1 មតិ

ទ្រាំ​បាន​ទេ?

៣១ មីនា ២០១៣

ថ្ងៃ​នេះ​ជា​ថ្ងៃ​ដាច់​ខែ ហើយ​ថ្ងៃ​ស្អែកជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​គម្រោង​ពីរ​ឆ្នាំ​របស់​ខ្ញុំ។ កាន់​តែ​ខិត​ជិត​មក​ដល់ កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទាក់​ស្ទើរ។ តើ​ខ្ញុំ​គួរ​តែចាប់​ផ្តើម​គម្រោង​នេះ​ទេ?

ទំនាក់​ទំនង​ខ្ញុំ​និង​ម្តាយ​ខ្ញុំ​ និយាយ​ទៅ មិនជា​ល្អ​ណាស់​ណា​ទេ។ ថ្វី​ត្បិត​តែ​ខ្ញុំ​នៅ​ជាមួយ​គាត់​តាំង​ពី​តូច​ដល់​ធំ​ក៏​ពិត​មែន តែ​អនុស្សាវរីយ៍​ហាក់​ដូច​ជា​មាន​តិច ឯ​មេរៀន​ហាក់​ដូច​ជា​មាន​ច្រើន។ ខ្ញុំ​មិន​ដឹង​ជា​គួរ​តែ​បក​ស្រាយ​បែប​ណា​ល្អ​ទេ ព្រោះ​ខ្ញុំ​ហាក់​ដូច​ជា​មាន​ម្តាយ​ដល់​ទៅ​ពីរ។ ម្នាក់​ជា​ម្តាយ​គួរ​ឲ្យ​ស្រលាញ់ និង​គួរ​​ឲ្យ​ចង់​នៅ​ក្បែរ តែ​ម្នាក់​ទៀត​ បែរជា​ម្តាយ​ដែល​គួរ​ឲ្យ​ខ្លាច និង​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ស្លាប់​ខ្លួន​ម្តងៗ ដោយ​​ជា​មនុស្ស​ផ្តាច់​ការ មិន​ចូល​ចិត្ត​ស្តាប់​នរណា ចូល​ចិត្ត​តែ​បង្ខំ​អ្នក​ដទៃ​ឲ្យ​ស្រប​ទៅ​នឹង​គំនិត​របស់​ខ្លួន។

វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច រាល់​ពេល​គិត​​ដល់​ម្តាយ​របស់​ខ្ញុំ​ គិត​ដល់​ម្តាយ​ចរិត​អាក្រក់​របស់​ខ្ញុំ​ឧស្សាហ៍​លេច​មកជា​ញឹក​ញយ​​។ ខ្ញុំមិន​ដឹង​ថា ខ្ញុំ​នឹង​ស្លាប់​ខ្លួន​ដោយ​សារ​គាត់​ឬ​ក៏​អត់? ឬ​ក៏​ខ្ញុំ​ទ្រាំ​លែង​បាន ខ្ញុំ​សំឡេះ​ខ្លួន​ឯង​ចោល? គ្រាន់​តែ​មួយ​អាទិត្យ​ ខ្ញុំ​សម្រាក​នៅ​ផ្ទះ​នេះ ខ្ញុំ​នឹក​ចង់​ចេញ​ពី​ផ្ទះ​សឹង​តែ​១០ដង​ទៅ​ហើយ។ ដូច្នេះ ពេល​គិត​ទៅ​ដល់​គម្រោង​ពីរ​ឆ្នាំ​របស់​ខ្ញុំ ហ៊ើយ! តើ​អាច​ទៅ​រួច​ទេហ្ន៎?

ម៉្យាង គិត​ដល់​គម្រោងពីរ​ឆ្នាំ ក៏​គិត​ពី​ការងារ។ បើ​ខ្ញុំ​រើស​យក​ការងារ រើស​យក​អនាគត មាន​តែ​ចេញ​ពី​ផ្ទះ ជា​ជម្រើស​ដ៏​ល្អ​បំផុត។ តែ​បើ​ខ្ញុំ​រើស​យក​គាត់ ជម្រើស​ដ៏​ល្អ​បំផុត គឺ​ខ្ញុំ​បំភ្លេច​ខ្លួន​ឯង​ចោល ព្រោះ​ថា​ប្រសិន​បើ​ខ្ញុំ​មាន​ការងារ មិន​យូរ​មិន​ឆាប់​ បើ​ខ្ញុំ​មិន​សុំ​ឈប់ ក៏​គេ​ឆាប់​ដេញ​ខ្ញុំ​ចេញ​ពី​ការងារ​ដែរ។ ហេតុ​អី​បាន​ជា​ខ្ញុំ​និយាយ​ដូច្នេះ? តើ​នរណា​ទៅ​យក​បុគ្គលិក​ដែល​ងាកៗ​សុំ​ឈប់ ងាកៗ​ឈឺ​ដូច្នេះ​នោះ? ពេល​គិត​ដល់​ងាកៗ​សុំ​ឈប់ ងាកៗ​សុំ​ឈឺ ខ្ញុំ​និយាយ​មិន​ចេញ​ទេ តែ​បើ​ឲ្យ​ខ្ញុំ​យំ ប្រហែល​ជា​គ្រាន់​បើ​ជាង។​

ហ៊ឺម! គិត​ដល់​ពេល​ដែល​គាត់​បោច​សក់​ខ្ញុំ គិត​ដល់​ពេល​ដែល​គាត់​ច្របាច់​ក​ខ្ញុំ គិត​ដល់​ពេល​ដែល​ក្បាល​ខ្ញុំ​ជិត​បាត់​ពី​ស្មា ឬ​ក៏​គិត​ដល់​ពេល​ដែល​ដេក​សុខៗ​ ស្រាប់​តែ​គាត់​យក​ខ្នើយ​មក​ខ្ទប់មុខ​ខ្ញុំ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ មាន​តែ​ដក​ដង្ហើម​ធំ ហើយ​ចោទ​សំណួរ​សួរ​មួយ​ម៉ាត់៖ «ឆ្ងល់! បើ​ជ្រុល​ហើយ ម្តេច​ក៏​មិន​ឲ្យ​ខ្ញុំ​ក្ស័យ​ជីវី​ឲ្យ​ហើយ​ទៅ បើរ​ស់​វេទនា​ជាង​ស្លាប់​បែប​នេះ?»។

«តើ​អាច​ទ្រាំ​បាន​ទេ?» ជា​សំណួរ​ដែល​ខ្ញុំ​កំពុងតែ​ចោទ​សួរ​ខ្លួន​ឯង​ នា​ពេល​នេះ។

«ប្រសិន​បើ​ទ្រាំ​មិន​បាន​ ចេញ​ពី​ផ្ទះ​ទៅ! ចាត់​ទុក​ថា ឯងគ្មាន​អី​សេសសល់ទៅចុះ ព្រោះបើ​ឯង​នៅ មាន​តែ​ផ្លូវ​ពីរ​ច្បាស់​ជាង​គេ បើ​ឯង​មិន​ងាប់ ក៏​ឯង​ឆ្កួត​ដែរ 😦 »

One comment on “ទ្រាំ​បាន​ទេ?

  1. ស៊ូស៊ូ។ នរណាម្នាក់ក៏មានវិបត្តិដែរ គ្រាន់តែគេមិនហ៊ានបញ្ចេញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: