8 មតិ

លោក​គ្រូ​! តើ​ល្អ​អត់ ដែល​គាត់​ជួប​ខ្ញុំ?​

២១​ កុម្ភៈ ២០១២

ខ្ញុំ​គិត​ថា​ ខ្ញុំ​គ្មាន​មុខ​ជួប​លោក​គ្រូទេ ខណៈ​ពេល​ដែល​ខ្ញុំ​បោះ​បង់​ចោល​ក្តី​ស្រមៃ​ខ្ញុំ​ទុក​មួយ​ឡែក ហើយ​សម្រេច​ចិត្ត​​ដើរ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រួសារ។

​ខ្ញុំ​អង្គុយ​មើល​អ៊ីមេល​លោក​គ្រូ​យ៉ាង​យូរ​។ មើល​ហើយ​មើល​ទៀត ទម្រាំ​តែ​ដាច់​ចិត្ត​តប​។ ប៉ុន្តែ​ការ​តប​របស់​ខ្ញុំ ក៏​ហាក់​ដូច​ជា​មិន​តប ព្រោះ​ខ្ញុំ​សួរ​សំណួរ​ដ៏​ល្ងង់​ខ្លៅ​មួយ។

«តើ​ល្អ​អត់ ដែល​ជួប​គាត់​នោះ?»

ខ្ញុំ​សួរ​សំណួរ​នេះ ហាក់​ខ្ញុំ​អាន​សារ​របស់​លោក​គ្រូ​មិន​យល់​ន័យ​។

ប៉ុន្តែ​សំណួរ​​ដែល​ខ្ញុំ​ចង់​សួរ​នោះ មិន​មែន​ដូច្នេះ​ទេ។

«តើ​ល្អ​អត់ ដែល​គាត់​ជួប​ខ្ញុំ?»

ទី​មួយ ខ្ញុំ​ខ្លាច​​ខ្ញុំ​មិន​អាច​ទំនាក់​ទំនង​ជាមួយ​នឹង​គាត់​ឲ្យ​បាន​រាក់​ទាក់។ ឧប​សគ្គ​របស់​ខ្ញុំ​នោះ គឺ​ថា​ខ្ញុំ​មិន​​ចេះ​និយាយ​អង់គ្លេស​ ថ្វីត្បិត​​តែ​ខ្ញុំ​បាន​រៀន​៤ឆ្នាំ​ខាង​ភាសា​ហ្នឹង​ក៏​ដោយ។

ទី​ពីរ ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​ស្អី ជាមួយ​នឹង​មនុស្ស​ដែល​ទើប​តែ​ជួប​គ្នា។ បើ​គាត់​ជា​មនុស្ស​ចូល​ចិត្ត​លេង ប្រហែល​ជា​មិន​បញ្ហា​ទេ តែ​បើ​គាត់​ជា​មនុស្សបែប​​ម៉ត់​ចត់​កាចៗ​វិញ​ ខ្ញុំ​ចប់​ប៉ាដោយ។​

ទី​បី ​​ខ្ញុំ​មាន​បញ្ហា​ខាង​បក​ប្រែ​។ បើ​បក​ប្រែ​ពី​ភាសា​ក្នុង​ចិត្ត ទៅ​ជា​ភាសា​សរសេរ​ ប្រហែល​ជា​មិន​អី​ទេ។ តែ​បើ​ទៅ​ជា​ភាសា​និយាយ​វិញ ខ្ញុំ​បក​​ឆ្គង​រហូត​ហ្នឹង។​ ដូច្នេះ​បើ​លោក​គ្រូ​​ឲ្យ​ខ្ញុំ​ទៅ​​ប្រឹក្សា​ជាមួយ​គាត់ ខ្ញុំ​ខ្លាច​ថា​គាត់​នឹង​មិន​យល់​ពី​ខ្ញុំ។​​

តើ​ល្អ​អត់ ដែល​គាត់​ជួប​ខ្ញុំ? កាន់​តែ​គិត កាន់​តែ​តប់​ប្រមល់។ ទៅ​គេង​វិញ​ល្អ​ជាង!

តែ​មុន​នឹង​គេង សុំ​បង្ហាញ​ស្ទីល​បែប​ថ្មី​ដែល​មិន​ធ្លាប់​មាន ដែល​មិន​ធ្លាប់​ស្គាល់ នោះ​គឺ… នោះ​គឺ… ស្ទីល​ហៅ​ខ្លួន​ឯង​ចូល​គេង! ហះៗៗៗ 😀

«ពៅ​អើយ​ទៅ​ដេក​ទៅ ដេក​ឆ្អែត​ហើយ ខួរ​ក្បាល​ស្រស់​ថ្លា នោះ​ឯង​នឹង​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ហើយ?»​

«គេ​ដឹង​ហើយ​ មិន​បាច់​ហៅ​ទេ! រាត្រី​សួស្តី!​»​

រាត្រី​សួស្តី!!! 😛

8 comments on “លោក​គ្រូ​! តើ​ល្អ​អត់ ដែល​គាត់​ជួប​ខ្ញុំ?​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: