18 មតិ

បី​ធុង​

០៧ កុម្ភៈ ២០១៣

បន្ទាប់​ពី​ចេញ​ពី​ធ្វើការ ខ្ញុំ​ក៏​មក​ដល់​ផ្ទះ ដោយ​នឹក​សង្ឃឹម​ថា នឹង​បាន​ទៅ​រៀន​លឿន​ជាង​សព្វដង។ តែ​ចៃ​ដន្យ​អី អណ្តូង​ស្នប់ខូច។ សូម្បី​តែ​ទឹក​មួយ​តំណក់​ក្នុង​ផ្ទះ​ក៏​គ្មាន។ ដោយ​គ្មាន​ជម្រើស​ និងហេតុ​ចង់​សម្អាត​កាយ​ឲ្យ​ជ្រះ​ប្រេង​ម៉ាស៊ីន​ដែល​ប្រលាក់​យ៉ាង​ប្រមេញ​ប្រមោឃនោះ ខ្ញុំ​ក៏​ប្រញាប់​យ៉ាង​លឿន រត់​ទៅ​ខ្ចី​សោរ​​អ្នក​ជិត​ខាង។ លុះ​បាន​ហើយ ចាប់​ផ្តើម​មួលៗ មើល​ទៅ​ទំនង​ជា​អ្នក​អាជីព​ដែរ​តើ! មួល​ខ្ចៅ​រួច ចាប់​ផ្តើម​លើក​ក្បាល​អណ្តូង​ចេញ​។​ ហ៊ឺម ដឹង​មូល​ហេតុ​ហើយ ហេតុ​អី​បាន​ជា​សប់​មិន​ចេញ​ទឹក។

«ម៉ាក់​ឲ្យ​លុយ​មក ខ្ញុំទៅ​ទិញ​អានេះ​ម៉ា​ភ្លែត»

«ចុះ​លុយ​ហ្អែង​ទៅ​ណា?»

«…» 😀

«ប្រាំពាន់! សល់​លុយ​ អាប់​មក​វិញ!»

បាន​លុយ ប្រែន! សំណាង​ហើយ គេ​មិន​ទាន់​បិទ​ទ្វារ។ ទិញ​ខ្ចៅ ទិញ​ខ្យង ទិញ​ចាន​អណ្តូង សរុប​លុយ អស់​៤៥០០លុយ​ខ្មែរ។ សល់​៥០០ បើ​គិត​ថ្លៃ​សាំង ល្មម​ដែរ។ ល្មម​ដែរ ដែល​ខ្ញុំ​ស៊ីដាច់។ ហះៗៗ…

មិន​ដល់បី​នាទី ខ្ញុំ​ក៏​មក​ដល់​ផ្ទះ​វិញ។​ មិញ​ដោះ ឥឡូវ​រៀប​ចំ​តម្លើង​វិញ​ម្តង។ ចាំ​មើល​ស្នាដៃ​អាពៅ​តិច​មើល៍ ថា​វា​យ៉ាង​ម៉េច​ដែរ?

«ចេញ​ទឹកហើយៗ! យេ៎!!!!!»

ខ្ញុំ​ក៏​ប្រញាប់​យក​ធុង​មក​សប់​ទឹក។ ង៉ោងៗៗ… សំឡេង​ស្នប់​លាន់​ឮ​ង៉ោងៗ… សប់​ទឹក​បាន​បី​ធុង… អាង៉ោងៗ​ហ្នឹង ក៏​បាត់​ខ្លួន។ ហះៗ អណ្តូង​ទឹក​ខូច​ទៀត​ហើយ!

លើក​ទី​មួយ​មិន​សម្រេច។ លើក​ទីពីរ​ក៏​មិន​សម្រេច។ បាន​តែ​បីធុង ឬ​ក៏​លើស​តិច​តួច ទឹក​ក៏លែង​សប់​ចេញ។

«អ៊ឺម! ឈប់​ធ្វើ​ហើយ​ហ្អា៎! ទៅ​រៀន​ល្អ​ជាង» ថាហើយ យក​ទូរសព្ទ​អិន​ចុច​ពិល​មកមើល​ម៉ោង… ចុម៍យក្ស! យឺត​ដដែល ម៉ោង​៦កន្លះ​ហើយ​ហ្នឹង!

ទីបំផុត ខ្ញុំ​ទៅ​រៀន​យឺត​ដដែល។ ម៉ោង​៧ ដល់​សាលា។​ អង្គុយ​រៀន​បាន​កន្លះ​ម៉ោង ក៏​ត្រឡប់​មក​ផ្ទះ។

អណ្តូង​អើយ​អណ្តូង! សង្ស័យ​តែ​ឯង​កាត់​មក​រក​ម្ចាស់ទេ​ដឹង? តែ​បើ​ចង់​ខ្ជិល ខ្ជិល​តែ​មួយ​ថ្ងៃ​បាន​ហើយ កុំ​ឡើយ​ដល់​ស្អែក។ ប្រយ័ត្ន​ខ្ញុំ​ហៅ​ប្រុស​ស្អាត ឲ្យ​ចូល​មក​ដណ្តឹង​ឯង 😀

18 comments on “បី​ធុង​

  1. កុំអាល… បង រកប្រពន្ធមិនទាន់បានផង, ប្អូនអែង កុំអាលចង់បានប្ដីអីណា…

    • មាន​ណា? មាន​ចង់​បានណា? គេ​ចង់​រក​ប្តី​ឲ្យ​អណ្តូង​ស្នប់​សោះ ថា​គេ​ចង់​បាន។ យ៉ាប់​មែន អា​បង​ភ្នែក​យ៉ាប់ 😛

      • ហិហិហិ… ថាចង់បាន ក៏ថាទៅ, បង ក៏មិនប្រកាន់អីដែរ
        មិនបាច់រកលេស ដោះសារថា រកប្ដីអោយ អណ្ដូងទឹកស្នប់
        អីទេ ។ បង ចង់បានប៉ាពន្ធដែរហ្នឹង, តែរកមិនទាន់ឃើញ ចឹងហើយ
        ទើបចង់ឃាត់អាប្អូនអែង អោយនៅក្រៀមសិន ,កុំអាលមានប្ដី
        ធ្វើអី , ចាំជួយរក ភរិយា អោយអាហៀ បានមុនសិនណា…lolzzz

        • ហះៗៗៗ… ទាល់​តែ​យូរ​ 😀

        • ១.ជួញជិតល្អជាងឆ្ងាយ កុំសោកស្តាយយកពៅទៅ ព្រោះពុកគ្នាមិននៅ ប្រុសបងត្រូវជួយនាងផង។ ២.គ្រាន់បានជួយរែកទឹក យប់ល្ងាចព្រឹកបាត់សៅហ្មង បានពៅបងត្រកង ឯប្រុសបងក៏មានគ្នា។

          • អីយ៉ា … ផ្ដាសាយមិនឈប់ នឹកស្មានថា
            មកពីត្រជាក់ ទ្រាំទ្រមិនបាននឹងអាកាសធាតុទេតើ , តាមពិត
            មិនមែនសោះ …គឺថា …គឺថា មកពីនៅទីនេះ ឈ្មោះខ្ញុំ ត្រូវគេ
            លើកមកពណ៍នា រៀបជាវគ្គឃ្លោងឃ្លា អញ្ចឹងតើអេះ …

            អាហិហិ … ពៅ ប្អូនស្រីបង … បើសិនមានពេលវេលាទំនេរ
            ចាំបង ទៅរែកទឹក ដាក់ពាង ជូនលោកអ៊ំស្រីនិងប្អូន ក៏មិនអីដែរ ។
            កាលនៅខ្មែរ បង រែកទឹកស្រោចបន្លែ ដងទឹកដាក់ពាង ញឹកញាប់
            ដែរហ្នឹងអី … ទំនេរ រែកទឹកដាក់ពាង ប៉ុន្មានធុងជូនពួកប្អូន មិនជា
            ធ្ងន់ធ្ងរ អ្វីឡើយ .. ប៉ុន្ដែពាក្យទាំងនេះ ប្អូនកត់ទុកទៅក្នុងបញ្ជី ជាមួយ
            ពាក្យសន្យាជូនមី នោះផងទៅណា …ក្រែងល បងភ្លេច ប្អូន អាចរំលឹក
            បងបាន កាលបើបង ទៅលេងស្រុកខ្មែរ …

            មួយរយៈនេះ ត្រូវជាឱកាសបុណ្យចូលឆ្នាំចិន , ទំលាប់តាមធម្មតា
            បង មិនសូវនៅផ្ទះទេ .. ម្សិលមិញ មកដល់កន្លែងស្នាក់នៅវិញ
            ថ្ងៃនេះទំនេរ ទើបបានឆ្លើយតប ទៅកាន់ប្អូន និងរៀមច្បង កវីស្រី …
            សុំទោសផង សម្រាប់ការយឹតយ៉ាវ តបតសេចក្ដី ជាមួយអ្នកទាំងពីរ ..

            • មិន​អី​ទេ! គ្មាន​នរណា​ថា​អី​ផង ប្រញាប់​តែ​ភ័យ 😀

            • ១.ម៉េចឃើញទេ!ឃើញទេ!អាពៅ..? ឥលូវបងត្រូវគេវ៉ៃបកហើយ បងស្តីលេងសើចគេប្រកាន់ឆ្លើយ ភ្លេចគិតមុខក្រោយប៉ះចំខ្ទួយទិច។
              ២.ធ្វើម្តេចបើគាត់មិនស្គាល់បង លេងសើចនួនល្អងជ្រុលហួសភ្លេច ប៉ះចំមនុស្សខ្ទួយហាក់ចេះទិច ទោះបងចង់គេចតែឥតបាន។ ៣.ពៅអើយកុំភ្លេចបើគាត់មក សូមពៅពន្លកស្រស់កល្យាណ ប្រាប់បងដឹងផងកុំបីខាន ក្រែងរូបបងបានទឹកប្រើដែរ។ ៤.បងថាលេងៗស្រមៃគិត ឥលូវដូចពិតមានគេស្នេហ៍ ធានារែកទឹកដូចតាមញ៉ែ ឬចង់ស្និទ្ធក្បែរអាពៅហើយ។ ៥.បើខឹងកុំលេងលេងកុំខឹង ត្រូវគិតសញ្ចឹងមុនឆ្លងឆ្លើយ កុំស្តីអា,មឹង,មី,ដៀលឲ្យ ខ្ញុំពិតខុសហើយអភ័យផង។ ៦.ធ្វើម្តេចខ្ញុំស្គាល់តែអាពៅ មានម្តាយបាត់ឪជួបគ្នាម្តង បង្អាប់ជ្រុលហួសជ្រួសលើបង សូមកុំសៅហ្មងអាណិតខ្ញុំ។

      • ១.ពៅអើយចង់បានប្តី គួរគប្បីកុំមើលឆ្ងាយ ប្រុសណាប៉ិនលែបខាយ គួរឆោមឆាយញ៉ែយកទៅ។ ហាស!ហាស់!ហា! (មើលបងរៀនផឹកទឹកតែទៅ)

  2. អត់មាននរណារែកទឹកដាក់ពាងសោះ ចឹងបានអត់ទឹកប្រើ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: