ខ្ញុំអើតឡឺមៗ។ បុរសម្នាក់កំពុងតែដើរចេញពីបន្ទប់ទឹក។ អីយ៉ា! ខោខ្លី! ខោខ្លីដែលបុរសនោះកំពុងតែកាន់។ ព្រះអើយ! កុំយកទៅអី! ទុកចោលហ្នឹងសិនហើយ…
ខ្ញុំខាំមាត់ ភ្នែកដៀងមើលខោខ្លីបណ្តើរ លួចសូត្រគាថានៅក្នុងចិត្តបណ្តើរ៖
«ទុក! ទុក! ទុក! ទុ…»
ស្រាប់តែ…
«ម៉ាប់! ហ្អែងធ្វើស្អីនៅកៀនរបងហ្នឹងហ៎ា?»
ខ្ញុំក៏ស្រាប់តែងាកមើលទៅម្ចាស់សំឡេងយ៉ាងលឿន។ វីវរហើយ! ម៉ែ! ម៉ែកំពុងតែដើរមក។ ខ្ញុំត្រូវធ្វើម៉េចចេះ? ទៅណាទៅណី? អាប៉ិកាន់ខោខ្លីនោះ ក៏ក្រឡេកឃើញខ្ញុំទៀត។ គាត់កំពុងតែបើកភ្នែកធំៗ ខំប្រឹងលៀនចេញសញ្ញាឆ្ងល់។
រកមើល Password រំដោះខ្លួនសិន…
ដោយសារតែភាពរហ័សរហួន ប្រាជ្ញាឈ្លាសវៃ ខ្ញុំក៏… !?
ខ្ញុំក៏ស្ញេញ ដើម្បីពន្យារពេល រកនឹកមើលពាក្យនិយាយ។
«ខ…ញ៉ុម… ខ…ញ៉ុម… ខ្ញុំរករបស់!» ខ្ញុំធ្វើជាដើររកមើលនេះ រកមើលនោះ។
«អូហ៍! មិញម៉ែខ្ញុំហៅខ្ញុំមែនអត់? ខ្ញុំទៅហើយណា៎!»
ថាហើយ ខ្ញុំក៏ងាកទៅមើលម៉ែកំពុងតែដើរមក៖ «ម៉ែ! ម៉ែហៅខ្ញុំមែនអត់?»។
តាមពិត ខ្ញុំគ្មានបំណងស្អីផ្តេសផ្តាសទេ ក្រៅពី… ហ៊ឹម! រអៀសមាត់ណាស់។ គឺខ្ញុំចង់លួចខោខ្លីអាប៉ិហ្នឹង។ ហេតុផលដែលមាន គឺមានតែម៉្យាង គឺខ្ញុំចង់បាត់មុន។
«តើខោខ្លីប្រុសៗពិតជាអាចធ្វើឲ្យបាត់មុនមែនហ៎?» នេះជាសំណួរដែលខ្ញុំបានឧទានឡើង កាលពីប៉ុន្មានថ្ងៃមុន។ មិត្តរបស់ខ្ញុំប្រាប់ថា បើខ្ញុំចង់បាត់មុន ឲ្យយកខោខ្លីប្រុសៗណា ដែលមិនទាន់មានប្រពន្ធ យកមកជូត។
«មិនដឹងដែរ! ឮតែចាស់ៗថាចឹង។ បើចង់ដឹងថា បាត់ឬមិនបាត់ ទាល់តែសាក បានដឹង?»
«ទោះចង់សាក ក៏មិនដឹងសាកម៉េចផង? ផ្ទះខ្ញុំ មានកំលោះហ្ស៊ីនពីណាមក? បើប្រុសមានតែប៉ាខ្ញុំមួយហ្នឹង»
«ផ្ទះខ្ញុំរឹតតែអត់ហើយចឹងនោះ បើមានតែម៉ាក់និងគ្នាហ្នឹង! តែបើអាចរកបាន ពិតជាប្រសើរណាស់។ ខ្ញុំចង់ដឹងដល់ហើយ តើចាស់ៗនិយាយមែន ឬក៏ភូតយើង?»
ខ្ញុំក៏ចង់ដឹងដូចគ្នា តើចាស់ៗថាមែនក៏អី? ទោះជាបេសកកម្មលួចខោខ្លី មិនទាន់បានសម្រេច តែក៏មិនទាន់គិតថា វាបរាជ័យ។ ឲ្យតែមានការតស៊ូ នឹងមានក្តីសម្រេចហើយ តើមែនទេ? ស៊ូៗ! ស៊ូឡើងអាម៉ាប់ ដើម្បីមុខបាត់មុន!
សូមតាមដានវគ្គបន្តនៅថ្ងៃស្អែក!
បាត់មុន
វគ្គ៖ «ខោហោះ»
[…] គេបើក ខ្ញុំបិទ។ គេបិទ ខ្ញុំបើក។ ខ្ញុំឃ្លាំមើលសកម្មភាពរបស់គេយូរហើយ តែនៅតែមិនបានផល។ […]
[…] បើចង់បានខោខ្លីខ្ញុំ ម៉េចក៏មិនប្រាប់ខ្ញុំពីដំបូង? […]
ចុច like កក់ទុកសិន ចាំយប់ចាំអាន 🙂
ចាំយប់ ចាំអានទៀត!? រឿងអត់វែងផង ព្រោះសរសេរមិនបានពេញមួយទំព័រ 😀
ចោរលួចខោស្លីប 🙂
កុំជឿ ខោខ្លីប្រុសស្អុយញើសណាស់ ណាមួយក្លិនដូចម៉េចមិនដឹងទេ 😀
ប្រយ័ត្នជាប់ស្នេហ៍ ក្លាយជាអ្នកលួចខោខ្លីប្រុស ក្មេងប្រុស ទារក ណ៎ា 😆
ហ្នឹងបានថា! គាត់ឆោតប្រាំបួន 😀
[…] វគ្គមុន៖ «លួចខោខ្លី» […]
[…] លួចខោខ្លី […]
[…] លួចខោខ្លី […]
សាហាវមែន! លួចខោខ្លីមនុស្សប្រុស។ បើខ្ញុំច្បាស់ជាអៀនពៅដល់ជ្រែកដៃមិនខាន ហើយក៏គួរឲ្យចង់សើចប៉ើងដំបូលផ្ទះឯណោះ។ ខ្ញុំយកខោខ្លីមិត្តប្រុសខ្ញុំមកជូតមុខហើយ តែគ្មានលទ្ធផលទេ។ ចេះតែមានហើយ នេះជារឿងពិតមែនទេ?
រឿងពិត យកមកប្រឌិតលេងហ្នឹងណា៎! មិត្តភក្តិខ្ញុំចឹង វាឮចាស់ៗថាចឹង វាក៏ធ្វើតាម ពួកខ្ញុំដឹង ក៏យកមកបង្អាប់វារហូតហ្នឹង…