១៦ កុម្ភៈ ២០១៣
ប្រសិនបើអាច… ប្រសិនបើអាច… ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងព្យាយាមក្បត់សញ្ជាតិជាមនុស្សល្ងង់របស់ខ្ញុំឲ្យបាន។ តែខ្ញុំដឹង ខ្ញុំមិនអាចឡើយ 😥
សញ្ជាតិមនុស្សល្ងង់ នៅតែសញ្ជាតិមនុស្សល្ងង់។ ខ្ញុំគ្មានស្អីខុសគ្នាទៅនឹងឆ្កែកន្ទុយខ្វៀននៅតែខ្វៀននោះទេ។ មានមេរៀនច្រើនលើកច្រើនសារ តែនៅតែមិនចេះរៀងចាល។
ហ៊ឺម… ដកដង្ហើមធំ។ ដកដង្ហើមធំបានប្រយោជន៍ស្អី? បង្ហាញពីភាពយល់ចិត្តដល់ខ្លួនឯង។
ខ្សឺតខ្សកៗ… យំ។យំបានប្រយោជន៍ស្អី? បង្ហាញពីក្តីស្រលាញ់ ភាពកក់ក្តៅដល់ខ្លួនឯង។
កុំអីស្មៅ បើក្បត់ជាតិបាន លុះត្រាតែស្មៅឯងកើតម្តងទៀត គឺសុំកើតកន្លែងថ្មីទៅ នេះហើយទើបអាចក្បត់ជាតិបាន បើមិនដូច្នោះទេ អ្នកគួរតែសុខចិត្តនៅជាសញ្ជាតិ ដដែលទៅប្រសើរជាង តែយើងគួរប្តូរកម្មវិធីថ្មី ក្នុងការដឹកនាំខ្លួនយើង ទៅរកភាពរីកចម្រើន និង សុភមង្គល នេះហើយជាធនធានមនុស្សដ៏សំខាន់ សម្រាប់ខ្មែរយើង ហើយនៅពេល នោះ ប្រទេសជាតិយើង នឹងឈប់ល្ងង់ខ្លៅទៀតឡើយ ។៚…
បងមិនយល់ឡើយ ថាខ្ញុំចង់សរសេរពីអ្វី… ខ្ញុំសរសេរគ្រាន់តែពាក្យប្រៀបប្រដូច 🙂
បងក៏ដាក់់ជាឧទាហារណ៍ប្រាប់់ប្អូនដែរហ្នឹង !