14 មតិ

[បាត់​មុន] វគ្គ៖ «ខោហោះ»

វគ្គមុន៖ «លួច​ខោ​ខ្លី»

គេ​បើក​ ខ្ញុំ​បិទ។ គេ​បិទ​​ ខ្ញុំ​បើក។ ខ្ញុំ​ឃ្លាំ​មើល​សកម្មភាព​របស់​​​គេ​យូរ​ហើយ តែ​នៅ​តែ​មិន​បាន​ផល។ សង្ស័យ​តែ​​បេសកកម្ម​លួច​ខោ​ខ្លី​របស់​ខ្ញុំ ត្រូវ​រំសាយ​ចោល​ហើយ​នៅ​ពេល​នេះ។

ខ្ញុំ​ដាក់​សំបក​កេស​ក្រដាស​ចុះ។ ខ្ជិល​យក​មក​បិទ​បាំង​ស្អី​ទៀត​ហើយ បើ​អាប៉ិ​នោះ  បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក អត់​ហាល​ខោ​ខ្លី​អី​នៅ​ក្រៅ​តាក់​តិច។ ហ៊ឹម! ដក​ដង្ហើម​ធំ។ អស់​សង្ឃឹម។ ហេតុ​អី​? គ្រាន់​តែ​ចង់​បាត់​មុន អី​ក៏​ពិបាក​ម៉្លេះ!

ភ្លឹប! ងងឹត​ឈឹង! ស្អី? ស្អី? ស្អី​គេ​ធ្លាក់ពី​លើ​​មុខ​ខ្ញុំ? ក្លិន​ដូច​ជា​ប្រហែលៗ។ ក្រណាត់​ក៏​ដូច​ជា​ប្រហែលៗ។ ឯ​​ទំហំ និង​រាង​រ៉ូវ​ក៏​ដូច​ជា​ប្រហែលៗ។ មិន​មែន​ទេ​ដឹង?

«ហា!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!»

ខោ​ខ្លី! ខោ​ខ្លី​ពិត​មែន!​ ខ្ញុំ​ស្រែក​ស្ទើរ​តែ​ផ្អើល​​របង​រត់​ចេញ​ពី​ដី​។

«បើ​ចង់​បាន​ខោ​ខ្លី​ខ្ញុំ ម៉េច​ក៏​មិន​ប្រាប់​ខ្ញុំ​ពី​ដំបូង?»

«!?»

«អូហ៍​! មែន​ហើយ។ បើ​ចង់​ស្អាត យក​សាប៊ូ​បោក​ផង។»

ខ្ញុំ​ឈរ​ធ្មឹង កៀន​របង រក​និយាយ​ស្តី​មិន​រួច។ ម៉េច​គេ​ក៏​ដឹង​ហ្ន៎ ថា​ខ្ញុំ​ចង់​បាន​ខោខ្លី? ថា​ហើយ គេ​ក៏​ដើរ​ចេញ​ទៅ។​

[…] បើ​ចង់​ស្អាត យក​សាប៊ូ​បោក​ផង […]

យ៉ាហ៊ី! គិត​ខ្ញុំ​ជា​ស្អី? បើ​ចង់​ស្អាត យក​សាប៊ូ​បោក​ផង។ និយាយ​មើល​តែ​ខ្ញុំ យក​​​របស់​អាប៉ិ​ឯង​ទៅ​ប្រើ​ចឹង​ហ៎? ​

ខ្ញុំ​ត្រដាងខោ​ខ្លី​អាប៉ិ​ហ្នឹង​មក​មើល។ មើល​ម្តង​ហើយ មើល​ម្តង​ទៀត។ ទីបំផុត​ខ្ញុំ​ក៏​គ្រវាត់​វា​ចោល​ទៅ​ក្នុង​របង​ផ្ទះ​អាប៉ិ​ហ្នឹង​វិញ។

«មិន​ដឹង​ថា​គូទ​កើត​ស្រែង​ក៏​អត់​ផង?»

សូម​តាម​ដាន​វគ្គ​បន្តនៅ​ថ្ងៃ​ស្អែក​!

បាត់​មុន

វគ្គ៖ «Number One Plus»

[…] អ្នក​លក់! ឲ្យ ​Number One Plus ខ្ញុំ​ម៉ា​កញ្ចប់! […]

14 comments on “[បាត់​មុន] វគ្គ៖ «ខោហោះ»

  1. ទឹករំអិលលាបលើមុន លើមុខពិតជាបាត់មុនមែន តែស្អិតដូចស្ករតាំងម៉ែ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: