បញ្ចេញមតិ

សុំ​រង់​ចាំ​ខ្ញុំ​

១៨ កុម្ភៈ ២០១៣

ស្ទើរ​តែ​ធ្លាក់​ថ្លើម​ម្តងៗ… ម្តង​ហើយ​ ម្តង​ទៀត… តើ​រាល់​ថ្ងៃ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ?

៧​ចេញ ២២ចូល បែប​នេះ​ស្ទើរ​តែ​រាល់​ថ្ងៃ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ចោល​ម្សៀត។ ខ្ញុំ​មាន​អារម្មណ៍​ថា​ការលះ​បង់​របស់​ខ្ញុំ​ ប្រែ​ជាគ្មាន​តម្លៃ។ ខ្ញុំ​ឈឺ​ គេ​មាន​មើល​ខ្ញុំ​ទេ? ខ្ញុំ​ហត់ គេ​មាន​សួរ​ទេ? ខ្ញុំ​​ត្រូវ​ការ​ជំនួយ គេ​មាន​ដែល​បង្ហាញ​មុខ​ទេ? នៅ​ពេល​ដែល​ខ្ញុំ​សួរ​ខ្លួន​ឯង​នៅ​សំណួរ​ទាំង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខុស​ ខុស​ចំពោះ​ខ្លួន​ឯង ខុស​ចំពោះម៉ាក់​។

ខ្ញុំ​​​មិន​គួរ​ឡើយ​ចាញ់​ការ​ល្បួង។ ខ្ញុំ​មិន​គួរ​ឡើយ​ បង្ខំ​ខ្លួន​ឯង ទៅ​ធ្វើ​នូវ​រឿង​ដែល​ខ្លួន​មិន​ចូល​ចិត្ត។ ខ្ញុំ​មិន​គួរ​ឡើយ​ ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅ​សព្វថ្ងៃ។ ខ្ញុំ​ស្តាយ​ក្រោយ។​​ ខ្ញុំស្តាយ​ក្រោយ​ដែល​ខ្ញុំ​ជា​មនុស្ស​ល្ងង់​បែប​នេះ។​​

មួយ​ដង​ ពីរ​ដង… ម៉ាក់​ដេក​ឈឺ​នៅ​ផ្ទះ​ គ្មាន​អ្នក​មើល។ ពេល​ខ្លះ គាត់​ដាច់​បាយ​ពេញ​មួយ​ថ្ងៃ​ក៏​មាន។ ខ្ញុំ​ជា​កូន ខ្ញុំ​មានអារម្មណ៍​ថា អត់​បាន​ការ ចោល​ម្សៀត។ រាល់​ថ្ងៃ​ ការងារ​ផ្ទះ​មិន​ជួយ​ហើយ ថែម​ខ្លួន​ជា​បន្ទុក​ទៀត ដោយ​ខ្លួន​ឯង​ឈឺជា​រឿយៗ។

ពេល​ខ្ញុំ​ឈឺ ខ្ញុំ​តែង​មាន​គាត់​នៅ​ក្បែរ ចម្អិន​បបរ​ឲ្យ​ញ៉ាំ ខំ​ទិញ​នេះ​ទិញ​នោះ​ ព្រោះ​ខ្លាច​កូន​ឃ្លាន។ ចុះ​ចំណែក​ខ្ញុំ? អត់​បាន​ការ! ពេល​គាត់​ឈឺ​ ខ្ញុំ​នៅ​ឯណា? ពេល​គាត់​ឃ្លាន​ ខ្ញុំនៅ​ឯណា? គិត​អំពី​នេះ ខ្ញុំ​មិន​សាក​សម​ធ្វើ​ជា​កូន​របស់​គាត់​សោះ!​

៦០ឆ្នាំ មិន​ដឹង​ថា​អាយុ​គាត់​វែង​ប៉ុណ្ណា… ២២ឆ្នាំ មិន​ដឹង​ថា​អាយុ​ខ្ញុំ​ខ្លី​ប៉ុណ្ណា… ហើយ​ក៏​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ទៅ​មុន អ្នក​ណា​ជា​អ្នក​ទៅ​ក្រោយ… ខ្ញុំគិត អាយុ​របស់​ខ្ញុំនឹង​មិន​វែង​នោះ​ទេ ត្បិត​ពេល​វេលា​នៅមាន​តិច។ មាន​រឿង​ជា​ច្រើន ដែល​ខ្ញុំ​ចង់​ធ្វើ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​ខ្ញុំស្រលាញ់។ ខ្ញុំខ្លាច…​ ខ្លាច​ខ្លួន​ឯង​ស្តាយ​ក្រោយ។​ ដូច្នេះ ខ្ញុំ​មានតែ​ខំ​បន្តិច ប្រញាប់​បន្តិច។​

នៅ​សល់​៤០ថ្ងៃ​ទៀត! ម៉ាក់​សុំ​រង់ចាំ​ខ្ញុំ។ ខ្ញុំ​​នឹង​ខំ​ប្រឹង​ ដើម្បី​ស្នាម​ញញឹម​របស់​អ្នក។ អ្នកមិន​ឯកា​ឡើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: