បញ្ចេញមតិ

[បាត់​មុន] វគ្គ៖ «មុន​មិន​មែន​ជា​បញ្ហា!?»

វគ្គមុន៖

  1. លួច​ខោ​ខ្លី
  2. ខោ​ហោះ
  3. Number One Plus

ខ្ញុំ​កំពុង​តែ​សើច​សុខៗ ស្រាប់​តែ​​របស់​មួយ បាន​ហោះ​បុក​ស្ទួយ​បុក​កញ្ចុំ​មាត់រ​បស់​ខ្ញុំ។

«សប្បាយ​ចិត្ត​ណាស់​ហ៎?»

ខ្ញុំ​ងាក​សំឡឹង​ទៅ​មើល​ម្ចាស់​សំឡេង ដែល​ឈរ​នៅ​មាត់​បង្អួច​ពី​របង​ត្រើយ​ម្ខាង​ (នាង​ហ្នឹង​ហើយ ដែល​គប់​កញ្ចក់​ មក​បំបែក​មាត់​ខ្ញុំ​មិញ​ហ្នឹង​នោះ! យ៉ៃ!!!!)។

«សប្បាយ​ចិត្តណាស់​ហ៎ ដែល​បោក​ខ្ញុំ​?»

នាង​យំ។ គ្រាន់​តែ​ឃើញ​នាង​យំ ខ្ញុំ​និង​មិត្ត​ខ្ញុំ​ ក៏​ងាក​មើល​មុខ​គ្នា ហើយ​ក៏ងាក​មើល​មុខ​នាង។​ ​

«សប្បាយ​ចិត្ត​ណាស់ហ៎? សប្បាយ​ចិត្ត​ណាស់​ហ៎ ដែល​យក​មុខ​ខ្ញុំ​ជា​រឿង​លេង​សើច?» មាត់​នាង​ចេះ​និយាយ​ ដៃ​នាង​ចេះ​តែ​រវល់ សូម្បី​តែ​ស្បោង​សំរាម​ពី​ក្នុង​បន្ទប់​នាង ក៏​នាង​មិន​លើក​លែង​ឲ្យ​ដែរ។

យ៉ៃ! នាង​ចាត់​ទុក​ផ្ទះ​ខ្ញុំ​ជា​ស្អី? ជា​ទីលាន​ចាក់​សំរាម​ឬ​យ៉ាង​ម៉េច? ឬ​ក៏​ចាត់​ទុក​ពួក​ខ្ញុំ​ជាអ្នក​ចាំ​​​តារាង​​សំរាម? ខ្ញុំ​អត់​ទ្រាំ​មិន​បាន ដល់​វគ្គ​ឆាយ​ខ្ញុំ​បង្ហាញ​ឬទ្ធិ​ហើយ!

«ឈប់!» ខ្ញុំ​លា​ដៃ​​ ប្រាប់​នាង​ឲ្យ​ឈប់។​

«មាន​រឿង​អី​អាច​និយាយ​គ្នា​បាន!» ខ្ញុំ​ស្ញេញ​ដាក់​នាង តាម​របៀប​ដែល​ខ្ញុំ​រាយ​មុខ​ស្នេហ៍​ដាក់​ក្រមុំៗ តែ​វា​មិន​ដូច​ការគិត…

ផាំង! ច្រាស​ដុស​បង្គន់​!? យើស​! នាង​នេះ ពិត​ជា​និយាយ​គ្នា​ស្តាប់​មិន​បាន​មែន!

«នាង​កើត​មុន! នាង​ឆ្កួត!»

សង្គ្រាម​រវាង​ខ្ញុំ​និង​នាង​ក៏​ចាប់​ផ្តើម។ ខ្ញុំ​ក៏​មិន​ខ្វះ​អាវុធ​យក​ទៅ​ត​តាំង​ដែរ…

«ខ្ញុំ​ស្រលាញ់​នាង»

!?

[…] ខ្ញុំ​ស្រលាញ់​នាង […] មិត្ត​របស់​ខ្ញុំ វា​ឆ្កួត​ក៏​អី ដែល​និយាយ​ពាក្យ​នេះ​ចេញ​មក​។ ខ្ញុំ​ហួស​ចិត្ត ដោយ​វា​អាច​និយាយ​ពាក្យ​ហ្នឹង​ចេញទៅ​រួច។ រីឯ​នាង​នោះ ហ៊ឺម… ពិបាក​និយាយ​ណាស់! ផើង​កូន​ដំបង​យក្ស​​នៅ​ក្នុង​ដៃ​នាង បម្រុង​តែ​នឹង​យារ​​មក​ចំ​មុខ​ខ្ញុំ ក៏​របូត​ធ្លាក់​ដោយ​គ្មាន​ការ​ស្តាយ​ស្រណោះ…

«ថា​ម៉េច!? សុំ… សុំ​… និយាយ​ម្តង​ទៀត» ភ្នែក​នាង​បើក​ធំៗ​ចង់​ជ្រុះ។​

«ខ្ញុំ​ស្រលាញ់​នាង! ស្តាប់​ឮ​អត់? ខ្ញុំ​ស្រលាញ់​នាង! ទោះ​នាង​កើត​មុន ក៏​​គ្មាន​បញ្ហា!»

សូម​​រង់​ចាំ​អាន​វគ្គ​បន្ត​នៅថ្ងៃ​ស្អែក!

បាត់​មុន

វគ្គ៖ «អូហ៍!»

[…] មើល៍ចុះ! នាង​ជា​មិត្ត​ស្រី​ខ្ញុំ! […]

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: