1 មតិ

[បាត់​មុន] វគ្គ៖ «Number One Plus»

វគ្គមុន៖

  1. លួច​ខោ​ខ្លី
  2. ខោ​ហោះ

«អ្នក​លក់! ឲ្យ ​Number One Plus ខ្ញុំ​ម៉ា​កញ្ចប់!»

ភ្នែក​របស់​អ្នកលក់ ក៏​ចាប់​សំឡឹង​មើល​ខ្ញុំ​ពី​លើ​ដល់​ក្រោម ពី​ក្រោម​ដល់​លើ។ គាត់​មើល​ខ្ញុំ​ម្តង​ហើយ​ ម្តង​ទៀត ទម្រាំ​តែ​ដាច់​ចិត្ត​ យក ​Number One Plus មកឲ្យ។

ដោយ​មិន​​ទន្ទឹង​ចាំ​យូរ ខ្ញុំ​ក៏​ដោះ​ម៉ាស់​៖​ «បង​! ខ្ញុំ​ទិញ​យក​មក​លាបមុខ​ទេ! បើ​មិន​ជឿ បង​ឯង​មើល​មុខ​ខ្ញុំមើល៍»។​

អ្នក​លក់​បាន​ត្រឹម​តែ​៖ «អ៎!! ចឹង​ទេ​ហី?»

មក​ដល់​ផ្ទះ ញ៉ាំ​បាយ​រួច នៅ​ក្នុង​បន្ទប់ រៀប​ចំ​ប្រតិបត្តិការណ៍។ យក​កូន​កញ្ចក់ ហែកNumber One Plus… អន្ធិលៗ​!? អៀក!!!!!!!!!

មិន​ទាន់​នឹង​បានប្រតិបត្តិការណ៍​ផង ខ្ញុំ​ក៏​ចាក់​បាញ់​ឆេវ​មុន​។ អៀក!!!!! តែ​ទោះ​ជា​យ៉ាង​ណា ដើម្បី​មុខ​ស្អាត ដើម្បី​មុខ​គ្មាន​មុន អាម៉ាប់​ត្រូវ​តែ​ស៊ូ​ទ្រាំ។ ស៊ូៗ! អាម៉ាប់​តស៊ូ!

ខ្ញុំ​លាប។ ខ្ញុំ​លាប​វា​ទាំង​បិទ​ភ្នែក ទាំង​បិទ​មាត់។ តែ​នៅ​ខណៈ​ដែល​ខ្ញុំ​កំពុង​តែ​លាប ខ្ញុំ​ក៏​ឮ​សំឡេង​សើច។ តើ​វា​ជា​សំឡេង​សើច​របស់​នរណា?

ខ្ញុំ​បើក​បង្អួច។ មែន! អា​តាប៉ិ​នោះកំពុង​តែ​សើច។

«ហះៗ! ឯង​និយាយ​មែន​ក៏​ស្អី? ​​ឯង​ប្រាប់​នាង​ឡឺកឺ​នោះថា ​Number One Plus គេ​យក​មក​បាត់​មុន»

«មែន! យើង​មិន​​ដឹង​ធ្វើ​ម៉េច​ទេ? នរណា​ប្រើ​ឲ្យ​នាង​ហ្នឹង មក​ជួប​យើង​ នៅ​ហ្វាម៉ាស៊ី​ធ្វើ​ស្អី​ហ្អា៎?»

ការ​ពិត​! មិត្ត​អាប៉ិ​ហ្នឹង បោក​ខ្ញុំ​សោះ។ ខ្ញុំមិន​គួរ​ឡើយ ល្ងង់​ដល់​ថ្នាក់​ហ្នឹង​ទេ។ ហ៊ឺៗៗៗៗៗៗៗៗៗ… ខ្ញុំ​ចង់​យំ​ស្រែកឲ្យ​​បែក​ផ្ទះ ហ៊ឺៗៗៗៗ…. ប្រសិន​បើ​អាច។​

សូម​រង់​ចាំ​អាន​វគ្គ​បន្ត នៅ​សប្តាហ៍​ក្រោយ​៖ «មុន​មិន​មែន​ជា​បញ្ហា»…

[…] ខ្ញុំ​កំពុង​តែ​សើច​សុខៗ ស្រាប់​តែ​​របស់​មួយ បាន​ហោះ​បុក​ស្ទួយ​បុក​កញ្ចុំ​មាត់រ​បស់​ខ្ញុំ។

«សប្បាយ​ចិត្ត​ណាស់​ហ៎?»

[…]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: