បញ្ចេញមតិ

យល់​សប្តិ​ឆុត​

៩ វិច្ឆិកា ២០១២

ប៉ុន្មាន​ថ្ងៃនេះ អស់​កម្លាំង​ល្ហិត​ល្ហៃ​មែន​ទែន!

ដោយ​សារ​តែ​ភាព​ហត់​នឿយ ដេក​មិន​គ្រប់គ្រាន់ ញ៉ាំ​មិន​គ្រប់គ្រាន់ រាង​កាយ​របស់​ខ្ញុំ​ចេះ​តែ​ខ្សោយ។ គ្រាន់​តែ​ខ្យល់​ទាត់​ខ្ញុំ​តែ​បន្តិច ជំហរ​របស់​ខ្ញុំ​ក៏​​រលំ​គ្រាំង។ ឧទាហរណ៍​ដូច​ជា​ម្សិលមិញចឹង​ ដួល​សន្លប់​នៅ​ផ្ទះ។ គិត​ទៅ​សំណាង​ដែរ​ ដែលចេះ​ដួល​នៅ​ផ្ទះ។​ បើ​ដួល​នៅ​តាម​ផ្លូវ ខ្ញុំ​ពិត​ជា​គួរ​ឲ្យ​អាណិត​មិន​ខាន។​

រសៀល​​ម្សិល​មិញ​ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​តេ​មក​ខ្ញុំ​។ មិន​ទាន់​បាន​ប្រាប់​គាត់​ផង គាត់​សួរ​ខ្ញុំ​ទាំង​ទន់​ហន់​៖ «ម៉េច​ហើយ? សុខ​សប្បាយ​តើហី? អត់​មាន​ឈឺ​ថ្កាត់​អី​ណា? ឯង​ដឹ់​ង​អត់ ខ្ញុំ​ពីរ​យប់​នេះ ដេក​យល់​សប្តិ​ឃើញ​ឯង។ យល់​សប្តិ​ឃើញ​ឯង​ឈឺ ឃើញ​ឯង​ក្អួត​។ ក្អូត​មិន​មែន​ធម្មតា​ឯណា មក​ក្អួត​ដាក់​មុខ​ឯង។ សុខ​សប្បាយ​តើ​ហី?»។

«សុខ​សប្បាយ​អី? មិន​ឮ​សំឡេង​ខ្សាវៗ​ទេ​ហេ៎? ហ្អែង​យល់​សប្តិ​អី​ក៏​ឈុត​ម៉េះហ្អា៎ មក​ឃើញ​ឯង​ឈឺ។ ហាហា»

«អើ! ចេះ​តែ​បារម្ភ​ទៅ ព្រោះ​បាត់​មុខ​បាត់​មាត់​យូរ។ ថែ​ខ្លួន​ផង។ អេ៎! បើ​ទំនេរ​ មក​លេង​ផង។ នីតា​ដុះ​ធ្មេញ​ប៉ុន​ចប​ហើយ​វ៉ើយ! ហើយវា​ចេះ​ដើរ​តេះតះៗ។ ទំនេរ​មក​លេង​មក៍!»

«ចាំ​រក​ពេល​ឆ្លៀត​លើក​ទ័ព​ទៅ​លេង! ហាហា»

ហ៊ឺម! ទើប​តែ​ដឹងថា​ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ឯកោ​ឯណា? យ៉ាង​ហោច​ណាស់ ក៏​មាន​មិត្ត​ភក្តិ​នៅ​ព្រួ​យ​បារម្ភ​ដែរ​តើ!

អរគុណ​ចំពោះ​ការ​ព្រួយ​បារម្ភ។ អរគុណចំពោះ​ការ​យល់​សប្តិ​ឆុត​របស់ឯង​​​ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: