8 មតិ

ច្បាស់​ជាង​មុន​

ពន្លឺ​ភ្លើង​ហ្វារ​ចាំង​ពី​ចម្ងាយ… បើក​បរ​នា​ពេល​អាធ្រាត្រ​ងងឹត​សូន្យ​ឈឹង​ មើល​ឆ្លុះ​ចាក់​មើល​អ្វី​ក៏​មិន​យល់​ ក្រៅ​ពី​ពន្លឺ… ពន្លឺ​អ្វី​ក៏​ថ្លើម​ធំ​ម៉្លេះ? ហ៊ាន​បាញ់​ហ្វារ​មក​ចំ​​ផង​។ នេះ​ប្រហែល​ជា​នាវា​ចម្បាំង​ណាមួយ​ហើយ​មើល​ទៅ???

«ជៀសៗៗៗ! ឯង​មក​ពី​ណា? ឯង​មិន​ដឹង​ទេ​ឬ នៅ​លើ​នាវា​ចម្បាំង​​នេះ​ មាន​នរណា​ធំ​ជាង​គេ? គឺ​លោក​មេបញ្ជាការ​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​គេ​ណា៎ តើ​ដឹង​ទេ?»

«យើង​មិន​ដឹង​ទេ! តែ​ឯង​ទេ​ដែល​ត្រូវ​ជៀស​នោះ!»

ដោយ​ភាព​ទទឺង​រឹង​ត្អឹង ​មានះ​ គិត​តែ​ពី​ចង់​​​ឈ្នះ ទីបំផុតនាវា​នោះ​ក៏​បាន​បរ​ទៅ​បុក​នឹង​ផ្ទាំង​ថ្ម។ ផ្ទាំង​ថ្ម​នោះ មិន​មាន​អ្វី​ក្រៅ​ពី​បង្គោល​ប៉ម​របស់​ឆ្មាំ​សមុទ្រ ​ដែល​បាន​បាញ់​ភ្លើង​ហ្វារមុន​នេះ។

តាម​រយៈ​អំពី​នេះ បាន​បង្រៀនខ្ញុំ​ឲ្យ​បាន​យល់​ពី​រឿង​ជា​ច្រើន។ ពេល​ខ្លះ យើង​មិន​ចាំ​បាច់​ឲ្យ​អ្នក​ដទៃ​កែ​ប្រែនេះកែ​ប្រែ​នោះដើម្បី​ឲ្យ​សម​នឹង​ចិត្ត​យើង​នោះ​ទេ។​ យើង​គួ​រតែ​រៀន​កែ​ប្រែ​ខ្លួន​ឯង​ជា​មុន​ ទើប​ជា​ការ​ប្រពៃ។ «ចាំ​គេ​ផ្លាស់​ប្តូរ​សិន ចាំ​ខ្ញុំ​តាម​ក្រោយ» ប្រសិន​បើ​មនុស្ស​ម្នាក់ៗ​ចាំ​តែ​គិតរបៀប​នេះ តើ​ពេល​ណា… តើ​ពេល​ណា ដែល​​យើង​នឹង​អាច​ឃើញ​មាន​ភាព​ផ្លាស់​ប្តូរ? ពេល​វេលា​មិន​ដែល​ចេះយោគ​យល់​ដល់​មនុស្ស​ឡើយ មិន​ថា​អ្នក​ជា​ស្តេច ជាបារ៉ាក់​អូប៉ាម៉ា ឬ​ក៏​ជា​ហ៊ុន​សែន។ កុំ​ចាំ​ដល់​ពេល​មួយ អ្នក​និយាយ​ថា «ខ្ញុំ​គួរ​តែ​ធ្វើ​វា​តាំង​ពី​ដំបូង»…

អរគុណ​សម្រាប់​ចំនុច​ដ៏​តូច​មួយ ដែល​បាន​លើក​ឡើង​ក្នុង​ការ​បក​ស្រាយ​ព្រះ​គម្ពីរ​កាល​ពី​ម្សិល​មិញ។ ថ្វី​ត្បិត​តែ​សេចក្តី​ជំនឿ​របស់​ខ្ញុំ​នៅ​ខ្សត់​ខ្សោយ​ តែ​ក៏​អរគុណ​សម្រាប់​រាល់​មេរៀន​ដែល​យក​មក​បង្ហាត់​បង្ហាញ រាល់​មេរៀន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​យល់​ច្បាស់​អំពី​ជីវិត​ខ្លួន​ឯង។ អរគុណ!!! វា​គួរ​តែ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​លាមែន​ទែន​ហើយ ជីវិត​ឥត​ន័យ…

8 comments on “ច្បាស់​ជាង​មុន​

  1. ម៉េចបាន​ទៅ​ជា «ជីវិតឥតន័យ» ទៅវិញ? 😀

  2. មកពីស្មៅដុះមកមានឫស្សស្មុកស្មាញពេក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: