បញ្ចេញមតិ

នៅ​ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត។ មិន​សប្បាយ​ចិត្ត​ ដូច​អ្នក​ខូចចិត្ត​រឿង​ស្នេហា តែ​ឆ្ងល់… អារម្មណ៍​មិន​ល្អ​ចឹង​ហើយ បែរ​ជា​ការសរសេរ​ទៅ​ផ្សេង… ពិត​ជា​ខុស​គ្នា​ឆ្ងាយ​… ឆ្ងាយ​​មែនទែន…

ស្មៅ

ក្តីស្រឡាញ់ គ្មាននិយមន័យច្បាស់លាស់ទេ។ ប្រសិនណា បើយើងផ្តល់និយមន័យវាខុស នោះអាកប្បកិរិយាដែលយើងកំណត់ថា យើងស្រឡាញ់អ្នកដទៃនោះ វានឹងបែរជាផ្តល់ទុក្ខទោសឲ្យអ្នក និងមនុស្សដែលអ្នកស្រឡាញ់។

ស្រឡាញ់មនុស្សម្នាក់ មិនខុសគ្នាឡើយ ពីការស្រឡាញ់របស់។ ប្រសិនណា បើយើងស្រឡាញ់របស់ ដោយការឲ្យតម្លៃ និងការគោរព បូកជាមួយនឹងការថែទាំវាឲ្យបានល្អ នោះវានឹងឋិតឋេរ នឹងនៅជាមួយអ្នកជារៀងដរាប។ តែយើងក៏អាចនិយាយមួយបែបទៀតថា ស្រឡាញ់មនុស្សម្នាក់ គឺមិនដូចជាការស្រឡាញ់របស់ទេ ព្រោះរបស់ គ្មានវិញ្ញាណ ចំណែកឯមនុស្សវិញ មានវិញ្ញាណ។ យើងស្រឡាញ់គេ ក៏មិនប្រាកដថា គេនឹងស្រឡាញ់យើងវិញដែរ។ តើមែនទេ?

ចំពោះខ្ញុំ ខ្ញុំស្រឡាញ់មនុស្សម្នាក់ គ្រាន់តែចង់ឃើញគេមានក្តីសុខតែប៉ុណ្ណោះ។ ស្រឡាញ់បែបនេះ គឺវាមិនឈឺចាប់។ ទោះបីជាគេស្រឡាញ់ខ្ញុំ ឬក៏មិនស្រឡាញ់ ក៏គ្មានបញ្ហា ព្រោះជាសិទ្ធិរបស់គេ តែរឿងខ្ញុំស្រឡាញ់គេ វាជាសិទ្ធិរបស់ខ្ញុំ។ គេមិនអាចហាមឃាត់ខ្ញុំបានឡើយ ថាកុំឲ្យស្រឡាញ់គេ។ ខ្ញុំស្រឡាញ់គេហើយ! ហាហា…

មានកំណាព្យមួយស្រដៀងៗគ្នាដែរ គ្រាន់តែតួអង្គនៅក្នុងកំណាព្យនោះ ជាមនុស្សប្រុស។  អារម្មណ៍ស្រដៀងៗគ្នាបែបនេះ ទោះប្រុស ឬស្រីក៏គ្មានបញ្ហា។ សុំជូនកំណាព្យមួយបទ ដែលលោកគ្រូ ទើបតែផ្ញើឲ្យខ្ញុំអានលេង កាលពីយប់មិញ។ សូមរីករាយនឹងកំណាព្យរអ៊ូរទាំ ពីចិត្តរំពឹងរំពៃ លួចស្រឡាញ់គេមួយនេះ ដូចតទៅ៖

អូនអើយរៀមបងគិតមមៃ              រំពឹងរំពៃដល់ស្នេហា

មេរៀនអូនផ្ដល់វិសេសថ្លា              ញញឹមនេះណាមានជម្រៅ។

អារម្មណ៍ព្រឺព្រួចលួចបេតី              ភ័ក្រ្តាស្រស់ស្រីណាពាលពៅ

ទាញបេះដួងបងឲ្យធ្លាក់ទៅ            ងប់ងល់ដូចត្រូវបណ្ដាសារ។

ជួនបងក៏គិតហួសវិស័យ                ពៅរីកក្នុងដៃក្រពុំផ្កា

បងថែថ្នមថ្នាក់ស្ម័គ្រអាសារ            ក្រេបដួងបុប្ឆាមិនជិនណាយ។

ឋានសួគ៌ាលៃស្រីនឹងបង                ក្រសោបត្រកងសព្វទាំងកាយ

ជាតិនេះបងពិតមិនឃ្លាតឆ្ងាយ        អូនជាដួងផ្កាយបំភ្លឺបង៕

ហេហេ… ប្រសិនបើគេបានដឹង ថាខ្ញុំលួចស្រឡាញ់គេបែបនេះ តើគេនឹងមានអារម្មណ៍បែបណាទៅ? ហាហា…. ពូកែចូលតួដល់កហើយខ្ញុំ! មេកុហក មិត្តខ្ញុំថាមិនខុស! ហាហា…

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: