3 មតិ

បន្លំ

ធ្វើ​ការ​ជាមួយ​លុយ​ ពិត​ជា​ប្រថុយ​ប្រថាន​មែន! ឥឡូវ​សុខៗ​បែរ​ជា​ដើរ​ជាន់​ដាន​គេ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​​ពិបាក​ប្រឈម​មែន​ទែន!

ដំបូង​គិត​ថា​ខ្លួន​ឯង​មានចំណេះ​ដឹង​តូច​ទាប​ពេក មិន​ចេះ​មើល បាន​ត្រឹម​តែ​ឆ្ងល់​ ហេតុ​អី​បាន​ជា​ខុស​គ្នា?​ ហើយ​ក៏​គ្មាន​ឱកាស​បាន​សួរ​នាំ​ឲ្យ​ច្បាស់​ ហេតុ​អី​បាន​ជា​ចឹង​​។ ពិត​ជា​កំហុស​ និ​ងការ​ធ្វេស​ប្រហែស​របស់​ខ្ញុំ​មែន!​

ទើប​តែ​ព្រឹក​នេះ ទើប​ខ្ញុំ​ដាច់​ចិត្ត​ ឲ្យ​បង​ប្រុស​ម្នាក់​ខាង​ពន្ធដែល​ខ្ញុំ​ស្គាល់​ សុំ​ឲ្យ​គាត់​ជួយ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់ ហេតុ​អីបាន​ជា​ខុស​គ្នា​ចឹង… ខ្ញុំ​មិន​ចង់​ធ្វើ​អី ស្មាន​ផ្តេស​ផ្តាស​នោះ​ទេ ហើយ​ក៏​មិន​ចង់​មានអារម្មណ៍​ចោទ​ប្រកាន់​អ្នក​ដទៃ​ផ្តេស​ផ្តាស​ដែរ…

លទ្ធផល គឺ​គាត់​ពិត​ជា​បន្លំ​មែន ពិត​ជា​កិប​កេង​មែន… ខ្ញុំ​ពិត​ជា​បាក់​ទឹក​ចិត្ត និង​អស់​ជំនឿ​រលីង… កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ខ្មែរ​ខ្លួនឯង​កាន់​តែ​ខ្លាំងឡើង… ឥឡូវ​ ខ្ញុំ​គ្មាន​អារម្មណ៍​ធ្វើស្អី​ទាំង​អស់​… ហើយ​ក៏​មិន​ដឹង​ជា​ មេ​ខ្ញុំនឹង​ជឿ​ខ្ញុំ ​ឬ​ក៏​​ជឿ​គាត់​ដែរ… ធ្វើ​ការ​ជាមួយ​មនុស្ស​បែប​នេះ ពិត​ជា​យក​ក​ខ្លួន​ឯង​ទៅ​ល​នឹង​អន្ទាក់​មែន!

ខ្ញុំ​ដឹង ខ្ញុំ​ក្រ ខ្ញុំ​ដឹង​ ខ្ញុំ​រក​ប្រាក់​ខែ​មិន​បាន​ច្រើន​ដូច​គេ… តែ​ខ្ញុំ​ដឹង អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ជាង​គេ​ចំពោះ​ខ្លួន​ឯង គឺ​ថា ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​នេះ សូម្បី​តែ​កេង​ប្រវ័ញ្ចន៍​គេ​ម៉ា​តិច ក៏​ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​ដែរ… ដូច្នេះ ​កុំ​ឲ្យ​មោទនភាព​របស់​ខ្ញុំ​នេះ ត្រូវ​គេ​ឆក់​យក​ទៅ​បាត់​អី… ខ្ញុំ​មិន​ចង់​មាន​ឈ្មោះ​ជា​ជន​កិប​កេង ជា​ជន​បោក​ប្រាស់​គេ​ឡើយ…

ស្អែក មាន​តែ​យក​រឿង​នេះ​ទៅ​ប្រាប់​មេ និង​គំរាម​មេ​ឲ្យ​សើរើ​ទេ បើ​មិន​ចឹង​ទេ ខ្ញុំ​មិន​ស្ងប់​ចិត្ត​ឡើយ…

3 comments on “បន្លំ

  1. សូម​ឲ្យ​ជួប​តែ​រឿង​ល្អៗណាសម្លាញ់!

  2. ត្រូវតែធ្វើអញ្ចឹង បានរូបគេដឹង យើងហ្នឹងអត់ខុស បើស្ងៀតពិតយ៉ាប់ គេប្រាប់ណេះណុះ រឿងសាយសុះ ខុសយើងដែរ។ ត្រូវតស៊ូណាអាពៅ អំពើល្អកំខ្ពើមសាង សំណាងពិតតាមក្រោយ។ សុខភាពល្អណាប្អូនស្រី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: