បញ្ចេញមតិ

ជួយ​ឬ​មិន​ជួយ​

១៩ កុម្ភៈ ២០១៣

ខ្ញុំ​កំពុង​តែ​គិត។ គិត​ហើយ​គិត​ទៀត? កាន់​តែ​គិត កាន់​តែ​រារែក។ តើ​ខ្ញុំ… គួរ​ មិន​គួរ​ ជួយ​គាត់? ហ៊ឺម!

ពេល​ខ្លះ​ ខ្ញុំ​មិន​ចូល​ចិត្ត​ខ្លួន​ឯង​ទាល់​តែ​សោះ ជា​ពិសេស​ទង្វើ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជួយ​គេ​ហ្វ្រីៗ (បើ​និយាយ​ឲ្យ​អាក្រក់​ស្តាប់ គឺ​ចូល​ចិត្ត​ឲ្យ​គេប្រើ)។ ​មាន​អារម្មណ៍​ថា អត់​ប្រយោជន៍ មាន​អារម្មណ៍​ថា​ខុស។

ការ​ជួយ​អ្នក​ដទៃ​ ជា​រឿង​ដែល​ល្អ តែ​អ្វី​​ដែល​យើង​មិន​ដឹង​ថា​វា​ល្អ​ឬ​ក៏​អត់​នោះ គឺ​ការ​ជួយ​នោះ អាច​ឲ្យ​គេ​ល្អ​ឬ​ក៏​អត់។ ខ្ញុំ​តែង​តែ​គិត​អំពី​នេះ ព្រោះ​មាន​មេរៀន​ម្តង​ហើយ​ម្តង​ទៀតជា​រឿយៗ។

ខ្ញុំ​ខ្លាច​ការ​សម្រេច​ចិត្តជួយ​គាត់​លើក​នេះ អាច​ធ្វើឲ្យ​ខ្ញុំ​ជួប​ប្រទះ​នូវ​ការ​ខក​ចិត្ត។ មិន​ត្រឹម​តែ​ខ្ញុំ​ខក​​ចិត្ត ខ្ញុំ​ខ្លាច​មិត្ត​ខ្ញុំ​កាន់​តែ​ខក​​ចិត្តដោយ​សារ​គាត់​លើស​ដើម​ថែម​ទៀត។ ហ៊ឹម! ស្ទាក់​ស្ទើរ!​

ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​គិត។ គិត​ហើយ​គិត​ទៀត? សូម្បី​តែ​ក្នុង​ខណៈ​ពេល​នេះ ខ្ញុំ​ក៏​នៅ​តែ​គិត។ ទី​បំផុត មុន​នឹង​ខ្ញុំ​​បញ្ចប់​កំណត់​ហេតុ​ដែល​នៅ​សល់​ប៉ុន្មាន​បន្ទាត់នេះ ខ្ញុំ​ក៏​សម្រេច​ចិត្តថា ខ្ញុំ​នឹង​ជួយ​គាត់​នៅ​ពេល​ក្រោយ​ មិនមែន​ជា​ពេល​នេះ។

គាត់​ជា​មនុស្ស​ចិត្ត​ក្តៅ ចូល​ចិត្ត​ធ្វើ​អី ធ្វើ​ភ្លាមៗ មិន​ចូល​ចិត្ត​គិត​គូរ​វែង​ឆ្ងាយច្រើន​។ ខ្ញុំ​ដឹង​ថា​គាត់​ជា​មនុស្ស​ល្អ តែ​​ភាព​ជា​មនុស្ស​ល្អ​របស់​គាត់ ទុកចិត្ត​លើ​អ្នក​ដទៃ​ខ្លាំង​ពេក ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ខ្លាំង​ពេក ចិត្ត​ក្តៅ​ពេក ទើប​ជា​ធ្នាក់​ឲ្យ​មនុស្ស​មិន​ល្អ​ បោក​គាត់​បាន​ម្តង​ហើយ​ម្តង​ទៀត។ (ហ៊ឺម… ខ្ញុំ​និយាយ​នេះ ហាក់​ដូច​ជា​កំពុង​តែ​ដាស់​តឿន​ដល់ខ្លួន​ឯង​ចឹង​។ គាត់​និង​ខ្ញុំហាក់​ដូចជា​គ្មាន​ស្អី​ខុស​គ្នា​សោះ។)

ខ្ញុំ​សម្រេច​ចិត្ត​ថា​មិន​ជួយ​ ដោយ​សារ​តែ​បារម្ភ​ថា​ គាត់​ដើរ​ចុះ​ដើរ​ឡើង អាច​ជាន់​តែ​ស្នាម​ដាន​ជើង​ចាស់។​ ណាមួយ ស្ថាន​ភាព​ខ្ញុំ​ក៏​មិន​អាច​ជួយ​គាត់​បាន​ណាស់​ណា​ដែរ។  ខ្ញុំ​ចង់​ឲ្យ​គាត់​រៀន​ប្រើ​ចិត្ត​ឲ្យ​ត្រជាក់។ កុំ​រហន់ មួយៗ។ ថ្វី​ត្បិត​តែ​ការ​ពង្រីក​មុខ​របរ​ វា​ជា​រឿង​សំខាន់ វា​ជា​រឿង​ល្អ តែ​ប្រសិន​បើ​​ស្ថាន​ភាព​ប្រឈម​មុខ​សព្វថ្ងៃ​មិនធានា មិន​ទាន់​ដោះ​ស្រាយ​ឲ្យ​មាន​លំនឹង​ ខ្ញុំ​គិត​ថា​ គាត់​កុំ​ទាន់​អាល​ហក់​លោត​អី​ល្អ​ជាង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: