4 មតិ

បន្ទប់​សម្ងាត់​

៧ វិច្ឆិកា ២០១២

ថ្មីៗ​នេះ ខ្ញុំ​ទើប​តែ​ដឹង​ថា​ខ្លួន​ឯង​មាន​បន្ទប់​សម្ងាត់… បន្ទប់​សម្ងាត់​ ដែល​ខ្ញុំ​តែង​ចាក់​សោរ​លាក់​ទុក​នូវ​ទុក្ខ​ព្រួយ​របស់​ខ្លួន។

ខ្ញុំ​ដឹង ខ្ញុំ​ពិត​ជា​កំសាក​ណាស់។ មាន​រឿង​អី​ក៏​ដោយ ក៏​មិនដែល​ចេញ​ស្តី។ មាន​រឿង​អី​ក៏​ដោយ​ ក៏លាក់​ទុក។ ការ​ពិត ខ្ញុំ​មិន​ចង់​បែប​នេះ​ទេ ព្រោះ​វា​ជា​ទង្វើ​មួយ​ដ៏​ល្ងង់​ខ្លៅ និង​ផ្តល់​​ទារុណ​ដល់​ខ្លួន​ឯង។

ពេល​ដែល​ខ្ញុំ​ឈឺ សូម្បី​តែ​ពាក្យ​មួយ​ម៉ាត់​ក៏​មិន​ថ្ងូរ ក្រៅ​ពី​សម្ងំ​គេង​នៅ​ស្ងៀម ព្រោះ​ខ្ញុំ​ដឹង​ថា ​រាល់​គ្នា​រវល់​… រវល់​ណាស់ រវល់​នឹង​កិច្ចការ​រៀងៗ​ខ្លួន។

ពេល​ដែល​មាន​បញ្ហា ខ្ញុំ​ចង់​ហារ​មាត់​ប្រកាស​​ថា ខ្ញុំ​ត្រូវ​ការ​មិត្ត​។ ត្រូវ​ការ​មិត្ត​ដែល​ចាំ​អង្គុយ​​ស្តាប់​ខ្ញុំ​រៀប​រាប់​រឿង​នៅ​ក្នុង​ចិត្ត។ ប៉ុន្តែ​ពេល​ដែល​មាន​មិត្ត មិត្ត​ដែល​ចង់​ស្តាប់​ខ្ញុំ ខ្ញុំ​បែរ​ជា​​ស្ទាក់​ស្ទើរ​ក្នុង​ការ​និយាយ​ប្រាប់​ទៅ​វិញ ព្រោះ​គិត​ថា ខ្លាច​រំខាន ខ្លាច​នាំ​ឲ្យ​គេ​ឈឺ​ក្បាល​ជំនួស។

ខ្ញុំ​ស្អប់​ចរិត​កំសាក​របស់​ខ្ញុំ។ ខ្ញុំ​ស្អប់​​បន្ទប់​សម្ងាត់​របស់​ខ្ញុំ ព្រោះ​បន្ទប់​សម្ងាត់​នេះ មាន​តែ​រឿង​ទុក្ខ​ព្រួយ…

 

4 comments on “បន្ទប់​សម្ងាត់​

  1. បើអត់មាននរណាទេ ខ្ញុំអាចកំដរស្តាប់រឿងរបស់ពៅបាន ហើយពៅនឹងគ្មានអារម្មណ៍ភ័យខ្លាចព្រោះយើងមិនស្គាល់គ្នា!!!

  2. បន្ទប់សំងាត់ ស្ដាប់ទៅគួរឲ្យស្រៀវ!

  3. ១.បន្ទប់សម្ងាត់ អ្នកលាក់វិបត្តិ ទុក្ខព្រួយអាពៅ គួរចាប់អារម្មណ៍ មិនសមឥលូវ ទើបប្អូនប្រាប់ផ្លូវ បងសែនខ្លោចចិត្ត។ ២. ឈប់លាក់ទៅប្អូន ទុក្ខសោកគង់សូន្យ ព្រោះតែវមិត្រ ហ៊ានស្តែងទុក្ខព្រួយ អ្នកជួយនៅជិត គឺម្តាយប្ងូនពិត មិត្តល្អលុះក្ស័យ។

    លីម ចំរើន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: