6 មតិ

រត់​ស្អី?

គំនាប​ សំពាធ អសមភាព គ្មាន​សេរីភាព​… ការ​រស់​នៅ​បែប​នេះ ចេះ​តែ​ធ្វើ​ខ្ញុំមាន​គំនិត​ចង់​ចាក​ចេញ​ពីផ្ទះពី​មួយ​ដង​ទៅ​មួយ​ដង…

តែ​ខ្ញុំ​មិន​ដាច់​ចិត្ត។ ខ្ញុំ​បាន​តែ​យំ។ បើ​ខ្ញុំ​ចាក​ចេញ​ពីផ្ទះ តើ​ខ្ញុំ​ទៅ​ណា? តើ​មាន​កន្លែង​ណា​ដែល​ល្អ​ជាង​ផ្ទះ​ទេ? បើ​ល្អ​ជាង ក៏​ល្អ​ក្នុង​លក្ខខណ្ឌ​ផ្សេង​មួយ​ទៀត មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា​ឡើយ។ បើ​អាក្រក់ ក៏​អាច​អាក្រក់​ជាង​ ឬ​មិន​អាក្រក់​​ជាជាង​ ដែល​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​មិន​ដូច​គ្នា។ ដូច​ស្រប​ទៅ​នឹង​ទ្រឹស្តី​សេដ្ឋកិច្ច​មួយ​និយាយ​ថា៖ «បាន​មួយ អត់​មួយ» ក្នុង​លក្ខខណ្ឌ​ជម្រើស។

ខ្ញុំ​ដក​ដង្ហើម​ធំ ហើយ​ក៏​គិត​ក៏​កាន់​តែ​ជ្រៅ។ ពេល​ខ្ញុំ​ខឹង​ម្តាយ​ ពេល​ខ្ញុំ​តូច​ចិត្ត​រឿង​វាសនា​ខ្លួន​ឯង ខ្ញុំ​បាន​ត្រឹម​តែ​យំ ហើយ​​យំ យំ​ហើយ​យំ​ទៀត តើ​បាន​ប្រយោជន៍​អ្វី? តើ​ការណ៍​ដែល​ខ្ញុំ​ធ្វើ​នេះ វា​គួរ​ទេ? បើ​យំ​ហើយ បាន​ត្រឹម​តែ​ហើម​ភ្នែក។

​ខឹង​ម្តាយ ខ្ញុំ​តែង​តែ​ចង់​រត់​ចេញ​ពីផ្ទះ ចុះ​ពេល​គាត់​ខឹង​ខ្ញុំ​ តើ​គាត់​នឹង​អាច​មាន​គំនិត​ដូច​គ្នា​ទេ? ចម្លើយ​ខ្ញុំ​ជឿ​ថា គឺ​អត់​ទេ។ គាត់​មិន​ដែល​ចង់​ចាក​ចេញ​ពី​កូន​ម្តង​ណាឡើយ តែង​តែ​ចង់​អោប​ក្រសោប​ និង​ការពារខ្ញុំ​ជានិច្ច។

ខ្ញុំ​យំ​ម្តង​ហើយ​ម្តង​ទៀត ខ្ញុំ​មិន​​ដឹង​ថា​ខ្លួន​ឯង​ខុស ខ្លួន​ឯង​ត្រូវ។ ខ្ញុំ​តូច​ចិត្ត​ ដែល​ខ្ញុំ​មិន​មាន​ម្តាយ​ក្នុង​ស្ថានភាព​មួយ​ដូច​អ្នក​ដទៃ។ ខ្ញុំ​ត្រឹម​តែ​មាន​គាត់​ក្នុង​ស្ថាន​ភាព​ជា​មនុស្សវិកល​ចរិត។ និយាយ​ឲ្យ​ត្រង់ ខ្ញុំ​ពិត​ជា​តូច​ចិត្ត​ពិត​មែន។ ក្តី​ស្រលាញ់​ និង​ក្តី​ឈឺ​ចាប់​ដ៏​ស្រពិច​ស្រពិល​ ដែល​ខ្ញុំ​ទទួល​បាន ខ្ញុំ​ពិបាក​កាត់ ខ្ញុំ​ពិបាក​បន្ទោស ថា​នេះ​ជា​កំហុស​នរណា?

គាត់​រក​រឿង គាត់​វាយ​ គាត់​ដំ គាត់​គំរាម​… ឲ្យតែ​ជួប​ស្ថានភាព​បែប​នេះ ខ្ញុំ​បាន​ត្រឹម​តែ​យំ និង​ឈរ​នៅ​ស្ងៀម​ មិន​តប​ត ព្រោះខ្ញុំ​មិន​ដឹង​ថា គួរ​ធ្វើ​អ្វី​ដែល​សម​ ក្នុង​នាម​ជាមនុស្ស​ដែល​ត្រូវ​ស្រលាញ់​ខ្លួន​ឯង និង​ក្នុ​ង​នាម​ជា​​មនុស្ស​ដែលត្រូវ​​ស្រលាញ់​​ម្តាយ។​

ពេល​នេះ​ ម្តាយ​ខ្ញុំ​ចាស់​ហើយ។ គាត់​ចេះ​តែ​មិន​ស្រួល​នេះ​ ចេះ​តែ​មិន​ស្រួល​នោះ។ ក្នុង​នាមជា​កូន ខ្ញុំ​ហាក់​ដូច​ជា​មិន​អាច​ជួយ​អ្វី​បាន​សោះ។ ត្រឹម​តែ​លាង​ចាន បោក​ខោអាវ និង​ដង​ទឹក តែ​ប៉ុណ្ណេះ​ ឥឡូវ​ខ្ញុំ​ក៏​មិន​អាច​ជួយ​បាន។ គិត​ដល់​ចំនុច​នេះ ខ្ញុំ​ក៏​តូច​ចិត្ត​មួយ​ទៀត។ តើ​​នេះ​ជា​កំហុស​ខ្ញុំ? ឬ​ក៏​ជា​កំហុស​គាត់? តឹង​ទ្រូង!

6 comments on “រត់​ស្អី?

  1. កុំតូចចិត្តនឹង វាសនា។ ខ្ញុំគិតថាអ្នកមិនពិបាក ជាងខ្ញុំកាល ពី ១០ ឆ្នាំ មុននោះទេ។ តស៊ូ ដើម្បីអនាគត។

  2. រឿងនេះពិតជាពិបាក់ទទួលណាស់ តែបើមកទៅហើយកុំគេចអី!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: