2 មតិ

ពន្លឺ​

ថ្ងៃ​លិច​នៅអង្គរ (07/01/2013)

ថ្ងៃ​លិច​នៅអង្គរ (07/01/2013)

«ពន្លឺ» និយាយ​ឲ្យ​ខ្លី ជា​ពាក្យ​ដែល​កំលាយ​ចេញពី​ពាក្យ​«ភ្លឺ»។ ពន្លឺ​អាច​មាន​ន័យ​ផ្សេងៗ ដែល​ខុស​ពី​ន័យ​ធម្មតា​ ដោយ​យោង​ទៅ​តាម​បរិបទ​ដែល​វា​ត្រូវ​បាន​ប្រើ​ប្រាស់។​

ពន្លឺ…

ប្រសិន​បើ​គ្មាន​ថ្ងៃ​រះ ក៏​គ្មាន​ថ្ងៃ​លិច។ អ្វីៗ​សុទ្ធ​តែ​កើត​ចេញ​ពី​ចំនុច​ផ្តើមរបស់វា​​ ប្រៀប​ដូច​ជា​បើ​គ្មាន​ហេតុ ធ្វើ​ម្តេច​នឹង​មាន​ផល?

ដូច​គ្នា​ មនុស្ស​អស្ចារ្យ​កើត​ចេញ​ពី​មនុស្ស​ដែល​ហ៊ានចាប់​ផ្តើម។ ម៉ូហ្សាត​ ជា​អ្នក​មាន​ទេពកោសល្យ​ផ្នែក​តូរ្យ​តន្រ្តី​ ដោយ​សារ​តែ​គាត់​បាន​ចាប់​ផ្តើម​និពន្ធ​បទ​ភ្លេង​ តាំង​ពី​អាយុ​៥ឆ្នាំ។ អេឌីសាន់​ ជា​អ្នក​ប្រាជ្ញ​ល្បី​ឈ្មោះ​ខាង​មាន​ទេពកោសល្យ​ច្នៃ​ប្រឌិត​​ ដោយ​សារ​តែ​លោក​បាន​ចាប់​ផ្តើម​​គម្រោងច្នៃ​ប្រឌិត​រាប់​ពាន់​របស់​លោក​ ដោយ​ប្រើ​សំណួរ​«ហេតុអី?»។ ​ញ៉ូវតុន​ បាន​រក​ឃើញ​ច្បាប់​ទំនាញ​សាកល​ ដោយ​សារ​តែ​ការ​ចាប់​ផ្តើម​ពី​ផ្លែ​ប៉ោម​ជ្រុះ​ធ្លាក់​ពី​លើ​ក្បាល​គាត់។

ដូច្នេះ​ មាន​តែ​ការ​ចាប់​ផ្តើមទេ​​ ដែល​ជា​គន្លឺះ​នៃ​ភាព​ជោគជ័យ ក្តី​សង្ឃឺម​ និង​អនាគត​ដ៏ត្រចះ​ត្រចង់។​

ខ្ញុំ​ដឹង​ ខ្ញុំ​យល់ តែខ្ញុំ​ពិបាក​នឹង​ធ្វើ។ បាន​តែ​ទ្រឹស្តី​មាន​ប្រយោជន៍​អ្វី បាន​តែ​ចំណេះ​ដឹង​មាន​ប្រយោជន៍​អ្វី ប្រសិន​បើ​ខ្ញុំ​មិន​ដែល​បាន​យក​ទ្រឹស្តី​នោះ ចំណេះ​ដឹង​នោះ យក​មក​ប្រើ​ប្រាស់​ផង​?

ពន្លឺ!?

តើ​ពន្លឺ​មួយ​ណា​ដែល​ខ្ញុំ​ចង់​បាន? ពន្លឺ​ថ្ងៃ​រះ? ពន្លឺ​ថ្ងៃ​លិច? ឬ​ក៏​ពន្លឺ​ក្នុង​ដៃ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: