បញ្ចេញមតិ

សណ្តោង​រទេះ

ម្សិល​មិញ​ គិត​ថា​នាំ​​អាម៉ាប់​ឲ្យ​ទៅ​ជួយ​ស៊ើប​សួរហាង​ឆេង​ទំនិញ តែ​ចៃ​ដន្យ​អី ត្រូវ​នឹង​ថ្ងៃ​ម៉ាក់​អាមុំ​រើស​ផ្ទះ ខ្ញុំ​ក៏​ប្តូរ​ចិត្ត ថា​ទៅ​ជួយ​គាត់​វិញ…

ដំបូង ការ​ទៅ​ជួយ​របស់​ខ្ញុំ​នេះ គ្មាន​ស្អី​ក្រៅ​ពី​ឈរ​មើល​នេះ​មើលនោះ មើល​គេ​រ៉ើ​ឥវ៉ាន់… លុះគេ​រ៉ើ​រៀបឥវ៉ាន់​ដាក់​រទេះ​អស់ហើយ ដល់​តួនាទី​ខ្ញុំ​ម្តង គឺជិះ​សណ្តោង​រទេះ។

ហះៗៗ… ជា​លើក​ទីមួយ ក្នុង​មួយ​ជីវិត​ខ្ញុំ​ហើយ ដែល​ខ្ញុំ​ជិះ​ម៉ូតូ​សណ្តោង​រទេះ ​ដឹក​ឥវ៉ាន់​សំពីង​សំពោង​បែប​នេះ នៅ​ផ្លូវ​ឆ្ងាយ​… មិន​ដឹង​ជា​ធ្វើ​ឲ្យ​អាម៉ាប់​ផត​ពោះ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ឃើញ​តែ​នៅ​តាម​ផ្លូវ វា​រអ៊ូ​តែ​រហូត ថា​ខ្ញុំ​ជិះ​រក​តែ​ប៊ិះ​បុក​គូទ​គេ ហះៗៗៗ… (មែន! ខ្ញុំ​ភ្លេចប្រាប់​ ថា​រហស្សនាម​ថ្មីថ្មោង​​ដែល​អាមុំ​អាម៉ាប់​ទើប​តែ​ដាក់​ឲ្យ មាន​ព្រះនាម​ថា «អាហ៊ាន​ជ្រុល!» 😀 )

ជីវិត​ គឺ​វា​ដូច្នេះ។ អ្វីៗ​មិន​ប្រាកដ​ថា ឲ្យ​តែ​បុរស​ទើប​អាច​ធ្វើ​បាន​នោះ​ទេ។ ពីមុន ខ្ញុំ​គិត​ថា ការ​សណ្តោង​រទេះ មាន​តែ​ប្រុសៗ​ទេ ទើប​អាច​ធ្វើ​បាន ព្រោះ​ត្រូវ​ការ​កម្លាំង​ខ្លាំង​ ក្នុង​ការ​ទប់​លំនឹង​។ ប៉ុន្តែ បើ​មិន​សាក ធ្វើ​ម៉េច​ដឹង។ ខ្ញុំ​ជា​ស្រី ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដូចគ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: