បញ្ចេញមតិ

កុំ​ក្តិច​ស្លឹក​ច្រើន​ពេក

ពេល​វេលា​ចេះ​តែ​កន្លងៗ​ហួស​ទៅ តែមួយ​ពព្រិច​ភ្នែក​សោះ វា​ជាង​​ដប់​ឆ្នាំ​ប្លាយ​ទៅ​ហើយ…

«កុំ​ក្តិច​ស្លឹក​ច្រើន​ពេក»

ម្តាយ​របស់​ខ្ញុំ​តែង​តែ​ប្រាប់​ខ្ញុំ​ជា​រឿយៗ ម្តង​ហើយ​ ម្តង​ទៀត… បើ​បេះ​ត្រកួន កុំ​ក្តិច​ស្លឹក​ចេញ​ច្រើន​ពេក… តែ​ខ្ញុំ​មិន​ស្តាប់…

មិន​ដល់​ប្រាំ​នាទី ត្រកួន​មួយ​ធុង ដែល​ខ្ញុំ​ទើ​ប​តែ​បេះ​ចេញ​ពី​កៀន​ផ្ទះ​ ក៏​អស់​រលីង​ឈីង!​ ដោយ​ខ្ញុំ​ចេះ​តែ​ចូល​ចិត្ត​ក្តិច​ស្លឹក​ច្រើន​ពេក ហើយ​ទុក​តែ​ត្រួយ​ចុងៗ ដូច្នេះ​ហើយ គ្មាន​អ្វី​ដែល​ចម្លែក​ទេ ដែល​នៅ​ជិត​ខ្ញុំ​សុទ្ធ​តែ​គំនរ​ស្លឹក​ត្រកួន​មួយ​គំនរ​ពេញ​ប៊ឹប។​ តែ​ងាកមក​មើល​ម្តាយ​របស់​ខ្ញុំ​វិញ ស្លឹក​ម៉ា​កំញិច​។ ពេល​នោះ ខ្ញុំ​បាន​ត្រឹម​តែ​យល់​​ថា អូហ៍​! ម្តាយ​របស់​ខ្ញុំ​ប្រហែល​ជា​ចូល​ចិត្ត​ញ៉ាំ​ស្លឹក​ជាង​ហើយ​មើល​ទៅ។​

ពេល​វេលាដើរ​មិន​ឈប់ ពេល​នេះ ខ្ញុំធំ​បាន​បន្តិច​ ទើប​អាច​បាន​យល់​ពី​ជម្រៅ​ចិត្ត​របស់​ម្តាយ​ខ្ញុំ។ ក្នុង​នាម​ជា​​​​អ្នក​ដាំ​ដុះ ក្នុង​នាម​ជា​អ្នក​​ខំ​ប្រឹង​ថែ​រក្សា ទម្រាំ​តែ​បាន​ផល​ម្តងៗ​មិន​មែន​ជា​ការងារ​ងាយ​ស្រួល​ទេ។ ដូច្នេះ មិន​គួរ​ខ្ជះ​ខ្ជាយ​ឡើយ ចំពោះ​ផល​ផ្លែ​ដែល​យើង​បាន​មក។

ដូចគ្នាដែរ ប្រសិន​បើ​យើង​ប្រៀប​ធៀប​ទៅ​នឹងចំនុច​ខ្លះ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ យើង​នឹង​ដឹង​ថា ជីវិត​ពិត​ជាមាន​តម្លៃ ពិត​ជា​មាន​សំណាង​។ សំណាង​ត្រង់​ថា យើង​ជា​ដំណាំ​ដែល​ម្តាយ​ឪពុក​យើង​ខិត​ខំ​ដាំ​ដុះ​មក។ ទោះ​ជា​ខុស ខុស​ប៉ុណ្ណា ពួក​គាត់​តែង​តែ​អោប​ក្រសោប​យើង និង​មិន​ងាយ​បោះ​បង់​ចោល​យើង​ដោយ​ងាយ​ស្រួល​ឡើយ។ ក្នុង​កែវ​ភ្នែក​ពួក​គាត់​មាន​តែ​ «កំហុស​ធំ​ ក្លាយ​ទៅ​ជា​កំហុស​តូច កំហុស​តូច​ ក្លាយទៅ​ជា​គ្មាន»… នេះ​ហើយ​ជា​ក្តីស្រលាញ់!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: