១០ មីនា ២០១៣
ពិតជាអរគុណមែនទែន! អរគុណ! ខណៈពេលដែលខ្ញុំមិនដឹងជាពឹងអ្នកណាបាន បានមិត្តនេះហើយ ជាទីសង្ឃឺម។
ថ្ងៃនេះ ខ្ញុំពិតជាអរគុណអាម៉ាប់ជាងគេ។ រំខានគ្នាពេញមួយថ្ងៃ តាំងពីព្រឹក រហូតដល់យប់។ ធ្វើបាបគ្នា អាងតែគ្នាពូកែជួយជញ្ជូន ពូកែលាងចាន។
អរគុណអាគីន ដែលឲ្យខ្ចីចានឆ្នាំងចង្ក្រានហ្គាសមួយខែ។ អរគុណមុំ ដែលឲ្យខ្ចីកញ្ច្រែង ឲ្យខ្ចីភួយ។ ឲ្យខ្ចីហើយ ខំបោកយកមកឲ្យទៀត។ អរគុណអាម៉ាប់ ដែលឲ្យខ្ចីប្រដាប់ហាលខោអាវ ហើយខំជួយរៀបផ្ទះ។ អរគុណដល់មិត្តរួមថ្នាក់ ដែលបានជួយមើលគូក។ អរគុណ! ពិតជាអរគុណមែនទែន!
អរគុណអ្នកទាំងអស់គ្នាដែលធ្វើឲុ្យខ្ញុំមានអារម្មណ៍កក់ក្តៅ 🙂
ដូរផ្ទះ ?
ដូរផ្ទះ ក៏មិនមែនដើរខ្ចីអីវ៉ាន់គេដែរឯង 😀
មិនដឹងថាឯងធ្វើអ្វីឲ្យប្រាកដនោះទេ
🙂