០៥ មេសា ២០១៣
យប់មិញ គ្រូអត់មក។ ហេហេ… ខ្ញុំក៏ទៅមើលគេហែលទឹក។
ដំបូង មើលគេហែលទឹកពិតមែន។ តែយូរៗ ក៏នឹកចង់លេងទឹកនឹងគេដែរ ព្រោះឃើញទឹករាក់។
មែន! ខ្ញុំអត់ចេះហែលទឹកទេ។ ឲ្យតែចុះទឹកម្តងៗ ចាប់ផ្តើមញ័រជើង ព្រោះខ្លាចលិច លែងងើបចេញមកវិញ។ តែសំណាងល្អ បានដៀល គាត់ជួយណែនាំ ជួយបង្ហាត់បង្ហាញ។ ឥឡូវខ្ញុំចេះហែលតិចៗហើយ ទោះជាហែលមិនបានឆ្ងាយប៉ុន្មានក៏ដោយ។
ស៊ូៗ! រៀនហែលតែប៉ុន្មានដងទៀត ហេហេ… ទោះជាគេចាប់ទម្លាក់ទឹក ក៏លែងភ័យហើយ។
ពិបាកស្រម៉ៃ ពេលអាប៊ុហ្វា ស្លៀកម៉ៃយ៉ូ! (:lol:)
>____<
មានពេលមួយនោះ មាននារីមកហែលចាប់ជើង ខំភ័យ