៣ វិច្ឆិកា ២០១២
មិនដឹងថារបត់ជីវិតថ្មីរបស់ស្មៅមួយនេះ អាចកាច់ចុះកាច់ឡើងបានយូរប៉ុណ្ណាទៀតទេ។
ស្មៅហត់… ស្មៅហត់មែន… ស្មៅហត់នឹងលែងចង់ក្លាយទៅជាស្មៅពូកែទ្រាំ។ ស្មៅហត់នឹងភាពដែលគ្មានទឹកគ្រប់គ្រាន់ គ្មានពន្លឺគ្រប់គ្រាន់។ ស្មៅហត់នឹងភាពដែលត្រូវគេដើរជាន់ម្តងហើយម្តងទៀត។
កន្លងទៅប៉ុន្មានខែដែលស្មៅខានសរសេរប្លក់នេះ វាជាពេលវេលាដែលស្មៅវេទនាចិត្តជាងពេលណាៗទាំងអស់។ស្មៅដែលធ្លាប់តែមានពួកស្រូវពួកម្អមជាមិត្ត សុខៗស្មៅក៏ត្រូវបានជម្លៀសឲ្យទៅដុះនៅទីផ្សេង ដែលខ្លួនឯកោ គ្មានទឹកគ្រប់គ្រាន់ គ្មានពន្លឺគ្រប់គ្រាន់។ ស្មៅពិតជាចង់រក្សាពេលវេលាល្អៗនៅជាមួយពួកស្រូវពួកម្អមឲ្យបានយូរណាស់។ តែគួរឲ្យស្តាយ! ស្មៅនេះមានះ មិនស្តាប់តាមសម្តីរបស់ពួកស្រូវពួកម្អម ដោយសម្រេចទៅដុះនៅទីមួយផ្សេងទៀត ដើម្បីស្វែងយល់ពីវាលស្រែថ្មី។
វាលស្រែថ្មីដែលស្មៅកំពុងតែស្វែងយល់នោះ គ្មានអ្វីប្រសើរសោះ ក្រៅពីធ្វើឲ្យស្មៅមានវិប្បដិសារៈ។ កាលនៅវាលស្រែចាស់ ថ្វីត្បិតតែពិបាកលូតលាស់បន្តិច តែស្មៅក៏មានក្តីសុខ ដោយមានការយកអាសារ ការការពារ និងការចែករំលែកពីមិត្តស្រូវម្អម។ ពេលស្មៅគ្មានអ្វីបរិភោគ ស្រូវក៏ចែករំលែក ម្អមក៏ចែករំលែក។ ស្មៅពិតជាសប្បាយចិត្តណាស់ ជាពិសេសពេលដែលស្មៅយំ មានស្រូវម្អមបន្លប់ធ្វើឲ្យសើចបាន។
ឥឡូវនេះ ទោះសប្បាយចិត្តក្តី មិនសប្បាយចិត្តក្តី ស្មៅមានតែលាក់ទុក ឬក៏សរសេរចារនៅលើហ្វេសប៊ុកមួយឆាវៗតែប៉ុណ្ណោះ។ មិនដឹងថា ស្មៅអាចទ្រាំបានយូរប៉ុណ្ណាទៀតទេ ចំពោះភាពឯកោនេះ។ សង្ឃឹមថាអាចទ្រាំបានរហូតដល់ស្មៅដាច់ឬសទៅចុះ!
ឱ!ប្អូនស្មៅអើយកុំលំបាកចិត្តអី!នៅទីណាក៏ដូចទីណាដែរ!គ្មាននរណាលើកទឹកចិត្តយើងល្អប្រសើរជាងរូបយើងឡើយ។ការលំបាកតែងកើតមានគ្រប់ជិវីតបើយើងគេចផុតថ្ងៃនេះគង់អាចជួបថ្ងៃស្អែក,ខាងស្អែក.ខែនេះ.ឆ្នាំនេះ………….?ជៀសមិនផុតឡើយ យើងត្រូវធ្វើជាស្មៅរឹងមាំមិនបានកំលាំងកាយតែត្រូវតែរឹងមាំកំលាំងចិត្តការព្យាយាមដល់កំរិតណាផលសម្រេចបានដល់ទីនោះ។ដូចពាក្យបុរាណពោលមួយឃ្លាថា (គ្មានសត្វម្រឹគណារត់បោលចូលមាត់សិង្ហកំពុងដេកលក់ទេ)។ ទុក្ខព្រួយទុក្ខសោក បញ្ហាផ្សេងៗក៏អាចធៀបបានដូចនោះដែរ គឺថាសុខឬទុក្ខវាអាស្រ័យលើចិត្តរបស់យើងទេ បើយើងចង់ឲ្យវាសុខគឺសុខ តែបើចង់ឲ្យវាទុក្ខក៏ទៅជាទុក្ខភ្លាម។ គ្រប់បញ្ហាទាំងអស់សុទ្ធតែមានហេតុនិងផលរបស់វា ហើយនិងដំណោះស្រាយ សួរថាប្អូនស្មៅព្រមទទួលយកដោះស្រាយជាមួយលទ្ធបានឬអត់? ងាយទេប្អូនបើចង់ដោះបញ្ហាចង់ឬស្រាយវាអាស្រ័យលើស្មៅទេ។ ជីវិតមិនអាចចាំតែពឹងគេរហូតទេគេអាចមិនពេញចិត្តយើងនៅថ្ងៃណាមួយជាក់មិនខានឡើយ។ អ្នកដែលពឹងបាននោះមានតែខ្លួនយើងទេជាអ្នកពិសេសបំផុត។
ត្រូវតែរឹងមាំណាប្អូនស្មៅ តូចតែកាយទេណា ចិត្តមិនតូចមិនទន់ជ្រាយទេណា!
នរណាក៏ធ្លាប់ឈឺដែលជៀសមិនផុតឡើយ។
សូមសំណាងល្អណាប្អូនស្មៅតូច សូមរីករាយគ្រប់ពេលណា
លីម ចំរើន
ស្មៅ
មិនយូរទេអ្វីៗគង់នឹងប្រសើរឡើងជាមិនខាន។ សង្ឃឹមថាស្មៅនឹងអត់ទ្រាំព្រោះដំបូងឡើយ ស្មៅខ្លួនឯងជាអ្នកសម្រេចចិត្តដើរមករករបត់ថ្មីនេះ។
សំណាងល្អ
រចនា