4 មតិ

មហា​ឆ្កួត

ជាង​មួយ​ខែ តាំង​ពី​ធ្វើការ​មក មិន​ដែល​មាន​ថ្ងៃ​ណា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​គាត់​ដូច​ថ្ងៃ​នេះ​ឡើយ…

តួនាទី​ធំ​​មាន​អ្វី​ដែល​អស្ចារ្យ? អាង​តែ​អំណាច​ចង់​តែ​ធ្វើ​ស្អី​ស្រេច​ចិត្ត​… ភ្លើៗ… ពិត​ជា​ភ្លើ​មែន!

នៅ​សុខៗ​ ស្រាប់​តែ​​បញ្ឈប់​គណនេយ្យ​ពីរនាក់​ក្នុង​ពេល​តែ​មួយ… ខ្ញុំ​មិន​ដឹង​ថា​តើ​នេះ​ឬ​ជា​ចំណាត់​ការ​​បែប​ណា​ទេ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង? ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​កំពុង​តែ​ខ្វះ​មនុស្ស​ប្រើ បែរ​ជា​រឹត​តែ​ធ្វើ​ឲ្យ​អត់​មាន​មនុស្ស​ប្រើ… ចង់​ឲ្យ​ក្រុម​ហ៊ុន​ឆាប់​រលាយ​រលត់​ឬ​ក៏​យ៉ាង​ម៉េច? ធ្វើ​ស្អី​មិន​ចេះ​គិត​គូរ​វែង​ឆ្ងាយ​សោះ!

ព្រឹក​ម្សិល​មិញ និង​ព្រឹក​នេះ ចង់​វិល​ក្បុង ការងារ​មនុស្ស​បី​បួន​នាក់ មក​ឲ្យ​មនុស្ស​ម្នាក់​ធ្វើម៉ា​ព្រឹក ធ្វើ​ស្ទើរ​តែ​ចង់​ក្រឡុក​ខួរ​អស់។​ ស្អីៗ​ក៏​តឿន​… តឿន​បន្ទាន់​ទៅ​ណា ឆ្ងល់​ដែរ… ឲ្យ​ខ្ញុំ​ទៅ​ធ្វើការងារ​អ្នក​ដទៃ ធ្វើ​បាន​ប៉ុណ្ណឹង​ ចាត់​ទុក​​ថា​ខ្ញុំ​លះ​បង់​ច្រើន​ពេក​ហើយ… ម៉្យាង​ព្រឹក​មិញ ខ្ញុំ​គ្មាន​ចេតនា​និយាយ​ដើម​ទេ តែ​មាន​ចេតនា​ថា​​ឲ្យ​ចំម៉ង់ៗ…

ពេល​ដែល​​បង្កើត​ប្រព័ន្ធ​គណនេយ្យ​ចប់សព្វ​គ្រប់​អស់ហើយ ចប់​ការងារ​ខ្ញុំ​​ឈប់​ម៉ង់… បើ​តាម​ការ​គិត​គូរ​ ប្រហែល​ជាឈប់​​ចុង​ខែ​ប្រាំមួយ… តែ​បើ​ឲ្យ​ឈប់​ចុង​ខែ​នេះ គឺ​រឹត​តែ​​ល្អ មិន​បាច់​ខ្ញុំ​ម៉ា​ថ្ងៃៗ មើល​មុខ​អ្នក​គ្រប់​គ្រង​មិន​ចំ​…

តាំង​ពី​ធ្វើការ​មក ខ្ញុំ​មិន​ដែល​ធ្វើការ​ខាត​បែប​នេះ​ទេ ធ្វើ​ការ​តែ​ម៉ា​ព្រឹក តែ​ការងារ​គរ​ដូច​​ឲ្យ​​មនុស្ស​ធ្វើ​ប្រាំមួយ​នាក់ធ្វើ… ខ្ញុំ​ឆ្ងល់​ដែរ ហេតុ​អី​ក៏​ខ្ញុំ​ត្រូវ​ទ្រាំ​នឹង​មនុស្ស​ធុននេះ?​ ខ្ញុំ​មក​ធ្វើការ ខ្ញុំ​មិន​មែន​មក​ធ្វើ​កញ្ជះ​រ៉េ! បើ​​គាត់​នៅ​តែ​មិន​ប្តូរ​ឥវិយាបថ មិន​យូរ​មិន​ឆាប់​ក្រុម​ហ៊ុន​នឹង​គង់​តែ​រលាយ >_<

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: