត្តយើង វាមានមនោសញ្ចេតនា ហះៗៗៗ…