បញ្ចេញមតិ

ផ្លូវ​មួយ​ដែល​​មើល​មិន​ច្បាស់​​

២៤ កុម្ភៈ ២០១៣

ខ្ញុំ​គួរ​តែ​បោះ​បង់ បោះ​បង់​នូវ​ការ​រង់​ចាំ ការ​រង់​ចាំមួយ​​ដ៏​គ្មាន​ន័យ​។ នៅ​ក្បែរ​ពួ​ក​គាត់​ ខ្ញុំ​មាន​អារម្មណ៍​​បាន​ត្រឹម​ជា​អ្នក​ដទៃ ជា​អ្នក​ដទៃ​​មក​ពី​សង្គម​ថ្នាក់ទាប។ តើ​​មាន​ប្រយោជន៍​អ្វី​ ដែល​ខ្ញុំ​ត្រូវ​រង់​ចាំ​ថ្ងៃ​នោះ​មក​ដល់?​

ខ្ញុំ​គួរ​តែ​រើស​ផ្លូវ​មួយ​ដើរសម្រាប់ខ្លួន​​ឯង។ គ្រួសារ​មិន​សំខាន់​ទៅ​លើ​ខាង​សាច់​ឈាម​ ប៉ុន្តែ​សំខាន់​ទៅ​លើ​មនោសញ្ចេតនា ប្រៀប​ដូច​ជា​​ទស្សនៈ​ជន​អនាមិកមួយ​និយាយ​ថា៖ “Family isn’t always blood. It’s the people in your life who want you in theirs; the ones who accept you for who you are. The ones who would do anything to see you smile, and who love you no matter what.”​។ ដូច្នេះ តើ​ខ្ញុំ​គួរ​អាឡោះ​អាល័យ​អ្វី? ហើយ​នៅ​រង់​ចាំ​អ្វី​ទៀត?

ប៉ុន្តែ​​ផ្លូវ​ដើរ​ដែល​ខ្ញុំ​ចង់​រើស​នោះ​ វា​មាន​លក្ខណៈ​បែប​ណា​ទៅ? នៅ​ពេល​ដែល​ខ្ញុំ​គិត​អំពី​សំណួរ​នេះ វាធ្វើ​ឲ្យ​ខ្ញុំ​​ស្ទាក់​ស្ទើរ។ ​

ខ្ញុំ​ចង់​ចេញ​ពី​ផ្ទះ ហើយ​បំភ្លេច​គ្រួសារ​​មួយ​នេះ​ចោល។ ខ្ញុំ​តែង​គិតចង់​ធ្វើ​បែប​នេះ​ ម្តង​ហើយ​ម្តង​ទៀត។ តែចិត្ត​ខ្ញុំ​មិន​ដាច់ ខណៈ​ពេល​ដែល​​គិត​ដល់​ម្តាយ​ខ្ញុំ។ តើ​គាត់នឹង​រងា ហើយ​ឯកា​ប៉ុណ្ណា​ទៅ ប្រសិន​បើ​ខ្ញុំ​បោះ​បង់​គាត់​ចោល​ម្នាក់​ទៀត? ប្រសិន​បើ​ខ្ញុំ​បោះ​បង់​គាត់​ចោល​ម្នាក់​ទៀត… អារម្មណ៍​បែប​នេះ ​វា​តែង​មក​បំភ័យ​ខ្ញុំ​គ្រប់​ពេល សូម្បី​តែ​ការ​យល់​សប្តិ។ ​ប្រសិន​បើ​ខ្ញុំ​បោះ​បង់​គាត់​ចោល​ពេល​នេះ តើ​ពេល​ក្រោយ​នឹង​អាច​មាន​ឱកាស​ជួប​មុខ​គាត់​ម្តង​ទៀត​ទេ?​

ខ្ញុំ​ចង់​ស្លាប់។ ខ្ញុំ​ធ្លាប់​សាក​ល្បង​លេប​ថ្នាំ​សម្លាប់​ខ្លួន​ប៉ុន្មាន​ដង​ហើយ តែ​បរាជ័យ​រហូត។ វា​ពិត​ជា​ពិបាកៗ​មែនទែន ដែល​ត្រូវ​អង្គុយ​គិត​ធ្វើ​យ៉ាង​ម៉េច ទើប​អាច​ស្លាប់​បាន​ក្នុង​មួយ​ពព្រិច​ភ្នែក។ ពេល​ខ្លះ បាន​ត្រឹម​តែ​អង្គុយ​បន់ ប្រសិន​បើ​មាន​ឡាន​មក​បុក​ខ្ញុំ​ឲ្យ​ស្លាប់ភ្លាមៗ​នោះ ប្រហែល​ជា​រឿង​មួយ​ដ៏​ល្អ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​គិត​ដល់​ម្តាយ​ខ្ញុំ ហ៊ឺម… តើ​គាត់​នឹង​មាន​សភាព​យ៉ាង​ណា នៅ​ពេល​ដែល​គាត់​​បាត់​បង់​ខ្ញុំ​ម្នាក់​ទៀត? ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ស្លាប់​ទៅ ប្រាកដ​ទេ​ថា​ខ្ញុំនឹង​បាន​ស្ងប់?

ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​វិកល​។ ចង់​ចេញ​ពី​ផ្ទះ ក៏​មិន​ដាច់​ចិត្ត ចង់​ស្លាប់​ ក៏​មិន​ហ៊ាន ពេល​ខ្លះ​ ក៏​​​គិត​បែប​នេះ បើ​ខ្ញុំ​ឆ្កួត ប្រហែល​ជា​មិន​ស្មុគ​បែប​នេះ​ទេ​មើល​ទៅ។ តែ​បើ​ក្រឡេក​មក​មើល​ម្តាយ​ខ្ញុំ​វិញ ហ៊ឹម… នរណា​ថា​មនុស្ស​ឆ្កួត មិន​ចេះ​ស្មុគ មិន​ចេះ​ឈឺ​ក្បាល? ទាល់​តែ​ឆ្កួត​ម្តង​ បាន​ដឹង! ហើយ​ប្រសិន​បើ​ខ្ញុំ​ឆ្កួត​មែន តើ​នរណា​មើល​នរណា​ទៅ? ​

គិត​ចុះ​គិត​ឡើង ខ្ញុំ​មាន​តែ​បី​ហ្នឹង វិល​ជុំ។ ម្តង​ចង់​អាមួយ​នេះ ម្តង​ចង់​អាមួយ​នោះ។ តែ​គ្មាន​អាមួយ​ណា​ល្អ​សោះ។ ទី​បំផុត ខ្ញុំ​មាន​តែ​សំយោគ​ និង​ដាក់​ផែនការ​២ឆ្នាំ ដោយ​ចាប់​គិតពី​ខែ​៤​ទៅ តែមិន​ដឹង​យ៉ាង​ម៉េច​យ៉ាង​ណា​ទេ។​

ឥឡូវ​ខ្ញុំ​អាយុ​២២ឆ្នាំ​ហើយ បើ​ថែម​២ឆ្នាំ​ទៀត​ក៏​មិន​អី​ដែរ។ ចាត់​ទុក​ថា រៀន​ធ្វើជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​បន្តិច រៀន​ធ្វើ​មនុស្ស​ស្លាប់បន្តិច និង​រៀន​ធ្វើ​មនុស្ស​ឆ្កួត​បន្តិច​

លើក​មុន​ ប្តេជ្ញា​មិនបាន​ជោគជ័យ ដោយ​សារ​តែ​ទ្រាំ​មិន​បាន​នឹង​ភាព​អត់​ការងារ​ធ្វើ និង​ចាញ់​ល្បួង។ លើក​នេះ មិន​ដឹង​ថា​ខ្ញុំ​ទ្រាំ​បាន​អត់។ ស្ថាន​ភាព​ដែល​អត់​មាន​ការងារ​ធ្វើ វា​ពិត​ជា​វេទនា។ ទោះ​អ្នក​មិន​បាន​សុំ​លុយ​គេ​ចាយ ក៏​អ្នក​រង​សំពាធ ព្រោះ​អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​គ្មាន​បាន​ការ ចោល​ម្សៀត គ្មាន​គំនិត រៀន​សៀវ​ភៅ​ច្រើន​អត់​ប្រយោជន៍​។ ធុញ! ធុញ​មែន! ពេល​ខ្លះ ក៏​គិត៖ “ទៅ​គិត​សម្តី​អ្នក​ដទៃ​មាន​ប្រយោជន៍​ស្អី? ហើយ​មាន​អី​ត្រូវ​ភ័យ?”។​ គិត​បែប​នេះ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​បន្តិច។​

ខ្ញុំ​សម្រេច​ចិត្ត​ថានឹង​មិន​ធ្វើការ​២ឆ្នាំទៀត​ ដោយ​គិត​ថា​រក​អី​ធ្វើ​តិច​តួច យក​ម៉ារស់ៗ​សិន សំខាន់​ គឺ​ខ្ញុំ​ចង់​មានពេល​វេលា​ច្រើន​នៅ​ផ្ទះ។ ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ម៉្យាង​ឲ្យ​ហើយ មុន​នឹងការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​នឹង​​អាច​មាន​វិប្បដិសារៈ។ ខ្ញុំ​មិន​ចង់​បោះ​បង់​ ខណៈ​ពេល​ដែល​ចិត្ត​ខ្ញុំ​ចង់​ឃើញ​ម្តាយ​ខ្ញុំជា។​​ ទោះ​គាត់​មិន​ជា ក៏​សុំ​ត្រឹម​តែ​ឃើញ​គាត់​បាន​សប្បាយ​ចិត្ត ញ៉ាំ​ឆ្អែត គេង​ឆ្អែត។ ខ្ញុំ​មិន​ចង់​ឃើញ​គាត់​នៅ​តែ​ក្នុង​ផ្ទះ ឃុំ​ខ្លួន​ឯង​ជាមួយ​នឹង​គំនិត​រវើ​រវាយ។ ខ្ញុំ​ចង់​នាំ​គាត់​ទៅ​ដើរ​លេង ទៅ​មើល​ពិភព​ខាង​ក្រៅ ស្លៀក​ពាក់​ស្អាតៗ មាន​គ្នា​ជជែក​លេង។ ខ្ញុំ​ចង់​ឃើញ​គាត់​មាន​មិត្ត។ ​

សង្ឃឹម​ថា ២ឆ្នាំ​ក្រោយ គាត់​នឹង​​អាច​មាន​សភាព​ប្រសើរ​ នោះ​ខ្ញុំ​នឹង​​មិន​មាន​អារម្មណ៍​ថា ស្តាយ​ក្រោយ ប៉ុន្តែ​ប្រសិន​បើ​មិន​ ចាត់​ទុក​ថា​ជា​យថាកម្ម…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: