តើជីវិតមនុស្សវែងប៉ុណ្ណាទៅ? តើមានពេលដែលឲ្យខ្ញុំអូសបន្លាយទេ? ម៉្យាង សមត្ថភាពខ្ញុំនៅស្ទើរ ចំណេះនៅស្ទើរទៀត មិនដឹងជាអាចចិញ្ចឹមខ្លួនឯងរស់ក៏អត់ទេ? គ្រាន់តែប៉ុន្មានខែនេះ ទើបតែមកពីថៃ ខ្ញុំពិតជាដាច់ដាបមែន ហេតុតែចង់ឯករាជ្យ… សមមុខ!
ហេតុតែខ្លួនមិនអាចពឹងនរណាបាន មានតែពឹងខ្លួនឯង… ឯសាលា មិនដឹងកាលទើបចប់? ខ្ញុំចង់បានការងារធ្វើថែមមួយវេនទៀត អាងនឹងមានលុយសល់ខ្លះ… តែសាលាម្តងចប់ ម្តងរៀនបែបនេះ ចេះតែធ្វើឲ្យសិស្សមិនដែលចូលរៀនដូចខ្ញុំនេះរារែក… ថ្វីត្បិតតែមិនចូលចិត្តរៀន តែក៏មិនចង់មានឈ្មោះប្រឡងសងដែរ ព្រោះវាត្រូវចំណាយលុយ…
និយាយឲ្យត្រង់ចុះ ខ្ញុំពិតជាស្ទាក់ស្ទើរមែនទែន នឹងទទួលយកការងារថ្មី ព្រោះមួយខ្លាចខ្លួនឯងស៊ូមិនបាន ហើយមួយទៀត ខ្លាចអត់មានពេលឲ្យម្តាយខ្ញុំឃើញមុខ។ ហ៊ឹម! តើជីវិតខ្ញុំគួរតែប្រើសម្រាប់ស្អីឲ្យប្រាកដ បើខ្ញុំស្ទើរម្លឹងៗ?
ប្រើជីវិតឲ្យសប្យាយៗក្នុងផ្លូវដែលយើងកំពុងដើរទៅណា!
ទទួលបញ្ជាលោកនាយ
ល្អហើយកូនចៅ