14 មតិ

ប្អូន​ប្រុស​ខ្ញុំ​ស្រលាញ់​ប្រុស

ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​ថា​វា​ជា​ធម្មជាតិ…

ម្សិល​មិញ​នេះ ពេល​ដែល​ខ្ញុំ​យក​ឯកសារ​ទៅ​កូពី ខ្ញុំ​ក៏​បាន​ជួប​ប្អូន​ប្រុស​ខ្ញុំ​ដោយ​ចៃ​ដន្យ។ ​ការ​ពិត​ទៅ គាត់​មិន​មែន​ជា​ប្អូន​ប្រុស​ជាប់​សាច់​ឈាម​អី​នឹង​ខ្ញុំ​នោះ​ទេ។ តែ​​និយាយ​ពី​ភាព​ស្និទ្ធ​ស្នាល ខ្ញុំ​និង​គាត់​ស្និទ្ធ​ណាស់ ចង់​ស្និទ្ធ​ស្អិត​ជាង​ស្ករ​តាំង​ម៉ែ​ទៅ​ទៀត ព្រោះ​អី​ខ្ញុំ​ស្គាល់​គាត់​តាំង​ពី​គាត់​កើត​មក​អេះ​ង៉ា​ម៉េះ ហើយ​ជា​ពិសេស​​ជា​ដៃ​គូ​លេង​ជាមួយ​ខ្ញុំ ជា​ពិសេស​លេង​កូន​ក្រមុំ និង​ដេរ​ខោអាវ។ (មែន! កាល​ពី​តូច​ ខ្ញុំ​ចរិត​ស្រី​សុទ្ធម៉ង់)

ខ្ញុំ​ដើរ​ត្រុកៗ​ទៅ​កូពី គាត់​ឃើញ​ខ្ញុំ​ក៏​ហៅ​ខ្ញុំ​ឈប់​ត្រក់។ គ្រាន់​តែ​ឮ​សំឡេង​គាត់​ស្រែក​ហៅ​ខ្ញុំ ខ្ញុំ​ប៊ិះ​តែ​គាំង​បេះ​ដូង។

«ចែ​ហួយ! យក​ហ្វេស​ប៊ុក​ខ្ញុំ​អត់? ខ្ញុំ​មាន​ហ្វេស​ប៊ុក​ហើយ!» (ហួយ​ ឈ្មោះ​ក្រៅ​ខ្ញុំ​មួយ​ទៀត)

«ចាំ​មើល​ណា៎! រូប​ខ្ញុំ​ធ្វើ​ស្រី​ ស្អាត​ណាស់ណា៎! ហ្វេស​ប៊ុក​ហ្នឹង​ សង្សារ​បង្កើត​ឲ្យហ្ន៎» (ប្អូន​ខ្ញុំ​បន្ថែម)

«សង្សារ​ខ្ញុំ​ប្រុស​ណា៎» (ប្អូន​ខ្ញុំ​និយាយ​រហូត ខ្ញុំ​មិន​ទាន់​ដាក់​អី​ម៉ា​ម៉ាត់​ផង ហះៗៗ)

«ឯណា​ទៅ​ហ្វេស​ប៊ុក​ហ្អែង? កុំ​ឲ្យ​ដូច​មុនទៀត គ្រាន់​តែ​ហ្វេស​ប៊ុកខ្លួន​ឯង ក៏​មិន​ចាំ»​ (ដាក់​ម៉ាម៉ាត់​ខ្លះ កុំ​ឲ្យ​ថា​ខ្ញុំ​អត់​និយាយ​អី​សោះ)

ពិត​ជា​ដូច​​គាត់​ថា​មែន! រូប​គាត់​តែង​ស្រី​ ពិត​ជា​ស្អាត​មែន ឃ្យូត​មែន អាច​រាប់​ថា​ ជា​លំដាប់​ស្រី​ស្អាត ឃើញ​ហើយ​ពិត​ជា​គួរ​ឲ្យ​ចង់​ធ្លាក់​ក្នុង​លូ​ស្នេហ៍​មែន… ហ៊ឺម… ឯ​សង្សារ​គេ​ក៏​សង្ហារ​មិន​ណយ​ដែរ…

14 comments on “ប្អូន​ប្រុស​ខ្ញុំ​ស្រលាញ់​ប្រុស

  1. អាយុប៉ុន្មាន ប្អូនប្រុសហ្នឹង?

  2. បើធ្លាក់លូស្នេហ៍ ស្អុយដែរអត់???

  3. បាត់យូរណាស់ហើយ ឥឡូវលើកមកទៀតហើយ កញ្ញាជូរអែម!

បញ្ចេញមតិ