20 មតិ

តើ​ខ្ញុំ​ទ្រាំ​រស់​ ដើម្បី​អ្វី​ឲ្យ​ប្រាកដ?

គ្រាន់​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​សោះ មានរឿង​ជា​ច្រើន​បាន​កើត​ឡើង… រហូត​ដល់​ខ្ញុំ​ចោទ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដដែលៗ៖ «តើ​ខ្ញុំ​ទ្រាំ​រស់​ ដើម្បី​អ្វី​ឲ្យ​ប្រាកដ?»

ខ្ញុំ​ពិត​ជា​មិន​ដឹង ថា​ខ្ញុំ​នឹង​ឆ្លើយ​សំណួរ​នេះ​ បែប​ណា? ពេល​ខ្ញុំ​មាន​បញ្ហា​ អ្នក​ដទៃ​បាន​ត្រឹម​តែថា «ទ្រាំទៅៗ»​ ប៉ុន្តែ​គេ​មិន​ដឹង​ថា ខ្ញុំ​ខំ​អត់​ទ្រាំ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​ទេ ហើយ​គេ​ក៏​មិន​ដឹង​ថា ខ្ញុំ​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ។ ​ភាគ​ច្រើន បាន​ត្រឹម​តែ​ស្តាប់ ដើម្បី​ស្តាប់។​

ពិត​ជា​នឿយ​ណាយ!

រាល់​ពេល​ដែល​មាន​បញ្ហា អ្នក​ដែល​ខ្ញុំ​ចង់​ឲ្យ​គេ​ដឹង​ឮ​មុន​គេ​នោះ  គឺ​ជា​គ្រួសារ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​គ្មាន​នរណា​ម្នាក់​សោះ​ ដែល​មាន​ពេលទំនេរនឹងស្តាប់​ខ្ញុំ សូម្បី​តែ​ម្តាយ​ដែល​រស់​នៅ​ក្រោម​ដំបូល​តែ​មួយក៏​ដោយ។ ជីវិត​ឯកា​បែប​នេះ ជីវិត​ដែល​គ្មាន​គេ​យក​ចិត្ត​ទុក​ដាក់​បែប​នេះ តើ​ខ្ញុំ​ទ្រាំ​រស់​ដើម្បី​អ្វី?​

យប់​ម្សិល​ម៉្ងៃ ជួប​បង​ប្រុស​ នៅ​ពេល​ញ៉ាំការ អ្វី​ដែល​ខ្ញុំអាច​ធ្វើ​បាន មាន​តែ​ធ្វើ​ខ្លួន​ជា​មនុស្ស​មិន​ស្គាល់​គ្នា។ មែន! ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​គួរ តែ​ខ្ញុំ​គ្មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​នេះ។​ មាន​តែ​រក្សាគម្លាត​បែប​នេះ ទើប​ខ្ញុំ​មិន​សូវ​ឈឺ​ចិត្ត ទើប​ខ្ញុំ​ហ៊ាន​ដាច់​ចិត្ត​ នឹង​និយាយ​ពាក្យ​ថា៖ «លា​ហើយ​ជីវិត​អត់​ន័យ?»…

20 comments on “តើ​ខ្ញុំ​ទ្រាំ​រស់​ ដើម្បី​អ្វី​ឲ្យ​ប្រាកដ?

  1. សួស្ដី!​ មានរឿងហេតុអ្វីបានដល់ថ្នាក់នឹង?

  2. អាហ្នឹងមកពីយើងមិនឱ្យតម្លៃនៃជីវិតរបស់យើងហ្នឹងណា ! ទោះស្មៅ ទោះដើមឈើ ទោះភ្នំ ក៏មានជីវិតដែរ មែនទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: