1 មតិ

ស្រឡាំង​កាំង​ O.o

០៧ មេសា ២០១៣

ហេតុ​តែ​ទូរសព្ទ​ដៃ​របស់​ខ្ញុំ គ្មាន​កម្មវិធី​ជំនួយ​អាន​ភាសា​ខ្មែរ ខ្ញុំ​មិន​ដឹង​ទេ ថា​មិត្ត​របស់​ខ្ញុំ​បាន​សរសេរ​អ្វី​ខ្លះ នៅ​លើ​ផ្ទាំង​Profileហ្វេសប៊ុក​របស់​ខ្ញុំ កាល​ពី​យប់​មិញ។ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាំង​កាំង​មែន​ទែន បន្ទាប់​ពី​ខ្ញុំ​បើក​Netbookអាន​ព្រឹក​មិញនេះ​។

មិត្ត​«ក»សរសេរ​ថា​៖ Ah Pov តស៊ូឡើង ខ្ញុំដឹងថាឯងពិបាកណាស់ តែបើមិនស៊ូទេ អ្វីៗដែលខិតខំពីមុនៗមកនោះវានឹងរលាយតាមនោះដែរ សាងកម្លាំងចិត្ត ដើម្បីឱ្យកម្លាំងកាយរស់ដោយក្ដីសង្ឃឹម ស៊ូៗៗៗៗៗៗៗ

មិត្ត«ខ»៖ ចៅ មិនមាន​អ្វីនិយាយរៀបរាប់ច្រើនទេ តែចៅចង់ប្រាប់លោកយាយមួយម៉ាត់ថា លោកយាយ Ah Pov របស់ចៅ គឺជាមនុស្សដែលរឹងប៉ឹង និងមានក្តីសង្ឃឹមជានិច្ច! ខំជំនះ តស៊ូឡើងលោកយាយ ចៅឈរនៅពីក្រោយលោកយាយ ជួយគាំទ្រលោកយាយជានិច្ច! 🙂

ដំបូង​ ខ្ញុំ​អាន​អត់​យល់​ទេ ហេតុអី​បាន​ជា​ពួក​គាត់​សរសេរ​ចឹង ឬ​ក៏​មាន​អ្វី​កើត​ឡើង។ ដោយ​ឆ្ងល់ និង​ចង់​រក​មូល​ហេតុ ខ្ញុំ​ក៏​ចូល​ទៅ​មើល​ផ្ទាំង​Profileរបស់​ពួក​គាត់ ក្រែង​លោ​មាន​Status​ណា​មួយ​ ជាប់​ពាក់​ព័ន្ធ។​

អូហូ ពួក​គាត់​គិត​ថា​ខ្ញុំ​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ O.o

Statusរបស់​មិត្ត«ក»៖ ខ្ញុំក៏ធ្លាប់គិតចង់សម្លាប់ខ្លួនដែរ តែជាទម្លាប់គឺខ្ញុំមិនសម្លាប់ខ្លួន ដោយវិធីងាយៗនោះទេ គឺវិធីដែលលំបាកៗ ដូចជាដេកអត់បាយជាដើម នេះជាវិធីដែលពិបាកបំផុតហើយ បើតាមខ្ញុំគិតព្រោះក្រោយពីធ្វើបែបនេះរួច គឺដឹងថាពិបាកណាស់មិនអាចស្លាប់​បានទេ ចុងក្រោយគឺលែងចង់ស្លាប់ តែពេលនេះមានមិត្តម្នាក់គាត់ពិបាក​ចិត្តខ្លាំងណាស់ មិនដឹងថាគាត់នឹងធ្វើអីបានទៀតទេ ខ្ញុំវិញក៏មិនដឹងថាជួយតាមណាដែរ ព្រោះរឿងខ្លះមានតែតស៊ូចេញពីខ្លួនឯងប៉ុណ្ណោះ ព្រោះអ្នកដទៃពិតជាមិនយល់ជម្រៅនៃអារម្មណ៍នោះបានទេ អាចដឹងបានខ្លះៗតែក៏មិនដឹងថាដោះស្រាយតាមណាដែរ សង្ឃឹមថាមិត្តម្នាក់នោះ នឹងរើខ្លួនចេញពីសម្ពាធមួយនេះឱ្យបាន កុំចាញ់ឱ្យសោះ!

គ្រាន់​តែ​បាន​អាន​Statusរបស់​មិត្ត​«ក» បូក​រួម​ទាំង​Commentsដែល​នៅ​ពី​ក្រោម​នោះ វា​ធ្វើ​ឲ្យផ្ទុះ​សំណើច។ ពុទ្ធោ! ម៉េច​ក៏​គិតចឹង?

ខ្ញុំ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​ទេ ថា​គាត់​ដឹង​ពី​ណា​ថា​ខ្ញុំ​ចង់​សម្លាប់​ខ្លួន។ តែ​​នេះ បើ​តាម​ខ្ញុំ​គិត ប្រហែល​ជា​មក​ពី​ការ​បារម្ភ បូក​រួម​ទាំង​​ការ​យល់​ច្រឡំ​ស្ទួន​ៗ​ ទៅ​នឹង​ការ​បង្ហោះ​statusរបស់​ខ្ញុំផង​ និង​មិត្ត​របស់​ខ្ញុំ​ផង​ នា​ខណៈ​មុន​នោះ ក៏​មិន​ដឹង។​

Statusរបស់​ខ្ញុំ​កាល​ពី​ល្ងាច៖ Not so long, I will die. Happy Dying ^____^ (មិន​យូរ​ទេ ខ្ញុំ​ជិត​តៃ​ហោង​ហើយ! ជូន​ពរ​ឲ្យ​ងាប់​ឆាប់ៗ​ណា៎ ^____^)

ពន្យល់៖ ខ្ញុំ​សរសេរ​Statusនេះ គ្រាន់​តែ​ចង់​ឌឺខ្លួន​ឯង​ប៉ុណ្ណោះ ព្រោះ​ស្ថាន​ភាព​របស់​ខ្ញុំ ក៏​មិន​ខុស​ពី​អ្នក​ជិត​ស្លាប់​ប៉ុន្មាន​ដែរ។ មូល​ហេតុ ញ៉ាំ​អី​អត់​កើត ញ៉ាំ​ហើយ​រក​កល​តែ​ចង់​ក្អួត មិន​ខុស​ពី​អ្នក​ចាញ់​កូន​ប៉ុន្មាន​ទេ។​

Statusរបស់​មិត្ត​ខ្ញុំ​ម្នាក់​ទៀត ដែល​បាន​សរសេរ​លើ​ផ្ទាំង​Profileរបស់​ខ្ញុំ មុន​មិត្ត​«ក» និង​មិត្ត «ខ»​បន្តិច៖ bong khom monus thom mnak ory nam ery het ery pik bak klang mles a monkey eang nis jong klay chea kmouch ort klean hery. eang nis ches te jeng 😦 (បង្ខំ​មនុស្ស​ធំ​ម្នាក់​ឲ្យ​ញ៉ាំ​អី​ ហេតុអី​ពិបាក​ខ្លាំង​ម៉្លេះ? អា​ស្វា​ឯង​នេះ ចង់​ក្លាយ​ទៅ​ជា​ខ្មោច​អត់​ឃ្លាន​ហើយ! ឯង​នេះ​ចេះ​តែ​ចឹង 😦  )

ពន្យល់៖ ខ្ញុំ​ដឹង​ គាត់​សរសេរ​statusនេះ នៅ​ពេល​ដែល​យើង​កំពុង​តែ​ញ៉ាំ​អី​ នៅ​ម្តុំ​BBU កាល​ពី​យប់​មិញ។ គាត់​បង្ខំខ្ញុំ​ឲ្យ​ញ៉ាំ​នេះឲ្យ​ញ៉ាំ​នោះឲ្យច្រើនៗ ព្រោះ​ឃើញ​ខ្ញុំ​ខ្សោយ ចេះ​តែកើត​ខ្យល់ តែ​ខ្ញុំ​អត់​ចង់ ញ៉ាំ​តែ​បាន​មួយ​ម៉ាត់​ពីរ​ម៉ាត់ ក៏​ហី។​

ថ្វី​ត្បិត​តែ​ខ្ញុំ​ចង់​ស្លាប់​ តែ​ក៏​មិន​មែន​ពេល​នេះ ព្រោះ​រឿង​ស្លាប់ គ្រាន់​តែ​ជា​រឿង​មុន និង​ក្រោយ។ ខ្ញុំនៅ​មាន​រឿង​មួយ មិនទាន់​បាន​បំពេញ។ ដូច្នេះ ពេល​ដែលខ្ញុំ​មិន​ទាន់​បាន​បំពេញ​វា​ចប់ ខ្ញុំ​ក៏​មិន​ទាន់​អាច​ទៅ​ណា​ដែរ។ ដូច្នេះ សូម​មិត្តកុំ​បារម្ភ​អី!​

One comment on “ស្រឡាំង​កាំង​ O.o

  1. ញ៉ាំអត់បានមែន? ឃើញរាងម៉ាប់ៗ 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: