13 មតិ

ខ្លាច

១៥​ មេសា ២០១៤

ខ្ញុំខ្លាច​ឈឺ ទីបំផុតខ្ញុំ​ក៏​ឈឺ។​

មិនដឹង​ថា​ស្នេហាជាអ្វី? ជា​រឿងមួយ​​ដែល​គួរ​ឲ្យ​ត្រេកអរ? ក៏​ជា​រឿង​មួយ​គួរ​ឲ្យ​សោក​សៅ? តើ​ស្នេហាតថ​ភាព​​អាច​យូរ​អង្វែង​ដូចស្នេហា​ក្នុង​រឿង​ប្រឌិត​ទេ?

​អាចជឿ​ទុក​ចិត្តបាន​ក៏​អត់? ឬ​ក៏​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ឆាវរបស់​មនុស្ស? ខ្ញុំ​ឃើញ​មនុស្ស​ច្រើន​គ្នាណាស់​ រងទុក្ខ​ដោយ​សារ​វា។ ខ្ញុំ​មិន​ចង់​ដូច​ជា​ពួក​គេ។ ខ្ញុំ​ខ្លាចឈឺ។ ខ្ញុំ​ខ្លាចខ្លួន​ធ្វើបាប​គេ។ ខ្ញុំ​ខ្លាច​គេ​ធ្វើ​បាប​ខ្លួន។​

ម៉្យាង​ ខ្ញុំ​ខ្លាច​ស្នេហា​ធ្វើ​ឲ្យ​ភ្នែកខ្ញុំ​លែង​ភ្លឺ។ ខ្ញុំ​ខ្លាច​វា​ធ្វើ​ឲ្យ​ខ្ញុំក្លាយ​ជាមនុស្សអាត្មានិយម មនុស្ស​ហួងហែង និង​បិទសេរីភាព​របស់គេ។​

ខ្ញុំ​មិន​ចង់​ឃើញភាពសង្រេង​ ខ្ញុំ​ចង់ឃើញ​តែ​ភាពរីករាយ​។

ប៉ុន្តែពេលនេះ អ្វីដែលខ្ញុំខ្លាច ខ្ញុំក៏​ជួប។ ខ្ញុំឈឺ។ មាន​អារម្មណ៍​ថា ឈឺនេះ វេទនា​ជាងយំទៅ​ទៀត។​

សុំទោស​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ! សុំ​ទោស!​

13 comments on “ខ្លាច

  1. កុំល្ងង់ពេក … មនុស្សឈឺចាប់ មិនមែនព្រោះស្នេហា
    ទាំងស្រុងទេ ! គឺព្រោះទំនួលខុសត្រូវច្រើនជាង ។

    បើប្អូនស្រី អាចមានទំនួលខុសត្រូវ គ្រប់ពេលវេលា
    ជាពិសេស ចំពោះអ្វីៗ ដែលប្អុនបានបង្កើតមកនោះ
    ទោះបរាជ័យ មិនដូចបំណងប្រាថ្នាក្ដី ទោះនឹងលះបង់
    ដោយសុទ្ធចិត្ដពិតក្ដី , ប្អូនស្រី នៅតែអាចញញឹមដោយ
    ក្ដីរីករាយដដែល ។

    ស្នេហា គឺការស្រឡាញ់មនុស្សណាម្នាក់
    ឲ្យអស់ពីចិត្ដពីថ្លើម ។ បើរកឃើញបុរស ឬស្ត្រី
    ដែលល្អ សមគួរដែលអាចដាក់ចិត្ដស្រលាញ់បានហើយ
    ទោះគេដឹងក្ដី មិនដឹងក្ដី មិនមានអ្វីសំខាន់ទេ !

    បើគេម្នាក់ មកស្រលាញ់ប្អូន , រឿងតំបូង គឺដួងចិត្ដប្អូន
    មានមនោសញ្ចេតនាដូចម្ដេច ចំពោះបុរសម្នាក់នោះ ?

    បើគ្មាន ក៏ឲ្យថាគ្មាន ! បើមិនទាន់មាន គួរមានពេល
    ដើម្បីមើល ! បើប៉ះពាល់ ចូរប្រញ៉ាប់ប្រាប់ ដើម្បីកុំឲ្យគេ
    លង់ចិត្ដខ្លាំង មកលើប្អូន ។

    ស្នេហា មិនពិបាកទេ ! ពិបាកនៅត្រង់កំណត់សំគាល់
    មនុស្សណាស្មោះពិត ឬស្មោះលេងៗ តែប៉ុណ្ណោះ ។ ក្រៅពីនោះ
    ជាបន្ទុក របស់ទំនួលខុសត្រូវ ! នៅជាសង្សារ ទំនួលខុសត្រូវ
    ម្យ៉ាង ! បើជាប្ដីប្រពន្ធ នឹងមានទំនួលខុសត្រូវផ្សេងៗបន្ដទៀត ។

    តើប្អូន បានត្រៀម និងដឹងខ្លួនហើយឬនៅ ចំពោះទំនួលខុសត្រូវ
    ទាំងផ្នែកមនសិការ និងមនោសញ្ចេតនានោះ ?

      • បារម្ភអំពីបងមែនទេ ទើបលឺទៅសួរ រីកា អំពីបងនោះ ?
        ហិហិហិ … អំភើបដល់ហើយ ពេលដឹងថា មានគេនឹក
        រលឹកដោយស្មោះ ដូច្នេះចឹងនោះ ។

        ហិហិហិ .. បាទ !!! បង មិនសុំទោសទេ ដែលចាក
        ចេញដោយមិនបានប្រាប់ជាថ្មី ។ បងបានបញ្ជាក់
        ក្នុងមតិតំបូងហើយថា បងទៅលេងហ្វេសប៊ុក
        តែបួនប្រាំថ្ងៃប៉ុណ្ណោះទេ ។

        ទៅដើម្បីជូនពរ និងសួរសុខទុក្ខបងប្អុនយើង
        នាឱកាសចូលឆ្នាំនោះអែង ។

        ចិត្ដមិនដាច់ឡើយ ! ចង់លែងបន្ដ ឲ្យបានស្និទ្ធស្នាល ។
        ប៉ុន្ដែ បងធ្វើអ្វី ច្រើនតែញៀន ! ខ្លាចញៀននឹងហ្វេសប៊ុក
        រហូតដល់ភ្លេចគិតគូរ ពីសុខភាព និងអនាគត ។

        ឥលូវ ភ្នែក មិនសូវស្រួលទេ ! ទំនងជាឡើងបាយ
        ឬអ្វីម្យ៉ាងហើយ ។ បើសម្លឹងយូរម្លឹងៗ រឿងអីមិនប៉ះពាល់
        ដល់ភ្នែកនោះ !!!

        ទោះទៅដល់ទីណា កន្លែងណា ដូចបងប្រាប់ប្អូនស្រីចឹង
        សូមឲ្យប្អុន បានរីកចម្រើនទៅមុខ ។ ចំពោះបង ក៏ដូចគ្នា !

        បង ជាមនុស្សស្ងៀមស្ងាត់ ! ពេលស្ងៀមស្ងាត់ច្រើនបានប៉ុណ្ណា
        វិជ្ជា កើតកើនបានច្រើនប៉ុណ្ណោះ ។ បើមមារញឹកស្អេកស្កះ ដូច
        សព្វថ្ងៃ ! បង រីកចម្រើនតែទ្រឹស្ដីទេ ! ការផ្លាស់ប្ដូរពិត មិនរីកចម្រើន
        នោះសោះឡើយ ។

        ឈប់បារម្ភទៅណា ! បង ទៅរកអ្វីដែលជាខ្លួនពិត និងជា
        ធាតុម្យ៉ាងដែលបងត្រូវការ ។ ចូរកុំបារម្ភអី ។

        យ៉ាងណា , ទឹកចិត្ដនឹករលឹក ចំពោះប្អូនស្រី របស់បងម្នាក់នេះ
        មិនសាបសូន្យ ពីដួងចិត្ដ របស់បង ម្ដងណាឡើយ ទោះជាបង
        នៅដល់នាយម្ខាងនៃជើងមេឃ នោះក៏ដោយ ។

        • សុខៗ​ក៏​ទៅ​ដោយ​មិន​ប្រាប់… តើពេល​​ដែល​ប្អូន​ពិបាក​ចិត្ត​​ ឲ្យ​ទៅ​រអ៊ូ​សុំស្ករ​គ្រាប់ពីណា​ទៅ? ប្រសិន​បើ​ស្ងៀមស្ងាត់ បងគិត​ថា​ប្រសើរ ប្អូន​ក៏គាំទ្រ តែ​ខ្លាច​តែ​បង​ស្ងៀមស្ងាត់​ពេក ធ្វើ​ឲ្យ​ជីវិត​រឹត​តែ​ឯកោ កណ្តោចកណ្តែងទេ… កុំ​នៅ​ស្ងៀម​ស្ងាត់ពេក គួរ​មានពេល​ជាមួយ​មិត្ត​ភក្តិ និង​មនុស្ស​ជា​ទីស្រលាញ់​ឲ្យ​បាន​ច្រើន…

          ម៉្យាង​កុំ​គិត​ពីធ្វើការពេក គួរណាស់​មាន​ពេល​សម្រាក និង​មាន​ពេល​សម្រាប់​ឲ្យ​ខ្លួន​ឯង​រឹត​តែ​ច្រើន​ឡើង… លុយ​ថ្វី​ត្បិត​តែ​សំខាន់​ តែ​ភាព​រីក​រាយ​ទៅ​វិញ​ទេ ដែល​សំខាន់​ជាង…

          ថែ​ខ្លួន​បង ព្រោះ​សន្យា​ហើយ ថា​ពីរ​ឆ្នាំ​ទៀត នាំ​បង​ថ្លៃ​មកឲ្យ​ខ្ញុំឃើញមុខ 😛

          • បងដឹងហើយ !!! បើនឹកបង ទ្រាំមិនបានទេ
            សរសេរអី ក្នុងប្លុក របស់បង ឬផ្ញើសារ មកលេងបងទៅ
            បង នឹងខលទៅលេងវិញ ឲ្យទាន់រហ័សចិត្ត ។

            ធានាថា មិនឲ្យលើស ២៤ ម៉ោងទេ ! នឹកធំធំ

            • អរគុណ​ច្រើន​បង! នៅ​លើ​លោក​នេះ ប្អូន​ពិត​ជា​សំណាង​ដែល​មាន​បង​ជា​បង​ប្រុស! មិន​អី​ទេ ចាំ​ទំនេរ​ទៅ​អុកឡុក​បង​ឲ្យ​ណាណី​ម្តង!

              • ហិហិហិ …. ដាំដើមស្វាយ រមែងបានផល នៃដើមស្វាយ !
                សាធុជន ដែលមានចិត្ដល្អ រមែងបានជួបភ័ព្វប្រសប់ ដោយមនុស្សល្អ ។

                អំពៅ សូម្បីនៅក្នុងយន្ដគាប ក៏នៅបញ្ចេញ រសផ្អែម ! រីឯសាធុជន
                ដែលមានចិត្ដល្អ សូម្បីនៅចម្ងាយឆ្ងាយយ៉ាងណាក្ដី ដោយព្រែកៀនកោះ
                ដោយភ្នំជ្រលងជ្រោះ ដោយសត្វកំណាចសាហាវ ឬរស់នៅឯកោម្នាក់
                អាត្មាក្ដី ក៏មិនភ្លេចប្រព្រឹត្ដអំពើល្អ នោះដែរ ។ ហិហិហិ ! បងប្រុសអាចារ្យ …

  2. ពេលនេះទើបដឹងថា ពៅខ្លាចអ្វីប្រាកដ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: