បញ្ចេញមតិ

ចៃដន្យ

វា​អាចជា​ការ​ចៃ​ដន្យ!

ព្រឹក​នេះ ខ្ញុំ​ក្រោក​មក​ទាំង​ដក​ដង្ហើម​ធំ។ តើ​មិន​អាច​ឲ្យ​ខ្ញុំ​ដេកបាន​យូរ​ជាង​នេះ​បន្តិច​ទេ​ឬ? ហ៊ឺម! ម្តាយ​ខ្ញុំ​គាត់​ក្រោក​មក​ឡូឡា​ដូច​សព្វដង​ចឹង។ ម៉ោង​បួន​ម៉ោង​ប្រាំ ខ្ញុំ​ក្រោក​ទាំង​មិន​ចង់ បូក​ទាំង​អារម្មណ៍​ទៅ​គិត​នឹង​រឿង​ការងារ​ទៀត ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ។ តើ​ជីវិត​មិន​មាន​អ្វី​ដែល​ប្រសើរ​​ជាង​នេះ​ទេ​ឬ?

ខ្ញុំ​ក្រោក​អង្គុយ​ទាំង​ងក់​នៅ​ក្បាល​ដំណេក… ម៉ោង​បួន ម៉ោង​ប្រាំ ម៉ោង​ជិត​ប្រាំមួយ… ហ៊ឺម យឺត​ទាល់​តែ​បាន… យឺត​បូក​ទាំង​ចិត្ត​មិន​ចង់… ខ្ញុំ​ក៏​ផ្ញើ​សារ​ទៅ​មេ ថា​ថ្ងៃ​នេះ​សុំ​យឺត​កន្លះ​ម៉ោង…

ជិះ​តាម​ផ្លូវ ទូរសព្ទ​ក៏​រោទ៍… ពិត​ជា​រំខាន​មែន បូក​ទាំង​លេខ​ដែល​មិន​ដែល​ស្គាល់… គ្រាន់​តែ​​ស្តាប់​ទូរសព្ទ​ភ្លាម ដៃ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ញ័រ… គួរ​តែ​បក​ទៅ​ក្រោយ? ក៏​គួរ​តែ​បក​ទៅ​មុខ?… ហ៊ឺម… ខ្ញុំ​រសាប់​រសល់​ញីញ័រ​រក​តែ​ធ្វើ​ស្អី​មិន​កើត… ទីបំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ការិយាល័យ…

គ្រាន់​តែ​ទៅ​ដល់​ការិយាល័យ​ភ្លាម អ្វី​ដែល​ខ្ញុំ​នឹក​គិត​ចង់​ធ្វើ​មុន​គេ មាន​តែ​ក្រដាស​ច្បាប់… មែន​! គឺ​ខ្ញុំ​សុំ​ច្បាប់! ខ្ញុំ​លែង​ខ្វល់​ហើយ! ចង់​កាត់​លុយ​ក៏​កាត់​ទៅ!​ ស្អីៗ​ក៏​ខ្ញុំ​លែង​ចង់​ធ្វើ​ដែរ!

សរសេរ​ច្បាប់​ ឲ្យ​មេ​ស៊ីញ៉េ… ហ៊ឺម! ស្មាន​តែ​បាន​ទៅ​ផ្ទះ​ភ្លាម… គាត់​នៅ​ហៅ​មក​សើរើបញ្ជី​ទៀត… ខ្ញុំ​ស្អី​ក៏​ស្តាប់​លែង​ចូល​ដែរ បាន​ត្រឹម​តែ​ងក់​ក្បាល ធ្វើ​ឲ្យ​មេ​ខឹង​តែ​ប៉ុណ្ណឹង… បន្ទាប់​ពី​សើរើ បន្ទាប់​ពី​និយាយ​គ្នា​ហើយ ខ្ញុំ​ក៏​អាច​មក​ផ្ទះ​បាន ដោយខ្ញុំ​បញ្ចប់​ឃ្លា​ថា “Can I go now?”…

តាម​ផ្លូវ​ជិះមក​ផ្ទះ​វិញ ទឹក​ភ្នែក​ខ្ញុំ​ក៏​ចាប់​ធ្លាក់​ស្រក់​មក…

«តើ​វា​ជា​កំហុស​ខ្ញុំ​ឬ?»

«ហេតុអី​ក៏​ឆាប់​ក្រ​ដល់​ផ្ទះ​ម៉េះ?»

«…»

«ហ៊ឺម! មក​ឆ្លៀតជិត​អស់​សាំង​ពាក់កណ្តាល​ផ្លូវ​ទៀត​»

«…»

មក​ដល់​ផ្ទះ អ្វីៗ​ដូច​ជា​ធម្មតា​ចឹង… ម្តាយ​ខ្ញុំ​គ្រាន់​តែ​ឮ​សំឡេង​ម៉ូតូ គាត់​ក៏​បើក​ទ្វារ ព្រោះ​ដឹង​ថា​ជា​ខ្ញុំ…

«តើ​មាន​រឿង​អី​កើត​ឡើង?»

«តើ​ខ្ញុំ​ដេក​យល់​សប្តិឬ?»

«ឯណា​ទៅ​ដែល​ថា​ម្តាយ​ខ្ញុំ​កើត​ខ្យល់​ដួល​នៅ​អណ្តូង​នោះ?»

«តើ​នេះ​ជា​ស្អី​ទៅ​ស្អី​ទៅ​នេះ?»

«…»

ទីបំផុត ខ្ញុំ​ព្រឹក​នេះ ឆ្កួត​ពេញ​ម៉ាព្រឹក ដោយ​សារ​តែ​អ្នក​ច្រលំ​លេខ​ឆ្កួតៗ!!!

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: