បញ្ចេញមតិ

មុខ​លុយ​

ខ្ញុំ​នៅ​តែ​ដដែល មិន​ចេះ​ប្រែ​ប្រួល​សោះ…

កាល​ពី​នៅ​តូច ឲ្យ​តែ​ម៉ែ​ហៅ​រៀន​ចិន​ម្តងៗ ទាល់​តែ​ជួល​ខ្ញុំ​រៀន បាន​រៀន ដូច​ជា​ពេល​ខ្លះ សរសេរ​អក្សរ​ដប់​ជួរ បាន​ម្តងមួយ​រយៗ…

ដល់​ពេល​ដែល​ខ្ញុំ​ចេះ​គិត​ជំនួញ​ធំ​(?) ធំជាង ខ្ញុំ​ក៏​លែង​បាន​រៀន​សូត្រ រៀន​សរសេរ​អី​ឲ្យ​គាត់​ទៀត​ហើយ… ឲ្យ​តែ​ដល់​ម៉ោង​កាន់​ការុងៗ … បើ​មិន​កាន់​ការុង មាន​តែ​កាន់​កាំបិត… ព្រោះ​ក្នុង​មួយ​ថ្ងៃ យ៉ាង​តិច​ណាស់ ខ្ញុំ​ក៏​អាច​រក​បាន​ពីរពាន់ ហើយ​យ៉ាង​តិច​មួយ​ពាន់ ពី​កា​រ​រើស​អេតចាយ ឬ​ក៏​ចុះ​ទៅ​បេះ​ត្រកួន​ក្នុង​ស្រះ​ក្នុង​ប្រឡាយ​ឲ្យ​ជ្រូក… មិន​ដូច​នៅ​សរសេរ​អក្សរ​ឲ្យ​ម៉ាក់​ទេ បាន​យ៉ាង​ច្រើន​ប្រាំរយ ព្រោះ​ងាក​កាត់ៗ…​សរសេរ​អក្សរ​អត់​ស្អាតក្រវាច​ក្រវាត់ កាត់… អាន​អក្សរ​អត់​ច្បាស់ កាត់…

រៀន​ ខ្ជិលលលលលលលលលលលលលលលលលលណាស់… (ព្រោះ​មាន​អារម្មណ៍​ថា ការ​រៀន​សូត្រ មាន​តែ​ការ​ធ្វើ​ត្រាប់ មាន​តែ​ការ​ស្តាប់​បង្គាប់ អត់​មាន​ស្អី​ដែល​ថ្មី​ផង ហើយ​ក៏​អត់​មាន​ស្អី​ត្រូវ​រៀន… គ្រូ​ឆ្លើយ​សំណួរ​ខ្ញុំអត់​ចេញ ចាស់ៗ​ឆ្លើយ​សំណួរ​ខ្ញុំអត់​ចេញ មាន​តែ​បន្ទោស​ ហេតុ​អី​ក៏​ចូល​ចិត្ត​សួរ​ដេញ​ដោល​ម៉េះ ហេតុ​អី​ក៏​ចូលចិត្ត​ដឹងនេះ​ដឹង​នោះ​ម៉េះ… ប្រហែល​ជា​ចាប់​ពី​ពេល​នោះ​ហើយ បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​សួរ ហើយ​បើ​សួរ មានតែ​ពេល​ខ្ជិល​រៀន​ប៉ុណ្ណោះ ដើម្បី​បង្វែង​ដាន​គ្រូ​ កុំ​ឲ្យ​ត​មេរៀន​ទៅ​មុខ​រួច…)

បក​មក​និយាយ​រឿង​ថ្ងៃ​នេះ​វិញ… តាំង​ពី​ម្សិល​មិញ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​ឃើញ​តែ​ម៉ាក់ខ្ញុំ​អង្គុយ​កត់ៗ ហើយ​ងាក​សួរៗ អានេះ​អាន​ថា​ម៉េច អានោះ​អាន​ថា​ម៉េច… ពេល​ខ្លះ ខ្ញុំ​បានតែ​ស្ញេញ និង​តបថា ខ្ញុំ​អត់​ចេះ​ផង…

ថ្ងៃ​នេះ គាត់​ពឹង​ខ្ញុំ​ឲ្យ​ជួយ​កត់អក្សរ​ឲ្យ​ ពី​របៀប​បញ្ចេញ​សំឡេង និង​ន័យ​ប្រែ… ខ្ញុំ​បាន​តែ​តប​ទៅ​វិញថា ម៉ាក់​អើយ ខ្ញុំ​ខ្ជិល​ណាស់… ខ្ញុំ​ទៅ​ដេក​ហើយ…

តែ​គ្រាន់​តែ​ឮ​ថា «ដប់​ដុល្លា» ហះៗៗៗ អាភាព​កំជិល​របស់​ខ្ញុំ មិន​ដឹង​ជា​រត់​ទៅ​ណា​បាត់… ទោះ​ជា​អត់​ចេះ ក៏​ខំ​ដែរ ព្រោះ​ព្រួញ​មួយ បាញ់​បាន​ចាប់​ដល់​ទៅ​បី 😀

សរសេរ​អក្សរ​លើ​ក្តារ​ខៀន​ឲ្យ​គាត់​តាម៉ង់ ដោយ​អាង​លេស​ថា «ស្រួល​ជួយ​បង្គាប់​អានម៉ាក់​ឯង​អាន ជាង​ក្នុង​សៀវភៅ» 😉

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: