៣ វិច្ឆិកា ២០១២
«ហ្អែងរាល់ថ្ងៃនេះ ធ្វើការដូចមនុស្សងាប់ចឹង!»
គាត់ស្តីឲ្យខ្ញុំពិតជាត្រូវ និងចំចំនុចណាស់។
រាល់ថ្ងៃ ខ្ញុំធ្វើការដូចមនុស្សស្លាប់ពិតមែន។ ខ្ញុំគ្មានចិត្តចង់ធ្វើវាទេ ហើយក៏គ្មានចំណូលដែរ ព្រោះគោលដៅរបស់ខ្ញុំបានសម្រេចទៅហើយ។ ពេលខ្លះ ក៏ចោទសួរខ្លួនឯង ថាតើខ្ញុំត្រូវតែបន្តធ្វើវាទៀតឬក៏យ៉ាងណា?
ខ្ញុំនៅមានសុបិន ដែលកំពុងធ្វើ និងមិនទាន់បានធ្វើ។ ខ្ញុំពិតជាចង់មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើវាឲ្យហើយ មុនពេលអ្វីៗលែងស្រោចស្រង់បាន។
ខ្ញុំគ្រោង និងគិតច្បាស់ហើយ។ បើដំណាច់ឆ្នាំនេះ ខ្ញុំមិនអាចទ្រាំបាន ខ្ញុំមិនអាចជំនះបាន មានផ្លូវតែពីរប៉ុណ្ណោះ ដែលខ្ញុំត្រូវរើស។ មួយ គឺអត្តឃាត។ ពីរ គឺដើរចេញពីគ្រួសារនេះ។
បើអ្នកសួរខ្ញុំ៖ «ហេតុអី? តើមិនមានផ្លូវណាផ្សេង ដែលគួររើសទៀតទេឬ?»
ចម្លើយរបស់ខ្ញុំ សុំឆ្លើយតែពាក្យមួយម៉ាត់តែប៉ុណ្ណោះ៖ «គឺខ្ញុំធុញទ្រាន់នឹងចំណងបញ្ហាដដែលៗ ដែលគ្មានអីផ្លាស់ប្រែសោះ»៕