17 មតិ

អ្នក​ទៅ​មុន​

០៨ កុម្ភៈ ២០១៣

ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ដូច្នេះ​ម្តង​ទៀត។ អារម្មណ៍​តូច​ចិត្ត… អារម្មណ៍​បែប​នេះ អូសទាញ​ទឹក​ភ្នែក​របស់​ខ្ញុំ​ ឲ្យ​ស្រក់​ចុះ​មក​យ៉ាង​ងាយៗ។

ខ្ញុំ​ចាប់​ផ្តើម​ធុញ​និង​ស៊ាំ​នូវ​រឿង​បញ្ហា​ដដែលៗ។ តើ​មាន​ជម្រើស​អ្វី​ល្អ? បើ​សូម្បី​តែ​សម្តី​មួយ​ម៉ាត់ គាត់​ក៏​មិន​ព្រម​ស្តាប់ និង​ពិចារណា។ ខ្ញុំ​​ហត់។​​ ពិត​ជា​ហត់​។​ ហេតុអី​បានជា​គាត់​ធ្វើ​បែប​នេះ? ហេតុអី​បាន​ជា​គាត់​តែង​យក​គំនិត​ខ្លួន​ឯង​ជា​ធំ​ មិន​ព្រម​ស្តាប់​អ្នក​ដទៃ?​ ដឹង​ទេ ថា​ខ្ញុំ​ជា​អ្នក​រងទុក្ខ?​ ដឹង​ទេ ថា​ខ្ញុំ​ជា​អ្នក​យំ?

មិន​យូរ​មិន​ឆាប់​ អ្នក​ទៅមុន នឹង​ជា​ខ្ញុំ។​ ឲ្យ​ខ្ញុំ​ទៅ​ចុះ​ អាង​ផុត​កម្មពៀរ!

17 comments on “អ្នក​ទៅ​មុន​

  1. ពិធីព្យាបាល
    ដាក់ទឹកកន្លះធុង ល្មមអាចដាក់ជើងទាំង២ត្រឹមជង្គង់ ហើយចាក់ទឹកកកមួយគីឡូចូល រួចត្រូវគិតថា ខ្ញុំគ្មានបញ្ហាអីទេ ខ្ញុំអាចរស់នៅ មើលពីភពលោកនេះ ទីស្រស់បំព្រងនៃឥន្ទធនូ ទីព្រៃពណ៌បៃតងដែលខ្ញុំមិនដែលជួប ទេសភាពស្រស់ស្អាត ”
    គិតពេលត្រាំជើងក្នុងធុងមានទឹកកកនេះចុះ។
    ពី៥ទៅ១០នាទីបានហើយ សង្ឃឹមថាអាចបន្ថយការគិតផ្ដេសផ្ដាស និងធ្វើឲ្យអារម្មណ៍មកសភាពប្រក្រតីវិញបាន។
    ជូនពរសំណាងល្អ 🙂

  2. ១.ងាយទេស្លាប់យ៉ាប់អ្នកនៅរស់ អាប់ឱនកិត្តិយសព្រោះអាពៅ
    បើគាត់មិនស្តាប់ខន្តីទៅ ប្អូនអ្នករៀនជ្រៅកុំមានះ។
    ២.គាត់ជាមនុស្សមិនមែនក្មេង ប្អូនកុំវង្វេងចង់ចាញ់ឈ្នះ ទោះខុសឬត្រូវគាត់ជាព្រះ
    រស់នៅក្នុងផ្ទះមង្គលក្រៃ។ ៣.ទ្រាំទៅអាពៅនៅមិនយូរ ទេព្តាគិតគូរផ្តល់តម្លៃ ប្អូននឹងសំណាងគាត់ដួងចៃ ពិតមិនចង្រៃទេតបគុណ។ (ប្អូនធ្លាបើនិយាយម្តងហើយថាស្មៅ តូចមែនតែរឹងមាំមិនងាយស្លាប់ទេ។មានជីវិតនៅតែមានសង្ឃឹម មានរូបមានទុក្ខជាធម្មតាទេ។ បងក៏ដូចគ្នា ។១.មានហើយគួររក្សា ដល់អត់ប៉ាចង់ស្រែហៅ គិតនេះពិតដូចខ្លៅ ខុសធាតុស្មៅហើយណាប្អូន។ រឹងមាំឡើយណា! បង ចំរើន នៅតែនឹងស្រលាញ់ប្អូនជានិច្ច យើងរាប់អានគ្នារហូតណា អាពៅ ! កុង!ស៊ី!កុង!ស៊ី!ចាប់ឆាយ!

    • អរគុណ​បង! រីក​រាយ​បុណ្យ​ចូល​ឆ្នាំ​ចិន! សូម​ឲ្យ​សំណាង​ល្អ ស្នាម​ញញឹម​រត់​មក​រក​គ្រប់​ពេល 😀

    • ធ្លាប់មើល វីដេអូ​ មួយនេះដែរហើយ​មើលទៅ អាពៅ ប្អូនស្រីខ្ញុំ ?

      • ” កុំសួរថា អ្នកដទៃ បានធ្វើអ្វីខ្លះ ចំពោះយើង
        ប៉ុន្ដែ យើងត្រូវសួរខ្លួនឯងថា តើយើង បានធ្វើអ្វីខ្លះហើយ
        ចំពោះអ្នកដទៃ ” …

        មនុស្សម្នាក់ កាលបើកំពុងលង់ខ្លួនយ៉ាងជ្រៅ នៅក្នុងសមុទ្រ
        ឬមហាសមុទ្រទៅហើយ , គតិបណ្ឌិតត្រឹមតែ ពីរឬបីម៉ាត់ មិនអាច
        ជួយស្រោចស្រង់ ដល់មនុស្សម្នាក់នោះ បានឡើយ … ប៉ុន្ដែប្អូន
        ត្រូវស្វែងយល់ថា មនុស្សពីរនាក់ ស្ថិតនៅក្នុងស្ថានភាពខុសគ្នា …
        វា ប្រាកដជាថា ការលំបាកនឹងកើតមាន ចំពោះអ្នកម្ខាងៗ ជាមិនខាន ។

        តំបូង ទទួលស្ថានភាពពិតរបស់ខ្លួន … រួចហើយ តស៊ូពុះពារ រស់នៅ
        ដោយសុឆន្ទៈ .. បង ឃើញអ្នកខ្លះ ពួកគេ មិនស្ថិតនៅក្នុងស្ថានភាព
        ដូចប្អូននោះទេ , ប៉ុន្ដែ ប្អូន សូមសរសើរដោយដួងចិត្ដស្មោះសរថា
        ពួកគេ ទាំងនោះ មានសេចក្ដីសុខពិតប្រាកដ ប្រើប្រាស់ជីវិត ឲ្យមាន
        ន័យ មានតម្លៃ មិនស្មើ ១ភាគ របស់ប្អូននោះផង … រឿងនេះ ប្អូន
        យល់ច្បាស់ណាស់ … ឬមិនមែន ?

        • វីដេ​អូ ប្អូន​ធ្លាប់​មើល! ធ្លាប់​មើល​ កាល​ពី​ម្សិល​ថ្ងៃ​ហ្នឹង​ឯង! និយាយ​ពី​ក្តី​ស្រលាញ់​របស់​ឪពុក​ម្នាក់​ ចំពោះ​កូន​ស្រី! ប្អូន​យល់​ពី​អារម្មណ៍​នេះ ប្អូន​យល់​ពី​តម្លៃ​នេះ តែ​ពេល​ខ្លះ ប្អូន​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​… ឲ្យតែ​មាន​សេចក្តី​ទុក្ខ មោហ៍​ហាក់​ដូច​ជា​មក​លប​បាំង​អស់​ហើយ..

  3. នៅពេលជិតយំ ប្រញ៉ាប់ទៅទិញស្ករគ្រាប់សូកូឡា អោយបានច្រើន នៅពេលយំយើងញាំ ឬបៀមម្តងមួយៗ អស់២-៣គ្រាប់បាត់យំហើយ សូមសាកមើលកុំខាន ហើយចាំប្រាប់ផង !!

  4. ប្អូនគួរតែសាកល្បងតាមគាត់ទៅប្អូនពិតជាយំជាងមុនព្រោះ ដង្កូវស៊ីធ្មេញអស់យំលើសដើម! ហាស់!ហាស់!ហា! អាពៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: