ពិភពលោកពោរពេញទៅដោយភាពបោកបញ្ឆោត បន្លំ និងបោកប្រាស់…
លុយ សម្រាប់អ្នកដទៃ ប្រហែលជាសំខាន់ ព្រោះវាអាចនាំឲ្យគេសោយសុខសប្បាយតាមដែលគេចង់បាន តែសម្រាប់ខ្ញុំ វាជារបស់មួយដែលអត់ន័យ ក្រៅពីក្រដាស ដែលចេះតែធ្វើឲ្យខ្ញុំសោកសៅ។
ការងារថ្មី ចេះតែធ្វើឲ្យខ្ញុំមានសំពាធ… ក្រៅពីសំពាធនឹងស្ថានភាពក្រុមហ៊ុនវឹកវរហើយ ឆ្លៀតមកសំពាធនឹងពាក្យថា«រកក្រៅ»…
ម្នាក់ៗចេះតែសួរខ្ញុំ ថារកក្រៅបានប៉ុន្មាន… ខ្ញុំបានត្រឹមតែស្ងាត់មាត់… ខ្ញុំមិនចូលចិត្តរបៀបនេះទេ… តើសង្គមខ្មែរបានត្រឹមតែគិតពីរឿងរកក្រៅនេះឬ?
ខ្ញុំហត់… ហត់មែនទែន ហត់នឹងមនុស្ស… ខ្ញុំធុញនឹងភាពខុសគេបែបនេះ…
[…] ឯងខុសគេ គ្មាននរណាដូចឯងឡើយ […]
[…] ត្រង់ដូចបន្ទាត់ដូចជាធុនហ្អែង ធ្វើការឲ្យគេរត់មិនរស់ទេ […]
ហ៊ើយ! លែងគិតហើយ! ជីវិតខ្ញុំជារបស់ខ្ញុំ! ជីវិតខ្ញុំមានគោលការណ៍របស់ខ្ញុំ! ហេតុអីខ្ញុំត្រូវឈឺក្បាលនឹងពួកអប្បលក្ខណ៍ទាំងអស់នោះ? រៀនចប់ ដើរលេងឲ្យរហើយខួរម្តង!!!
បងក៏ស្អប់ពាក្យនេះដែរ នៅពេលដែលជួបបងប្អូន គេសួរពីកន្លែងធ្វើការ តាំងសួរថាប្រាក់ខែប៉ុន្មាន ដល់ប្រាប់ថាប្រាក់ខែតិចទេ តាំងសួរថារកក្រៅបានដែរទេ? វប្បធ៌មពុករលួយនេះ មិនដឹងកាលណាចេញផុតពីសង្គមយើងទេហ្ន៎
រឿងហ្នឹងមួយ… ហើយឡូវក៏ចាប់ធុញនឹងការគ្រប់គ្រងរបស់មនុស្ស… ធ្វើស្អីភ្លើៗៗៗ… មិនចេះគិតមុខគិតក្រោយ… តាំងពីធ្វើការមក មានតែការងារនេះទេ ដែលគ្រាន់តែបានធ្វើមិនបានមួយខែផង ចង់ដាក់ពាក្យសុំឈប់វិញបាត់…