បញ្ចេញមតិ

១៣ កុម្ភៈ ២០១៣

ចិត្ត​ខ្ញុំ​ច្របូក​ច្របល់​ណាស់! ​ឲ្យ​តែ​មក​ដល់​ផ្ទះ​លើក​ណា ហ៊ឹម… ហាក់​ដូច​ជា​មាន​ទ្វារ​ក្រោយ​ចាំ​ស្រេច… ចាំ​ខ្ញុំ​ឲ្យ​ចេញ​ទៅ​វិញ។

«ទ្រាំ! ឯង​ពិត​ជា​អាច​ធ្វើ​បាន!» ជា​ពាក្យ​ដែល​ខ្ញុំ​ឧស្សាហ៍​ឆ​​ខ្លួន​ឯង។​

យប់​នេះ មក​ដល់​ផ្ទះ បាយ​មិន​ទាន់​នឹង​បាន​ចូល​មាត់​ផង ខ្ញុំ​ក៏​រង​នូវ​ការ​វាយ​ប្រហារ។ ឈឺ​ផ្លូវ​កាយ​ មិន​មែន​ជា​បញ្ហា។​ តែ​ផ្លូវ​ចិត្ត​វិញ ដឹង​តែ​មិន​បាច់​និយាយ។ គឺ​ខ្ញុំ​អន់​ចិត្ត 😥

ខ្ញុំ​ពិត​ជា​អន់​ចិត្ត។ អន់​ចិត្ត​មែន​ទែន! តើ​ខ្ញុំ​ធ្វើ​អី​ខុស? ហេតុ​អី​ក៏​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​គាត់​ទុក​ចិត្ត​លើ​ខ្ញុំ​បាន? ជឿជាក់​លើ​ខ្ញុំ​បាន? ហេតុ​អី​ក៏​ខ្ញុំ​មិន​អាច​មាន​ជីវិត​ធម្មតា​ដូច​ជា​គេ​ឯង?​

«ទ្រាំ! វា​គ្រាន់​តែ​ជាអារម្មណ៍តូច​ចិត្ត​មួយ​ខណៈ តែ​បន្តិច​ទៀត លែង​អី​ហើយ!​» ក៏​ជា​ពាក្យ​ដែល​ខ្ញុំ​​ឧស្សាហ៍​ឆ​ខ្លួន​ឯង។​

«ពេល​មិន​សប្បាយ​ចិត្ត ចូរ​រំលឹក​ខ្លួន​ឯង​ឲ្យ​នឹក​ដល់​រឿង​សប្បាយ​ចិត្ត នោះ​យើង​នឹង​ដឹង​ថា ​រឿង​សប្បាយ​ចិត្ត វា​ពិត​ជា​វិសេស​វិសាល​ណាស់ ដែល​ប្រសើរ​ជាង​រឿង​នានា​ទៅ​ទៀត ជាពិសេស​ប្រសើរ​ជាង​រឿង​សប្បាយ​ចិត្ត​ឆ្ងាយ​ណាស់​»

«មនុស្ស​ម្នាក់ៗ​តែង​មាន​ពិភព​រៀងៗ​ខ្លួន។ ឯង​មាន​ពិភព​របស់​ឯង។ គាត់​ក៏​មាន​ពិភព​របស់​គាត់។ ថ្វីត្បិត​តែ​ពិភព​របស់​ឯង​មិន​ដូច​គាត់ ក៏​​មិន​មែន​មាន​ន័យ​ថា ពិភព​របស់​ឯង​ត្រូវ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពិភព​របស់​គាត់​ដែរ»

«ឯង​មើល​ចុះ! នរណា​ដូច​ឯង? ឯង​ពិត​ជា​វិសេស​ណាស់! ឯង​អាច​ទ្រាំ​នៅ​ជាមួយ​គាត់​២២ឆ្នាំ​បាន ហេតុ​អី​ក៏​នៅ​ទ្រាំ​បន្តិច​ទៀត​មិន​បាន?»

«គាត់​វាយ​ដំ​ឯង ធ្វើ​បាប​ឯង តែ​​មិន​មែន​មាន​ន័យ​ថា គាត់​មិន​ស្រលាញ់​ឯង​នោះ​ទេ»

«កុំ​ភ្លេច! គាត់​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ដែលតែង​តែ​បារម្ភ​ពី​ឯង​ជា​ង​គេ ថ្វី​ត្បិត​តែ​ការ​បារម្ភ​នោះ មិន​ដូច​ជា​ការ​បារម្ភ​ក៏​ដោយ​»

«ឯង​ចាំ​តែ​មើល​ចុះ! បន្ទាប់​ពី​គាត់​វាយ​ឯង ដំ​ឯង ថា​ឯង គង់​តែតិច​ទៀតនឹង​មាន​របស់​លួង​វិញ​ជា​មិន​ខាន»

«​ទុក​មនុស្ស​ម្នាក់​ឲ្យ​ឯកោ ជាកិច្ច​ដែល​ឯង​ស្អប់​បំផុត។ តើ​ឯង​ចង់​ធ្វើ​នូវ​រឿង​ដែល​ឯង​ស្អប់​បំផុត​ឬ?​»

«បើ​ឯង​ចេញ ឯង​​ចាញ់ហើយ! ដូច្នេះ សុំ​កុំ​ចេញ សុំ​កុំ​ចាញ់​!»

…. សុទ្ធ​តែ​ជា​ពាក្យ​ដែល​ខ្ញុំ​ចូល​ចិត្ត​ឆ​​ខ្លួន​ឯង តែ​ទោះ​ជា​ខំ​ឆ​យ៉ាង​ណា ក៏​មិន​សូវ​បាន​ផល​ ព្រោះ​ខួរ​ក្បាល​ចេះ​តែ​គិត ឯ​​ទឹក​ភ្នែក​ចេះ​តែ​ហូរ…

«ទៅ​ដេក​ទៅ!»

!?

មាន​គេ​ដេញ​ខ្ញុំ​ទៅ​ដេក​ហើយ រាត្រី​សួស្តី!

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: