6 មតិ

កំហឹង​ចេញ​កំហឹង​ចូល​

០៣ មេសា ២០១៣

ខ្ញុំ​កម្រ​ខឹង​នឹង​អ្នក​ណា​ណាស់។ ប៉ុន្តែ​ឲ្យ​តែ​ខឹង​ម្តងៗ ដឹង​តែ​ខឹង​​តាម​បែប​បទ​កូន​អ្នក​មានគ្មាន​ខុស។​ នឹក​ដល់​រឿង​ខឹង​នេះ វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្តាយ​ក្រោយ។

វ៉ែនតា​ខ្ទេច​គ្មាន​សល់ ឯ​ទូរសព្ទ​វិញមិន​បាច់​និយាយ​ទេ គ្មាន​ខុស​អី​ពី​ដក​ដង្ហើម​ចង្រិត។ ម៉ែ​អើយ​ម៉ែ! ប្រាប់​ហើយ​ប្រាប់​ទៀត ថា​ខ្ញុំ​ខឹង​ហើយ កុំ​និយាយ​ច្រើន ទុក​ខ្ញុំ​ឲ្យ​នៅ​តែ​ស្ងាត់​អត់​ទេ មើល​ចុះ​ខ្ទេច​អស់ គ្មាន​សល់​រ៉េ។ វ៉ែនតា​ត្រូវ​ខ្ញុំ​ខឹង​ច្របាច់​ មួល កាច់​នឹង​កំប៉ិត​កំពៀត​អស់។ ទូរសព្ទ​ត្រូវ​ខ្ញុំគប់​ទល់​នឹង​ជញ្ជាំង​ ខ្ជាយ​ព្រាត់។ ឯ​Netbookវិញ អ៊ឺម! ចេះ​សំណាង​ហើយ​ ទប់​ទាន់​ កុំ​អី​ហ្នឹង ទៅ​មួយ​ទៀត ដឹង​តែ​ដេក​​ទឹកភ្នែក​រហេម​រហាម​ហើយ​ខ្ញុំ!

ក្រៅ​ពី​របស់ត្រូវ​ខ្ទេច​ហើយ នៅ​​អត់​បាន​ដេក​ទៀត ព្រោះ​រវល់​តែ​ដើរ​តួ​កម្សត់ ដើរ​តួ​ចិត្ត​ខ្លាំង។ យប់​មិញ បន្ទាប់​ពី​យំ​ហើយ នៅ​ឆ្លៀត​បើក​យូធូបអង្គុយ​មើល​រឿង ​រហូត​ដល់​​ម៉ោង​៣។ ដល់​ព្រឹកឡើង ងើប​លែង​ចង់​រួច។

ឥឡូវ ទើប​តែងើប។ ទឹក​មិន​ទាន់​ងូត អាវ​មិន​ទាន់​បោក អូហូ កំពូល​ខ្ជិល​គ្មាន​ពីរ​ម៉ង់! សុខ​ចិត្ត​ក្រោក​មក អង្គុយ​លេង​អ៊ីនធើណេត​ធ្វើ​រំភើយ!

មុខ​កាន់​តែ​ដូច​ស្វា​ទៅៗ ឯ​មាត់​វិញ​កាន់​តែ​ដូច​មឹក​ទៅៗ

6 comments on “កំហឹង​ចេញ​កំហឹង​ចូល​

  1. កុំធ្វើមុខក្រញូវអញ្ចឹង មើលទៅដូចកូនក្មេងសុំលុយម៉ែមិនបានចាយមែនហើយ។

  2. ទើបស្វាងពីស្រវឹង! ហះហះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: