២១ មីនា ២០១៣
អាកាសធាតុក្តៅ ត្រូវនឹងចិត្តហ្មងសៅ លែងមានពាក្យបរិយាយ មានតែពាក្យរអ៊ូ។ ហ៊ឹម! ខ្ជិលៗៗៗ… ខ្ជិលម៉ង់!
ឥឡូវមានតែអង្គុយចាំរាប់ថ្ងៃត្រឡប់ថយក្រោយ។ តើនៅសល់ប៉ុន្មានថ្ងៃទៀតទៅហ្ន៎ ទើបដល់ពេលដែលខ្ញុំដើរទាត់ខ្យល់? សល់១០ថ្ងៃទៀត ប្រសិនបើចាប់រាប់ពីថ្ងៃនេះ។
ពីរបីខែមុន ខំរៀបចំគម្រោងថាចង់ធ្វើនេះធ្វើនោះ តែបានត្រឹមតែគិត។ ចង់សន្សំលុយទុកទៅដើរលេងឆ្លងខេត្តហ្នឹងគេម្តង តែមានអី… ហះៗៗៗ សន្សំលុយទុកឲ្យពេទ្យ ទុកឲ្យថ្លៃថ្នាំវិញបានត្រូវ។ ជីវិតហាក់ដូចជាធ្វើឲ្យមនុស្សភ្ញាក់ផ្អើល ម្តងឈឺ ម្តងមានបញ្ហានេះនោះមិនចេះចប់។ ពេលខ្លះ ខ្ញុំក៏ចោទសួរខ្លួនឯងថា បើខ្ញុំមានតែខ្លួនមួយ មិនដឹងជាល្អប៉ុណ្ណា ព្រោះងាប់រស់ ក៏ជារឿងតែខ្លួនមួយ មិនចាំបាច់ពាក់ព័ន្ធទៅនឹងអ្នកណា។
ខែនេះ ខ្ញុំមិនខុសពីម្តាយម្នាក់ដែលមានកូនពីរ។ រំលឹកពីស្ថានភាពនេះ ធ្វើឲ្យខ្ញុំនឹកស្រណោះដល់ម្តាយគ្រប់រូបដែលមានតែខ្លួនមួយ ខំរកលុយតក់ៗ រត់មកចិញ្ចឹមមើលកូនតូចៗ។ ហត់! ល្វើយ! សម្រាកបានតិចៗ! បាយមិនសូវឆ្ងាញ់ ដេកមិនសូវគ្រប់ ហ៊ឺម… ពិតជាយល់ហើយ ពីជីវិតរបស់មាតា។
«ហ៊ើយ! កាលណាទៅ ទើបមានទេវបុត្រជិះសេះសយកមាសម៉ាហិបមកឲ្យទៅវ៉ើយ?»
«ដេកចាំ ដាំចេកទៅមីនាង! សម័យនេះ មិនមែនសម័យព្រះនាងព្រិលសទេវ៉ើយ»
ហះៗៗ… ពេលខ្លះ ក៏គិតលេងៗ ប្រសិនបើសម័យនេះមានទេវបុត្រយកមាសម៉ាហិបមកឲ្យ មិនដឹងជាឡូយយ៉ាងណា ហើយក៏មិនដឹងថា ខ្ញុំចាស់គំរិលប៉ុណ្ណា ដែលសុខៗ ស្រាប់តែមានគំនិតចង់ឲ្យមានបែបនេះ។ សម័យសក់អាណាក្បាលអាហ្នឹង សម័យអាត្មានិយមរបស់មនុស្សលោក មិនដឹងជាខ្ញុំអាចស៊ូទ្រាំរស់ដល់កាល? ហើយក៏មិនដឹងកាល ខ្ញុំអាចរៀនធ្វើជាមនុស្សអាត្មានិយមហ្នឹងគេ? ហ៊ឺយ! វេទនា វានេទ 😦
ក្នុងបឹងមានត្រីពោរពាស មនុស្សរកមិនបាន គឺបន្ទោសមនុស្ស
ប៉ុន្តែបើក្នុងបឹងគ្មានត្រី ឬមិនសម្បូរត្រី មនុស្សរកមិនបាន ឬបានដោយកម្រ
ត្រូវបន្ទោសធម្មជាតិ ឬបឹង នោះឯង.
កម្ពុជា កំណើតមាស ឬទឹកដីដែលសម្បូរមាស. ចាំបាច់ទេវបុត្រជិះ
សេះស យកមាសមកទំលាក់ទៀតដែរអី បើក្រោមផ្ទះយើងម្នាក់ៗ
សុទ្ធតែមាសហើយហ្នឹង ?
💐💐💐💐
សេះខ្ញុំចាប់យកស្ងោរស៊ុបអស់ហើយបង ដូច្នេះអត់មានសេះជិះយកមាសទៅឲ្យបងទេ!