បញ្ចេញមតិ

ប្តូរ​ចរិត​

«នៅ​ជិត​នរណា ដូច​អ្នក​នោះ» ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​ឮ​ពាក្យ​នេះ ចេញ​ពី​មាត់​មិត្ត​ខ្ញុំ​កាល​ពី​ឆ្នាំទៅ ដែល​យើង​ពិភាក្សា​គ្នា អំពី​ការ​គប់​មិត្ត​ និង​ការ​ផ្លាស់​ប្រែ​…

ឥឡូវ​នេះ ខ្ញុំ​សុំ​យក​ពាក្យ​នេះ មក​ប្រើ​សម្រាប់​ខ្លួន​ឯង​តែ​ម្តង។ «នៅ​ជិត​នរណា ដូច​អ្នក​នោះ» ពិត​ជា​មិន​ខុស។ ចរិត​ខ្ញុំ​ បន្ទាប់​ពី​កាត់​រក​ម៉ែ កាត់​រក​បង​ប្រុស​​ ឥឡូវបែរ​ជា​មក​កាត់រក​មេ​ខ្ញុំ​ថែមទៀត​។ លែង​ចេះ​និយាយ​ពាក្យ​ថ្នម​ចិត្ត​នរណា​ហើយ បោះ​សម្តី​មក អាច​ធ្វើ​ឲ្យ​គេ​ឆ្អែត​ម្តងៗ​ដែរ។​ ពេល​ខ្លះ​ទៅ និយាយ​ធម្មតា​ពេក គេ​មិន​កែ មាន​តែ​វិធី​ចឹង៖ មនុស្ស​ឲ្យ​តែ​ឈឺ​ នឹង​កែ​ហើយ។ បើ​មិន​ឈឺ ម៉េច​នឹង​មាន​ការ​វិវឌ្ឍ?

មេរៀន៖ មនុស្ស​ដែល​តែង​តែ​ស្តី តែង​តែ​ថា​ឲ្យ​យើង គឺ​ជា​មនុស្ស​ដែល​បារម្ភ​ និង​យក​ចិត្ត​ទុក​ដាក់​លើយើង​បំផុត។ ខ្ញុំ​មិន​ចូល​ចិត្ត​ស្តី​ឲ្យ​នរណា​ដែល​គ្មាន​ហេតុ​ផលនោះ​ឡើយ។ ហេតុ​ផល​មាន​តែ​ចង់​ឲ្យ​គេ​ល្អ ចង់​ឲ្យ​គេ​រីក​ចម្រើន​តែ​ប៉ុណ្ណោះ!

ចម្ងល់៖ ចង់​ដឹង​ដែរថាតើ​ បន្ទាប់​ពី​ម៉ែ​ បង​ប្រុស ឬ​ក៏​មេ​ខ្ញុំស្តី​ឲ្យ​ខ្ញុំ​ម្តងៗ តើ​គាត់​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ដូច​ខ្ញុំ​ដែរ​អត់​ ដែល​ធ្វើ​ឲ្យ​គេ​អន់​ចិត្ត???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: