7 មតិ

ត្រូវ​តែ​រឹង​មាំ​

០៦ មីនា ២០១៣

វា​ពិត​ជា​គ្មាន​ជម្រើស។ វា​ពិត​ជា​គ្មាន​ជម្រើសពិត​មែន​​ ដែល​ខ្ញុំ​ត្រូវ​តែ​ប្រាប់​ខ្លួន​ឯងឲ្យ​រឹង​មាំ។​

ទឹក​ភ្នែក​ដ៏​ស៊ាំញ៉ាំ​របស់​ខ្ញុំ​ក៏​ស្រក់ ខណៈ​ពេល​ដែល​ជើង​របស់​ខ្ញុំ​ចាប់​ផ្តើម​ស្ពឹក​កម្រើក​មិន​បាន។ ខ្ញុំ​ភ័យ​ ព្រោះ​មិន​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ខ្ញុំ​យំ​ផង ខ្ញុំ​ស្រែក​ផង​៖ «ម៉ាក់​ហ្អា៎! ខ្ញុំ​ឈឺ​ចង្កេះ កម្រើក​​ទៅ​ណា​អត់​រួច​ទេ។ ណា​ ជើង​ក៏​ចាប់​ស្ពឹក​ទៀត។ ធ្វើ​ម៉េច​ទៅ?»។​

ម្តាយ​របស់​ខ្ញុំ​បាន​ត្រឹម​តែ​រត់​មក​​ឈ្លី​ចង្កេះ​ឲ្យ​ខ្ញុំ​៖ «កុំ​យំៗ។ ដេក​ទៅ តិច​ទៀត បាត់​ឈឺ​ហើយ»។​

ប៉ុន្តែ​​ថ្ងៃ​នេះខ្ញុំ​ត្រូវ​​ធ្វើការ។ ណាមួយ​ កូន​សោរ​ថត​លុយ​ ក៏​នៅ​នឹង​ខ្ញុំ។ ខ្ញុំ​ខំ​ជំនះគិតក្នុង​ចិត្ត​​​ថា៖ «មិន​អី​ទេ! ឈឺ​តែ​មួយ​ភ្លែត តិច​ទៀត​បាត់​ហើយ»។​

ខុស​ពី​អ្វី​ដែល​ខ្ញុំ​គិត។ កាន់​តែ​កម្រើក​ កាន់​តែ​ឈឺ។ តាម​ផ្លូវ ទឹក​ភ្នែក​ចេះ​តែ​ហូរ​រហេម​រហាម ដោយ​គ្មាន​គិត​ដល់​មុខ​ម្ចាស់។​ ទីបំផុត ខ្ញុំ​ក៏​សម្រេច​ថា សុំ​សម្រាក​មួយ​ថ្ងៃ ដោយ​គ្មាន​និយាយ​អ្វី​ទាំង​អស់។​

ឈឺ! ផ្អែក​ក៏​ឈឺ។ អង្គុយ​ក៏​ឈឺ។ ដេក​ក៏​ឈឺ។ ឲ្យ​តែ​កម្រើក ដឹង​តែ​ឈឺ។ ម្តាយ​ខ្ញុំ​ចាប់​ផ្តើម​បន្ទោស ខ្ញុំ​ចាប់​ផ្តើម​គិត។​

ម្តាយ​ខ្ញុំបន្ទោស​ត្រូវ ដែល​ថា ខ្ញុំ​មិន​គួរ​ណា ធ្វើការ​លើក​ដាក់​របស់​ធ្ងន់ៗ​ទេ។ ណាមួយ ខ្ញុំ​ទើប​តែ​មក​រដូវ។ ដូច្នេះ គ្មាន​ឈាម គ្មាន​កម្លាំង ហើយ​ឆ្អឹង​កង​ក៏​មិន​សូវ​រឹង​មាំ ព្រោះ​វា​ត្រូវ​ការ​ស្រូប​នេះ​ស្រូប​នោះ ដើម្បី​ផលិត​ឈាម។ ​

សំណាង​ហើយ គាត់​ដឹងថា ខ្ញុំ​មក​តែ​រដូវ។ បើសិនជា​ដឹង​ថា ខ្ញុំបាន​បរិច្ចាគ​ឈាម​ ប៉ះ​មុន​ថ្ងៃ​មក​រដូវ​មួយ​ថ្ងៃ​ទៀត ច្បាស់​ជា​បែក​ផ្ទះ​​មិន​បាន។

មែន! ខ្ញុំ​មិន​គួរ​ធ្វេស​ប្រហែស​សោះ។ ទើប​តែ​បរិច្ចាគ​ឈាម ស៊យ​នឹង​មក​រដូវ​ទៀត ដូច្នេះការងារ​ធ្ងន់ៗ​គួរ​តែ​ធីប​ចោល​ខ្លះ​បាន​ត្រូវ។ តែ​នេះ ពួយ​ហើយ​ ​តាំង​ខ្លួន​ឯង​ជា​ឧបករណ៍។​​ សម​មុខ!​

គិត​ចេះ​តែ​គិត ឈឺ​ចេះ​តែ​ឈឺ មាត់​ចេះ​តែ​ថ្ងូរ ពេញ​មួយ​ព្រឹក ការងារ​ខ្ញុំ​មាន​តែ​បី​ហ្នឹង។​ ខំ​តេ​ហៅ​អាមុំ ឲ្យ​ជូន​ទៅ​រក​ពេទ្យ​ឆ្អឺង​ឆ្លុះ តែមាន​អី… ហះៗៗៗ… ​ឈឺ​ចង្កេះ មិន​ទៅ​រក​ឆ្លុះឆ្អឹង បែរ​ជា​ទៅ​ឆ្លុះ​មើល​គ្រឿង​ក្នុង​ឯណា​ឆ្កុយ… ហះៗៗៗ… ត្រឡប់​មក​ផ្ទះ​វិញ ថ្នាំ​មិន​ទិញ ទិញ​ឆ្នាំង​អ៊ុត​មក​ផ្ទះ។​ ស៊ុប​ភើ​ហួស​ចិត្ត!​

​ហ៊ើយ! ឈឺ​ច្រើន​ពេក មិន​ដឹង​គិត​ម៉េច​ទេ។ ណាមួយ​ច្រមុះ​ ណាមួយ​ចង្កេះមិន​ទាន់​ដឹង​ខ្យល់​ ឥឡូវ​មក​គ្រឿង​ក្នុង​ទៀត។ បញ្ហា​គ្រឿង​ក្នុង គ្មាន​ស្អី​ចោទ​ប៉ុន្មាន​ទេ គ្រាន់​តែ​មេ​ដើម​ទង មក​ពី​កង្វះ​អាហារូបត្ថម្ភ និង​មិន​បាន​បរិភោគ​ទៀង​ទាត់។​ ពេទ្យ​ប្រាប់​ថា ខ្ញុំ​នឹង​ខ្វះ​វីតាមីន​ច្រើន​ណាស់ (តាម​ខ្ញុំ​រាប់ ដូច​ជិត​ដល់​១០មុខ​ហើយ) បាន​ចេះ​តែ​ចេះ ចេះ​តែ​ចុះ។ ណាមួយ ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ញ៉ាំ​អាហារ​ទៀង​ទាត់​ និង​ត្រូវ​ពេល ជាតិ​អាស៊ីត​ក្នុង​ក្រពះ​របស់​ខ្ញុំ​កើន ធ្វើ​ឲ្យក្រពះ​ធ្វើការ​មិន​បានល្អ ​រាល​ទៅ​រលាក​ពោះ​វៀន និង​រលាក​បំពង់ក។ បូក​នឹង​ផឹក​ទឹក​មិន​ត្រូវ​បាន​ក្បួន មិន​ត្រូវពេល​ស្អី​ទៀត​នោះ ធ្វើ​ឲ្យ​តម្រង​នោម​ខ្ញុំ​ខ្សោយ និង​ស្បែក​ស្ងួត។ ហ៊ឹម! លើស​ហ្នឹង​ទៀត ទាក់​ទង​នឹង​ស្បូន។​ ពេទ្យ​ថា​​ស្បូនខ្ញុំ​​ខ្សោយ​ ធ្វើការប្រណាំង​ជាមួយ​អណ្តើក និង​ចុចៗ។​

«ឈឺ​ប៉ុណ្ណឹង​មាន​អី​អស្ចារ្យ? ឈឺ​ក៏​ឈឺ​ទៅ។​ មិន​ខ្វល់​ទេ។ កុំ​ទារុណ​ទារា​មើល​តែ​អ្នក​មាន​មើល៍!​»

ខ្ញុំ​មាន​តែ​បញ្ឈប់​ខ្លួន​ឯង​កុំ​ឲ្យ​គិត​ច្រើន​ដូចនេះ។ ​​ជីវិត​អ្នក​ក្រ​មិន​ដូចជា​អ្នក​មាន។ ដូច្នេះ ត្រូវ​តែ​រឹង​មាំ។ បើ​ឈឺ​ហើយ មាន​តែ​ថា​មិន​ឈឺ!​

7 comments on “ត្រូវ​តែ​រឹង​មាំ​

  1. ឯងដូចជា​ជា​ឈឺ​ច្រើនពេកហើយ ។ មើល​ឲ្យ​ជា​ដាច់​ទៅ រោគឯងនេះមិនមែន​ស្រាល​នោះទេ ។ បើយើងទៅសៀមរាបមាននរណាជួនយើងទៅ​រលួស​ទៅ បើ​ឯងឈឺ​រហូត​អញ្ចឹង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: