០៦ កុម្ភៈ ២០១៣
ខ្ញុំគេងហើយគេងទៀត មិនដឹងជាប៉ុន្មានលើក តែពេលក្រោកមក អ្វីដែលខ្ញុំអាចធ្វើបាន គឺមានតែដកដង្ហើមធំ។
ដកដង្ហើមធំ ដោយសារតែអត់ថ្នាំលេប។
ដកដង្ហើមធំ ដោយសារតែស្តាយលុយទិញថ្នាំទាំងមិនបានផឹក។
ដកដង្ហើមធំ ដោយសារតែថ្នាំ ម៉ាក់យកគ្រវាត់ចោល។
ដកដង្ហើមធំ ដោយសារតែភាពនៅស្ងៀម មិនអាចធ្វើអ្វីបាន។
តើមានអ្វីទៅដែលខ្ញុំអាចធ្វើបាន?
មានតែនឹកឃើញពាក្យមួយឃ្លា ដើម្បីលើកទឹកចិត្តខ្លួនឯង៖ «ស៊ូឡើង! ស៊ូដល់ទីបំផុត!!»