5 មតិ

ម្តាយ​មិន​បាន​ការ​

០៥ មីនា ២០១៣

[…] ម៉ែ​វា​មាន​អី? រក​ស្អី​បាន? ស្អី​ក៏​មិន​មាន! […]

ខ្ញុំ​ខំ​បំភ្លេចៗ ថា​មិន​បាន​ស្តាប់​ឮ តែ​​វា​នៅ​តែ​ឮ​ងំ​ក្បែរ​ត្រចៀក​របស់​ខ្ញុំ​។

ហេតុអី? តើ​ខុស​ដែរ​ឬ ដែល​កើត​មក​ក្រ? ឬ​ក៏ពិភព​លោក​នេះ សម្រាប់​តែ​អ្នក​មាន?​​

គ្រាន់​តែ​ឮ​ពាក្យ​នេះ ខ្ញុំ​ឈឺ​អស់​មួយ​យប់។ បាយ​ក៏​មិនបាន​ញ៉ាំ ទឹក​ក៏​មិន​បាន​ងូត សូម្បី​តែ​មូស​ខាំ​ក៏​មិន​ដឹងខ្លួន។ ​ពាក្យនេះ ពិត​ជា​វាយ​ប្រហារ​ខ្ញុំ​មែន​ទែន។

មែន​! ម្តាយ​ខ្ញុំ​មិន​បាន​ការ។ មិន​បាន​ការ ខាង​លុយ​កាក់ ព្រោះ​គាត់​ជា​មនុស្ស​វិកល។ សួរ មនុស្ស​វិកល​អាច​រក​អី​បាន? ​ខ្ញុំ​ទទួល​ស្គាល់​ខាង​រឿង​នេះ។ ខ្ញុំទទួល​ស្គាល់ ​ថា​គាត់​គ្មាន​សមត្ថភាព​រក​លុយ​រក​កាក់ ​រក​វីឡាឲ្យ​កូន​នៅ​ រក​ឡាន​ឲ្យ​កូន​ជិះ។ ​ខ្ញុំ​ពិ់​ត​ជា​ទទួល​ស្គាល់​ថា​ចឹង​មែន ព្រោះ​គាត់​ជា​មនុស្ស​វិកល។​

ទោះ​មិន​បាន​ការ​ប៉ុណ្ណា ក៏​គ្រាន់​បើ​ជាង​មនុស្ស​មួយ​ចំនួន​។ ព្រោះ​អ្វី? ព្រោះ​ម្តាយ​ខ្ញុំ​ពិសេស! ពិសេស​ត្រង់​ថា ​គាត់​វិកល​យ៉ាង​ណា ក៏នៅ​តែ​អាច​ធ្វើ​ជា​មនុស្ស​ល្អ មនុស្ស​គួរ​ឲ្យ​ចង់​រាប់​អាន។​ បើ​មិន​ជឿ សាក​វិភាគ​ជាមួយ​ខ្ញុំ!

  • អត់​ចេះ​និយាយ​កុហក? គាត់​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក គិត​ម៉េច ​ថា​ចឹង។​
  • អត់​ចេះ​និយាយ​ដើម​អ្នក​ដទៃ? មែន​ហ្នឹង! តាំង​ពី​ខ្ញុំ​កើត​មក ខ្ញុំ​អត់​ដែល​ឃើញ​ម៉ែ​ខ្ញុំ​និយាយ​ដើម​នរណាផង។
  • មិន​ចូល​ចិត្ត​កេង​ចំណេញ?  ក្នុង​លោក​នេះ បើ​សិន​គេ​សួរ​ខ្ញុំ​ថា ខ្ញុំ​ល្ងង់​ដូច​នរណា​គេ ខ្ញុំ​នឹង​ឆ្លើយ​វិញ​ភ្លាម​ថា ខ្ញុំ​ល្ងង់​ដូច​ម៉ែ​ខ្ញុំ។ ហ៊ើយ! ឧទាហរណ៍​មួយ ឲ្យ​ស្រួល​យល់។ មាន​ថ្ងៃ​មួយ​នោះ គាត់​ទៅ​ផ្សារ ទិញ​អីវ៉ាន់​មិន​ដឹង​ម៉េច ភ្លេច​ឲ្យ​លុយ​គេ លុះ​មក​ដល់​ផ្ទះ ទើប​នឹក​ឃើញ។ តែ​ទោះ​នឹក​ឃើញ​យ៉ាង​ម៉េច ម៉េច​ក៏​មិន​ចាំ​ស្អែក ចាំ​​ទៅ​ឲ្យ​លុយ​គេ ចាំបាច់​ទៅហត់​អី​ពីរ​បី​ជើង ណាមួយ​ឆ្ងាយក៏​ឆ្ងាយ ក្តៅ​ក៏​ក្តៅ…
  • ចិត្ត​ល្អ? ម៉េច​បាន​ខ្ញុំ​ថា​គាត់​ចិត្ត​ល្អ? មិន​ចង់​ថា​ទេ  ព្រោះ​ចិត្ត​ល្អ នឹង​ឲ្យ​អ្នក​ជិត​ខាង​ បោក​បាន​សឹង​តែ​រាល់​ដង។​ គ្រាន់​តែ​គេ​លោ​ថា​អត់​អី​ញ៉ាំ ខំ​រត់​ទៅ​បើក​ធុង​អង្ករ ឬ​ក៏​កេស​មី រក​អី​ឲ្យ​គេ។​
  • ឧស្សាហ៍? គាត់​ខុស​ពី​ខ្ញុំ។ គាត់​ឧស្សាហ៍។​ ខ្ញុំ​ខ្ជិល​​។​ សូម្បី​តែ​ឥឡូវ ខោ​អាវ​ខ្ញុំ គាត់​ក៏​បោក​ឲ្យ​ដែរ។
  • ម៉ត់ចត់? ពេល​អ្នក​ទៅ​ផ្សារ​ម្តងៗ មាន​ដែល​កត់​ថា​ត្រូវ​ទិញអីៗទេ? ហើយ​ពេល​មក​ពី​ផ្សារ​វិញ មាន​កត់​ទេ ថា​អ្នក​ចំណាយ​លើ​ស្អី​អស់​ប៉ុន្មានៗ? មិន​ចង់​អួត​ទេ អានេះ ខ្ញុំ​ក៏​កាត់​រក​គាត់​ដែរ ឥឡូវ​នោះ។ មិន​ត្រឹម​តែ​កាត់​តាម​ទេ ថែម​ទាំង​កាត់លើស​ទៀត​ណោះ!
  • កំណត់​ហេតុ? អាច​និយាយ​បាន​ថា ម្តាយ​របស់​ខ្ញុំ​ចូល​ចិត្ត​សរសេរ ចូល​ចិត្ត​រៀន។ ត្រង់​ចំណុច​នេះ ខ្ញុំ​​ខុស​ពី​គាត់។ ខ្ញុំ​ចូល​ចិត្ត​ស្តាប់ ចូល​ចិត្ត​លេង។ និយាយ​ពី​កំណត់​ហេតុ​របស់​គាត់ មិន​ដឹង​ជា​ប៉ុន្មាន​ក្បាល​ហើយ​ទេ បើខ្ញុំ​ឃើញ​គាត់​សរសេរ​ជា​ទម្លាប់​ តាំង​ពី​ខ្ញុំ​នៅ​តូច។ ស្តាយ​ណាស់ ខ្ញុំ​អត់​ចេះ​ចិន ខ្ញុំ​ខ្ជិល​រៀន កុំ​អី​លួច​​មើល​ទាល់​តែ​ខ្ទេច រក​មើល​ថា​ គាត់​មាន​និយាយ​ដើម​ខ្ញុំ​អត់? ហះៗៗៗ
  • គ្រូ? មែន​ណា៎! គាត់​ជា​គ្រូ​ខ្ញុំ គ្រូ​បង្រៀន​នៅ​ផ្ទះ មុន​ពេល​ខ្ញុំ​ចូល​បឋម និង​ពេល​បឋម។ រៀន​ជាមួយ​គាត់ ស្រួល​យល់​ជាង​រៀន​ជាមួយ​គ្រូ។
  • មិត្ត? ខ្ញុំ​ឯកោ​ណាស់ បាន​គាត់​ហ្នឹង​ឯង​កំដរ​ខ្ញុំ​លេង​។ ពេល​ខ្លះ លេង​អុក។ ​ពេល​ខ្លះ ច្រៀង​ឲ្យ​ខ្ញុំស្តាប់ ជួយ​ចម្លង​មេរៀន  គូរ​រូបឲ្យ​ខ្ញុំ និយាយរឿង​ឲ្យ​ស្តាប់​… 😀
  • អ្នក​ប្រដៅ? គាត់​ប្រៀប​ដូច​ជា​ខ្លាចឹង ឲ្យ​តែ​ឃើញ​ខ្ញុំ​អង្គុយ​លេងបៀរ​​ជុំ​ជាមួយ​ក្មេង​ជិតខាង ប្រើ​សម្តី​សំដៅ​អសុរោះ មិន​ចេះ​ទប់​កំហឹង ឬ​ក៏​មក​ផ្ទះ​យឺត។​ ឃើញ​ថា តាម​រយៈ​អំពី​នេះ ខ្ញុំ​កែ​បាន​ច្រើន។​
  • ចុង​ភៅ​ល្អ? ម្តាយ​របស់​ខ្ញុំ​មិន​ប្រសប់​ធ្វើ​ម្ហូប​ទេ ព្រោះ​ម្ហូប​គាត់​ឆ្ងាញ់​ នៅ​ពេល​ដែល​គាត់​មាន​អារម្មណ៍​ល្អ​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​តាមរយៈគាត់ ​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ថា ម្ហូប​ដែល​ឆ្ងាញ់ គឺ​ម្ហូប​ដែល​តម្រូវ​ចិត្ត​មនុស្ស។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ម្ហូប ពេល​ខ្លះ មិន​សំខាន់​ទៅ​លើ​រស​ជាតិ តែ​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ទើប​ជា​រឿង​សំខាន់។​

ពេល​ខ្លះ ខ្ញុំ​ក៏​ច្រឡំ។ ច្រឡំ​ថា ម្តាយ​ខ្ញុំ​ធ្វើ​ពុត​ជា​ឆ្កួត ឬ​ក៏​មិន​មែន។ តែ​ធាតុ​ពិត​ នៅ​តែ​ជា​ធាតុ​ពិត។ ទោះ​បី​ជា​គាត់​ឆ្កួត គាត់​ក៏​នៅ​តែ​ជា​ម្តាយ​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​មើល​ងាយ​ម្តាយ​របស់​ខ្ញុំ​ទេ។

5 comments on “ម្តាយ​មិន​បាន​ការ​

  1. បើ​ឪពុក​ម្ដាយ​ខ្ញុំ​គាត់​មាន​កត់កំណត់​ហេតុ​នោះ ខ្ញុំ​សរសេរ​ដាក់​ចូល​ប្លក​ឲ្យ​អស់​ដើម្បី​ងាយស្រួល​នៅ​ទី​ណា​ក៏អាច​អាន​បាន​ដែរ មិន​ខ្លាច​បាត់។

  2. It is really exciting …I’m really excited to read this article today… Love her the best na sister…

  3. ១.ពៅអើយអើយពៅ ចេះដឹងខុសត្រូវ ចេះអប់រំខ្លួន តែហាក់ប្រហែស ចំណេះខុសក្បូន ម្តាយល្អសមសួន ថាមិនបានការ។ ២.គួរពៅប្តូរវិញ អ្នកម្តាយពោរពេញ ដោយភាពអស្ចារ្យ ទោះវិកលពិត ម្តាយពិតបានការ គឺគ្មាននរណា ល្អដូចម្តាយពៅ។ ប្អូនពិតជារឹងមាំមែនកូនស្មៅតូច! បងនឹងខំសាងខ្លួនឲ្យបានរឹងមាំដូចប្អូនដែរណា! ល្អណាស់ប្អូនស្រី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: